ម៉ោងប្រហែលជា 7 ព្រឹកទាំង Gemini នឹង Pond បានមកដល់ឃ្លាំងផ្ទុកទំនេញរបស់ Gem ព្រមៗគ្នា តែពួកគេមកតែម្នាក់ៗឯងនោះទេ ពួកនាយមិនបានឲ្យកូនចៅមកតាមនោះទេ
" មកហើយហ្អេស " Gem ក៏ដើរមកឈរទល់មុខ pond
" ហុឹម~ យ៉ាងម៉េចហើយរឿងទាំងអស់នោះ " pond ក្រហុឹមដើមកបន្តិចរួចក៏សួរ
" ឯងមើលខ្លួនឯងទៅ យើងមិននឹកស្មានទេថាពូឯងជាមនុស្សជូជាតិដល់ថ្នាក់នេះ " Gem បានហុចឯកសារមួយចំនួនឲ្យមករាងក្រាស់មើលរួចនាយក៏ឈរច្រត់ចង្កេះទល់ថ្ពាល់យ៉ាងស្មុកស្មាញ
" នេះយើងនៅជាមួយអ្នកសម្លាប់ប៉ាម៉ាក់ខ្លួនឯងរហូតមកហ្អេស "
" រឿងដល់ដំណាក់កាលនេះហើយ ឯងគួរតែទទួលយកបានហើយ "
" រួចចុះមនុស្សត្រូវគាត់ចាប់ខ្លួននោះពួកគេពេលយ៉ាងម៉េចទៅហើយ " pond
" ប៉ូលិសទៅចាត់ការហើយ វាប្រហែលមិនទាន់ដឹងពីរឿងនេះទេព្រោះថ្ងៃវាចង់សម្លាប់ឯងម្នាក់ទៀតដើម្បីបានទ្រព្យសម្បត្តិរបស់ឯង "
" នោះវាមកហើយ " Gem និយាយមិនទាន់ផុតពីមាត់ផងក៏ស្រាប់តែពូរបស់ pond បានចូលមករួមជាមួយកូនចៅប្រហែលជា10នាក់
គ្រាន់តែឃើញលោកកាងស័ក ចូលមកដល់ភ្លាមអ្នកទាំងពីរក៏ទាញកាំភ្លើងមកធ្វើជាភ្ជុងគ្នាមួយរំពេច
" ពួកឯងលើកគ្នាមកឃ្លាំងរបស់យើងចង់យ៉ាងម៉េច "
" មានយ៉ាងម៉េច ក៏មកកម្ទេចឃ្លាំងរបស់ឯងឲ្យសល់តែផេះនឹងហើយ " អ្នកទាំងពីរពាក់មុខយក្សដាក់គ្នានៅកណ្ដាលមុខរបស់លោកកាងស័ក ឯលោកកាងស័កឃើញបែបនេះក៏ញញឹមយ៉ាងសមចិត្ត
" ល្អណាស់ pond បើឯងកម្ចាត់វាបានឯងនឹងគ្មានអ្នកប្រជែងនោះទេ ហាសហាស~ " សម្លេងសើចសប្បាយរបស់លោកកាងស័កធ្វើឲ្យអ្នកកម្លោះទាំងពីរញញឹមចេញមកព្រោះថាពេលនេះលោកកាងស័កកំពុងតែជានុយរបស់ពួកគេហើយ
" ចៅហ្វាយ ប៉ូលិសជួយមនុស្សទាំងអស់នោះបាន ហើយ ហើយពេលនេះប៉ូលិសក៏កំពុងតែមកទីនេះផងដែរទាន " Day ដែលជាកូនចៅរបស់ Gemini ក៏ចូលមករាយការណ៍ប្រាប់ម្ចាស់របស់ខ្លួន
YOU ARE READING
CRIMINAL (Complete ✅)
FanficCriminal ជាប្រភេទប្រលោមលោក BL ដែលប្រឌិតឡើងតាមការស្រមើស្រមៃ ។ ដូច្នេះប្រសិនជាមានពាក្យពេចន៍មិនសមរម្យត្រង់ប្រការណាមួយ នាងខ្ញុំសូមខន្តីអភ័យទោសទុកជាមុន Pond X phuwin 08 . 09 . 2024 Writer by: KIM YUNGBI