Part4
ម៉ោង6ព្រឹក xiang ក៏បានក្រោកពីគេងទាំងព្រលឹមហើយក៏ត្រលប់ទៅផ្ទះរបស់គេវិញថាទៅ xiang គេមិនបានគេងពេញមួយយប់ព្រោះមិនដឹងធ្វើបែបណាទៅកាន់ lin គេក៏និយាយទៅកាន់កញ្ចក់នៅមុខខ្លួនឯងមិចក៏ឆ្កួតទៅនិយាយបែបនេះវើយសំណាងហើយកុហក lin បានកុំអីឆ្កួតមិនខានទេមិត្តភាពក៏បែកបាក់ថាមិនត្រូវគេត្រូវ lin ស្អប់ទៀតនិយាយហើយក៏ចូលទៅក្នុងបន្ទប់គេងវិញទៅព្រោះថ្ងៃនេះគេមិនត្រូវរៀននោះទេព្រោះនៅសាលារៀនមានការប្រជុំមួយគ្រូៗនៅសាលារៀនត្រូវប្រជុំទាំងអស់គ្នា។
ថ្ងៃត្រង់ lin ភ្ញាក់ឡើងមកមិនឃើញ xiang គេក៏ស្រែករក xiang ម៉ាក់ហើយនឹងប៉ារបស់ lin ក៏ដើរចូលបន្ទប់របស់គេកូនរក xiang មេនទេគេទៅផ្ទះរបស់គេយូណាស់មកហើយ
ឃើញម៉ាក់នឹងប៉ាត្រលប់មកវិញគេក៏រត់ទៅអោបអ្នកទាំងពីរទាំងសប្បាយចិត្តម៉ាក់នឹងប៉ាត្រលប់មកវិញហើយហេ៎សកូននឹកម៉ាក់នឹងប៉ាណាស់ចុះម៉ាក់ថាទៅ3ថ្ងៃនេះទើបតែបាន2ថ្ងៃនឹងមកពីរម៉ាក់នឹកកូននឹងទើបម៉ាក់ឆាប់ត្រលប់មកវិញមោះឆាប់ឡើងទៅមុជទឹកដុសធ្មេញសិនទៅហើយទៅញាំបាយថ្ងៃហើយ
ប្រយ័ត្នឈឺក្រពះឮបែបនេះ lin ក៏ឆ្លើយបាទហើយក៏ចូលទៅមុជទឹកដុសធ្មេញរួចចុះទៅញាំបាយទាំងស្នាមញញឹម។
ស្អែកឡើង lin បានទៅផ្ទះរបស់ xiang ដើម្បីទៅសាលាជាមួយគ្នាតែពេលទៅដល់ម៉ាក់របស់ xiang បានប្រាប់ថាគេទៅរៀនបាត់ហើយឮហើយ lin គេក៏ឆ្ងល់ព្រោះអី xiang គេមិនដែលទៅសាលារៀនចោលខ្លួនឡើយថាហើយគេក៏បែរខ្លួនទៅសាលាតែម្នាក់ឯងបាត់ទៅ។
Xiang នេះពួកកូនឈ្លោះគ្នារឿងអីមេនទេបានជាអោយម៉ាក់កុហក lin បែបនេះ អត់នោះទេម៉ាក់ពួកយើងមិនបានឈ្លោះគ្នាទេរួចក៏ដើរចូលទៅក្នុងបន្ទប់ញាំអាហារបន្ត។
ពេលមកដល់សាលារៀន lin អង្គុយរៀនភ្លឹកៗព្រោះគេមានអារម្មណ៍ថា xiang ចម្លែកប៉ុន្តែមិនដឹងមកពីហេតុអ្វីដល់ថ្នាក់មិត្តភក្តិរបស់គេហាវគេច្រើនដងហើយតែមិនឮ lin កើតអីនឹងឯងមានរឿងអីមេនទេមិត្តភក្តិ lin មានឈ្មោះថា tong tong គ្មានរឿងអីទេយើងគ្រាន់តែគិតរឿងតិចតួចតែប៉ុណ្ណោះបើគ្មានរឿងអីទេតោះពួកយើងទៅញាំអាហារថ្ងៃត្រង់ tong tong គេក៏បានបបួល lin ទៅញាំបាយថ្ងៃត្រង់
