ពេលព្រឹកព្រលឹមស្រាងៗជាមួយនឹងពន្លឺព្រះអាទិត្យដែលកំពុងបញ្ចេញរស្មីមកកាន់ផ្ទៃសមុទ្រកាន់តែស្រស់ស្អាតទ្វេដងដែលគ្មានអ្វីមកប្រៀបបាននឹងសម្រស់ស្រស់ស្អាតរបស់ធម្មជាតិនោះទេ ។
ពេលនេះម៉ោងប្រហែល8ព្រឹកមិត្តភក្តិទាំង6នាក់បានមកជុំគ្នាញាំអាហារពេលព្រឹកដូចម្សិលមិញដែរបន្ទាប់ពីញាំរួចរាល់ Joong បាននាំមិត្តភក្តិទាំង5នាក់ទៀតជិះទូកទៅកាន់ដីគោកទៅផ្សាដើម្បីទិញរបស់ខ្លះៗនិងបានដើរលេងផងដែរ ។
#ផ្សារkrabi
នៅក្នុងផ្សារនេះមានលក់សព្វគ្រប់បែបយ៉ាងទាំងរបស់ញាំបន្លែត្រីសាច់ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍នឹងអីវ៉ាន់ផ្សេងៗជាច្រើនមុខទៀត។ការដើរផ្សារនេះម្នាក់ៗមើលទៅស្រស់ស្រាយណាស់លើកលែងតែ phuwin!!
" ន៎ែអៃ pond ឯងដើរឡប់ស្អីនឹងផ្លូវប៉ុនណាណីដើរមកកៀកតែយើងចង់ធ្លាក់ចូលចានដែកបង្កងគេហើយ " phuwin ថាឲ pond ទាំងមុខក្រញូវគេសឹកតែធ្លាក់ចូលចានដែកអ៊ីលក់បង្កងហើយ
" Aww យើងចង់ដើរចឹងវាយ៉ាងមិច "pond
" ចង់យ៉ាងមិចហេសគឺចង់សម្លាប់ឯងនឹងហើយអៃសត្វ " phuwin និយាយហើយហក់វៃ pond តែម្តងតែវៃបានប៉ុន្មានដៃត្រូវ pond ចាប់ដៃជាប់ ចំណែក4នាក់នេះវិញមិនទាន់ឃាត់ទេចង់ដឹងថាធ្វើអីបន្ត
" ន៎ែកុំឆ្នាស់ពេកហើយមុខនឹងកុំឧស្សាហ៍ខឹងយើងពេកប្រយ័ត្នគ្មានអ្នកយក "pond
" បើគ្មានអ្នកយកក៏យើងមិនយកឯងដែរវ៉ើយលែងដៃយើង "pond
" ហ៊ើយពួកឯងបានហើយមិនឃើញមានគេមើលមកទេហេសដើរបន្តទៅ " dunk ឃើញមានមនុស្សមើលមកពួកគេច្រើនពេកក៏ស្រែកឃាត់
" ពួកឯងដើរទៅមុនទៅបើទៅវិញពេលណាចាំ line មកយើងមានរឿងនិយាយជាមួយឆ្មាឆ្នាស់នេះ "pond
" អ្នកណាឆ្មាឆ្នាស់អាចង្រៃ pond លែងយើងភ្លាម " phuwin
និយាយហើយpondអូសដៃphuwinទៅបាត់ dunkនឹងfourthចង់ទៅតាមខ្លាចpondធ្វើបាបphuwinពិតមែនតែត្រូវ gemនឹង joongឃាត់
" ពួកឯងមិនបាច់បារម្ភទេអៃ pond វាមិនហ៊ានធ្វើអីទេវាឈ្លោះគ្នាធម្មតាកុំបារម្ភយើងដើរបន្តទៅក្រែងពួកឯងចង់ទិញអីមិនចឹង " gem
" អើក៏បានតែបើ phuwin កើតអីឯង2នាក់ក៏មិនរួចខ្លួនដែរ " fourth
ចំណែកឯង Pond phuwin វិញគឺ pond បានអូសដៃ phuwin មកដល់ហាងកាហ្វេមួយមានទំហំធំល្មមនឹងមានកាតុបតែងបែបសមុទ្រស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរណ៍ឲមកទីនេះហាងនេះមានឈ្មោះថា [ BLUE SEA CAFE ]
" ឈប់រើទៅមកដល់ហើយ " pondប្រាប់ទៅphuwinរួចក៏លែងដៃ
" ហាងកាហ្វេហេសហើយឯងនាំយើងមកធ្វើអីយើងចង់ទៅរក4នាក់នោះវិញ " phuwin
" យើងចង់ផឹកកាហ្វេ កុំនិយាយច្រើនចូលមក " pond
" អៃសត្វចូលចិត្តតែបង្ខំ " phuwin
#ខាងក្នុងហាង
" Aww អៃ pond មកលេងកោះហេសមិនប្រាប់ឲដឹងមុនសោះ " ពេល pond phuwin ចូលដល់ខាងក្នុងក៏មានមនុស្សប្រុសម្នាក់មកទទួលទំនងជាស្និតស្នាលគ្នា
" ក៏មក2ថ្ងៃហើយភី " pond
" ចុះនេះអ្នកណាសង្សារហ៎ "
" មែនហើយភីសង្សារខ្ញុំគេឈ្មោះថា phuwin " phuwin ប្រុងនិយាយកាត់ទៅហើយតែ pond នេះលឿនមែនទែននៅប្រាប់ថាគេជាសង្សារទៀតឡប់ទេដឹង?
