ខ្សែរជីវិត

24 3 6
                                    


                       ផ្ដើមសាច់រឿង

វិទ្យាល័យដ៏ល្បីមួយនៃទីក្រុងសេអ៊ូល ដែលជាវិទ្យា
ល័យសម្រាប់គ្រួសារអភិជន កូនអ្នកល្មមៗអីគ្មានសង្ឃឹមបានរៀននៅទីនេះទេ ដូចជាពេលនេះចឹងរាងតូចLee Felixជាកូនប្រុសតែមួយគត់របស់គ្រួសារត្រកូលleeជាលំដាប់កូនមហាសេដ្ធីនៅក្នុងប្រទេសកូរ៉េនេះតែម្ដង បានដើរមកជាមួយមិត្តភក្តិគេមាន
ឈ្មោះថាkim seungminជាកូនមិត្តភក្តិរបស់ប៉ាគេ រាងតូចបានដើរមកទាំងទឹកមុខកាចមែនទែន ហាក់បីដូចជាកំពុងតែខឹងនឹងនរណាម្នាក់ចឹង

«felix....!!» seungmin អ្នកដែលមាននាមជាមិត្តក៏ហៅឈ្មោះបែបលក្ខណៈដាស់អារម្មណ៍កុំឲ្យរាងតូចគិតអណ្ដែតអណ្ដូងពេក
«ហឹម...ឯងមានការអីមែន??» ងាកមកសួរ
«នេះឯងកើតអីនឹង...??យើងឃើងឯងមុខមិនរីកតាំងពីមកពីផ្ទះម្ល៉េះ...!!» min²
«គ្មានអ្វីនោះទេ ឯងដើរឲ្យលឿនមកប្រញាប់ទៅថ្នាក់រៀននៅសើកៗនឹងហើយ..!!» ស្ដីហើយក៏ដើរចេញទៅមុនបាត់
«ចម្លែកៗ...!!» បន្ទាប់ពីនៅឈរឆ្ងល់អំពីមិត្តខ្លួនហើយក៏ដើរទៅតាមក្រោយរាងតូចទៅ

+ក្នុងថ្នាក់

ក្រាក*

វត្តរបស់រាងតូចទាំង2បានទាក់ទាញក្រសែភ្នែកគ្រប់គ្នាឲ្យងាកមកសម្លឹងពួកគេ ជាពិសេសគឺសិស្សប្រុសមានឈ្មោះថាHwang Hyunjin គេបានសម្លឹងមុខlix²ជាប់តែម្ដង ប៉ុន្តែរាងតូចយើងមិនទាំងងាកមើលគេផង ដើរមកដល់ថ្នាក់ភ្លាមក៏អង្គុយចុះនៅនឹងតុភ្លាម គេអង្គុយជាមួយseungmin

«ណែ...សង្សារឯងកើតស្អីថ្ងៃនឹងបានជាមុខមិនរីកសោះហើយ...??» changbinជាមិត្តនិងhyunjin ក៏បានសួរបន្ទាប់ពីឃើញមិត្តថ្លៃ ថ្ងៃនេះអារម្មណ៍ដូច
ជាមិនល្អសោះនោះ
«មានស្អីទៀតក្រៅពីឈ្លោះគ្នានោះ មើលៗតាមសម្លឹងគេចង់បាក់កហើយ...!!» bangchanក៏ជាមិត្តនិង
Hyunjinដែរ ក៏បានចាក់ទឹកបន្ថែមពីលើ
«ស្ងាត់មាត់ទៅ បើឯងមិនចង់ត្រូវ...!!» Hyunjin សម្លក់មុខមិត្តខ្លួនស្ទើរជ្រុះគ្រាប់ភ្នែក រួចមកក៏ងាកមកសម្លឹងរាងតូចយើងទាំងទឹកមុខពិបាកនិយាយណាស់

មួយសន្ទុះក្រោយមកកណ្ដឹងក៏បានរោទ៍ឡើង បន្ទាប់
ពីលោកគ្រូចេញទៅផុតហើយ សិស្សគ្រប់គ្នាក៏ប្រញេប្រញាប់ទៅកង់ទីនដើម្បីញ៉ាំអាហារពេលព្រឹក តែខុសគេតែរាងតូចfelixយើងទេ នៅដេកក្នុងថ្នាក់គ្មានគិតបាយទឹកអីនិងគេសោះ

ខ្សែរជីវិតWhere stories live. Discover now