ស្អែកឡើង lin ក៏បានទៅផ្ទះរបស់ xiang ដូចរាល់ដងតែម៉ាក់របស់ xiang បានប្រាប់ថា xiang ទៅសាលារៀនបាត់ហើយឮហើយបានធ្វើអោយ lin ខូចចិត្តណាស់ព្រោះគេមិនដឹងថាគេធ្វើអ្វីខុសនោះទេតែ xiang ធ្វើដូចជាស្អប់គេមិនចង់ជួបគេទៀតទេ។
ពេលទៅដល់សាលារៀន lin គេបានទៅថ្នាក់រៀនរបស់ xiang តែគេមិនបានឃើញមុខមនុស្សដែលគេចង់ជួបនោះទេហើយក៏គេក៏បានត្រលប់ទៅថ្នាក់រៀនរបស់គេវិញ។
ពេលថ្ងៃត្រង់គេក៏បានទៅរក xiang ម្តងទៀតព្រោះចង់សួរអោយដឹងរឿងច្បាស់លាស់តែពេលទៅដល់ក៏បានឃើញ xiang ទៅឈរនិយាយជាមួយមនុស្សស្រីម្នាក់យ៉ាងចិត្តស្និទ្ធធ្វើអោយគេឈឺចាប់ណាស់រកនិយាយមិនត្រូវព្រោះមនុស្សដែលខ្លួនចង់ជួបបែរជានៅជាមួយអ្នកផ្សេងទៅវិញ
ឃើញបែបនេះគេក៏ត្រលប់ទៅថ្នាក់របស់គេវិញ
ចាប់តាំងពីថ្ងៃនោះមកគេក៏មិនដែលទៅផ្ទះ xiang ទៀតឡើយ។
5ខែក្រោយមកនៅខាងសាលារៀនក៏មានវគ្គចុះកម្មសិក្សាតម្រូវអោយសិស្សទាំងអស់ត្រូវទៅចុះកម្មសិក្សាទាំងអស់គ្នាលើកលែងតែ xiang ទេគេមិនបានទៅទេព្រោះប៉ាម៉ាក់របស់គេត្រូវទៅលេងនៅស្រុកកំណើតហើយគេក៏ត្រូវទៅជាមួយម៉ាក់របស់គេដែលព្រោះគេខានទៅលេងស្រុកកំណើតរបស់គេយូមកហើយ។
ស្អែកឡើងកូនរៀបចំឥវ៉ាន់រួចរាល់ហើយនៅត្រូវការអោយម៉ាកជួយរៀបចំដែលទេមិនអីទេម៉ាក់កូនរៀបចំរួចហើយចុះកូនទៅប៉ុន្មានថ្ងៃដែលកូនទៅ3ថ្ងៃម៉ាក់កូនកុំភ្លេចពាក់អាវក្រាសៗណាកូនកុំអោយរងារខែនេះត្រជាក់ណាស់បាតម៉ាក់កូនដឹងហើយ។
បើអញ្ចឹងឆាប់មកញាំបាយមកកូន
បាទម៉ាក់
ស្អែកឡើងកូនសិស្សទាំងអស់គ្នាសូមឡើងលើឡានដែលគ្រូរៀបចំអោយទាំងអស់គ្នាចុះ។
និយាយរួចលោកគ្រូនាយកក៏បានឡើងទៅលើឡានរបស់គ្រូៗវិញព្រោះអីដល់ពេលចេញដំណើហើយ
ពេលឡើងទៅលើឡាន lin បានអង្គុយជិតនឹង yuth គេជាមនុស្សមិនសូវចេះនិយាយស្តីនោះទេគេស្លៀកតែសំលៀកបំពាក់តែមួយជាន់ទាំងដែលមនុស្សគ្រប់គ្នាគេពាក់អាវក្រាស់ធំៗដើម្បីកុំអោយត្រជាក់ព្រោះខែនេះវាត្រជាក់ខ្លាំងណាស់។
ឃើញបែបនោះ lin ក៏បានយកអាវក្រៅធំរបស់គេនឹងកន្សែងបង់ករបស់គេទៅអោយក្មេងម្នាក់នោះព្រោះគេមើលទៅគួរអោយអានិតណាស់។
ប៉ុន្តែ yuth គេមិនព្រមទទួលឡើយ
Lin និយាយឯងស្អប់ខ្ពើមខោអាវរបស់យើងមេនទេ
Yuth គេនិយាយទេខ្ញុំមិនបានស្អប់ខ្ពើមទេបើឯងមិនស្អប់ខ្ពើមទេឆាប់ពាក់ទៅ yuth គ្មានជំរើសក៏ព្រមពាក់ទៅ។