Ep 6 បើស្រឡាញ់ពិត

11 5 5
                                    


+ផ្សារទំនើប

Felixគេបានមកផ្សារទំនើបដើម្បីទិញរបស់ខ្លះៗទុកទៅpicnicជុំគ្នាជាមួយពួកម៉ាក គេកំពុងតែដើរទិញទាំងសប្បាយចិត្តផងអីផងនោះ ស្រាប់តែមានដៃមួយបានមកដាក់លើស្មារបស់គេ អ្វីដែលធ្វើឲ្យfelixគាំង
ស្ញេញនោះគឺ.....

«felix......!!» Hyunjin បានហៅរាងតូចពីក្រោយខ្នង ជាហេតុធ្វើឲ្យរាងតូចយើងគាំងស្ញេញតបមិនចេញនៅនិង អាមនុស្សកំពុងតែចង់គេចមុខស្រាប់តែមកជួបទាំងមិនបានព្រាងទុកចឹង ណាធ្វើចិត្តទាន់ពេលហេ៌
«felix...គឺជាfelixពិតមែន...!!» Hyunjin បានចាប់បង្វែរអ្នកដែលឈរគាំងនោះឲ្យបែរមកមុខខ្លួន
បន្ទាប់ពីឃើញច្បាស់ហើយនាយបានអោបរាងតូចយើងយកតែម្ដង គេពិតជានឹករាងតូចខ្លាំងណាស់
«លែង...លែងខ្ញុំ» បន្ទាប់ទាញអារម្មណ៍បានវិញហើយរាងតូចក៏បានរុញHyunjinចេញ
«felixកើតអី??ហេតុអ្វីក៏ធ្វើដូចជាមិនដែលស្គាល់
គ្នាចឹង??» នាយក្រាស់សួរទាំងឆ្ងល់
«អរ...នេះលោកនិយាយចឹងពួកយើងដែរស្គាល់គ្នា
ដែរហ៌...??» Felix ញញឹមឡើងបែបចំអក់
«ឲ្យខ្ញុំសុំទោសណាfelix ខ្ញុំដឹងថាfelixខឹងនិងខ្ញុំ រឿងដែលខ្ញុំចាកចេញទៅមិនប្រាប់នោះ» Hyunjin
«ខ្ញុំគ្មានសិទ្ធិអ្វីត្រូវខឹងលោកទេ ហើយក៏មិនចាំបាច់មកសុំទោសខ្ញុំដែរខ្ញុំគ្មានទោសឲ្យលោកទេ» រាងតូចស្ដីចប់ក៏ដើរចេញពីផ្សារយ៉ាងលឿន

មកដល់ខាងក្រៅហើយHyunjinក៏នៅតែមកតាមរាងតូចចឹង នាយបានចាប់ដៃរាងតូចជាប់

«លែងខ្ញុំ...លែងខ្ញុំទៅផ្ទះរបស់ខ្ញុំ» រាងតូចយើងប្រឹងបេះដៃចេញពីនាយក្រាស់ តែគ្មានបានផលសោះ
«ខ្ញុំមិនលែង...!!» ហា៌ចប់ចាប់លើករាងតូចដាក់ក្នុងឡានរបស់គេយកម៉ង កូនចៅរាងតូចឃើញចឹងក៏ចង់ចូលមកជួយចៅហ្វាយគេ
«យើងគឺជាសង្សាររបស់felix ហើយពួកឯងនាំគ្នាទៅវិញទៅមិនបាច់មកតាមទេ តិចល៌យើងមិនបានប្រាប់...!!» រាងក្រាស់និយាយទាំងទឹកមុខកាចមែន
ទែនហើយក៏ឡើងឡានបើកចេញទៅដូចហោះ

In car

«ឈប់ឡានភ្លាម Hyunjin...!!» Felix
«ខ្ញុំមិនឈប់...!!» ដៃម្ខាងកាន់ចង្កូតឡានដៃម្ខាងទៀតចាប់ដៃfelixជាប់
«បើលោកមិនឈប់ខ្ញុំនឹងលោតចុះតាមបង្អួច» ទឹក
មុខរាងតូចបញ្ជាក់ថាគេនិយាយជាការពិត ទើបរាងក្រាស់ឈប់ឡានភ្លាមនោះ

ខ្សែរជីវិតWhere stories live. Discover now