" Win ហានេះភី Mark ជាម្ចាស់ហាងនេះ " pond
" សួស្តីភី " phuwin
" អឹមសួស្តី តែអៃ pond ឯងនេះរកសង្សារបានស្អាតបែបនៀគទៅចាប់កូនគេមោហ៎ " Mark ( Mark មានឈ្មោះពេញ Mark Pakin ជាម្ចាស់ហាងកាហ្វេ blue sea cafe ហើយស្គាល់គ្នាជាមួយ joong pond gem យូមកហើយ )
" ហ៎ូភីខ្ញុំមិនអាក្រក់ដល់ថ្នាក់នឹងទេ " pond
" អើ មែនហើយចុះអីណាអៃ gemនឹងអៃ joong ពួកវាភ្លេចយើងហើយហ៎ " mark
" មិនមែនទេភីខ្ញុំប្រាប់កុំឲពួកវាមកដោយសារចង់មានពេលវេលាតែ2នាក់ណាភី " pond និយាយទាំងញញឹមទៅកាន់ phuwin ធ្វើឲ្យ phuwin នេះជ្រេញខ្លាំងតែម្តងហើយ
" មិនអីទេយើងយល់ឥលូវផឹកអីប្រាប់មកហើយទៅអង្គុយទៅចាំយើងយកទៅឲ " mark
" ខ្ញុំ Americano មួយណាភីហើយសង្សារខ្ញុំគេចូលចិត្ត green tea " pond
កម្មង់រួច pondនឹង phuwin ក៏ចូលអង្គុយតុរៀងឆ្ងាយពីគេគួសមដែរតែ phuwin មុខមិនរីកតែម្តង
" ន៎ែឯងឆ្កួតទេហេសមិចបានទៅប្រាប់គាត់ថាយើងសង្សារឯងវិញ " phuwin
" ក៏យើងចាក់បណ្តោយតាមគាត់ទៅយ៉ាងមិចតែមិញនេះគាត់មើលទៅគិតថាយើងសមគ្នាដែរ " pond
" សមក្បាលឯងនឹង " phuwin
អង្គុយបានបន្តិច mark ក៏យកកាហ្វេមកឲពួកគេទាំងពីរ
" អៃ pond នេះឯងមិនហៅអីឲសង្សារឯងញាំទេហេសមើលទៅគេដើរមួយថ្ងៃហត់ហើយ " mark
" អឹម ចឹងហាងភីមាន croissant ទេខ្ញុំយកមួយដុំហើយ cake chocolate មួយដុំដែរ " phuwin
" មាន ចាំបន្តិចភីយកមកឲ "mark
" នេះព្រឹកមិញឯងញាំបាយហើយតើនៅហៅនំមកធ្វើអីទៀតចង់ធ្វើបាបយើងឲអស់លុយច្រើនហេស " pond
" Aww ក្រែងមិញនេះឯងថាជាសង្សារហីចឹងហើយលុយប៉ុន្នឹងក៏ត្រូវចេញឲសង្សារនឹងហើយ មិនចឹងហី tirak " phuwin
" Okay ក៏បានលុយប៉ុន្នឹងបងចេញឲអូនស្រាប់ហើយ " pond
" អ៊ាក់ បងអូនស្អីគួឲ្យជ្រេញ " phuwin
" Phuwin នេះ croissant នឹង cake របស់ឯងសាកញាំមើលទៅបើឆ្ងាញ់ឬមិនឆ្ងាញ់យ៉ាងណាប្រាប់ភីវិញផង " mark
Phuwin បានភ្លក់នំបន្តិចរួចក៏ប្រាប់ទៅ markវិញ
" ឆ្ងាញ់ណាស់ភីមិនផ្អែមពេក សម្រាប់ខ្ញុំគឺទទួលយកបានហើយ " phuwin
" អឹមចឹងញាំចុះភីទៅសិនហើយកុំ sweet ពេកហាងភីភ្ញៀវ single មកច្រើនណាស់ " mark
ចំណែកឯ4នាក់នេះវិញគឺកំពុងតែឈរនៅតូបលក់ខ្សែរដៃដែល dunkនឹង fourth ចង់ទិញ
" អៃ dunk មួយនេះស្អាតទេ " fourth លើកខ្សែរដៃដែលមានគ្រាប់អង្កាំជារូបគុជខ្យងនឹងផ្កាយសមុទ្រយ៉ាងស្រស់ស្អាត
" អឹមស្អាតណាស់ ភីវាមានមួយទៀតទេ " dunk ឆ្លើយជាមួយ fourth រួចក៏ងាកទៅសួអ្នកលក់
" ចាំបន្តិចភីរកឲ នេះវានៅសល់2នេះទៀតទេអស់ហើយ " អ្នកលក់
" ចឹងយើងយក3ខ្សែនេះទៅអៃ win មួយទៀត " dunk
" អឹម okay "fourth
បន្ទាប់ពីគិតលុយរួចអស់អ្នក4ក៏គិតថាត្រឡប់ទៅកោះវិញព្រោះជិតថ្ងៃត្រង់ទៅហើយពេលនោះ joong ក៏បានយកទូរស័ព្ទ line ទៅ pond
Line
Joong: អៃ pond ទៅជុំគ្នានៅទូកយើងទៅវិញហើយ
Pond: អើ okay
And of line
" តោះ4នាក់នោះទៅចាំនៅទូកហើយ " pond និយាយទៅកាន់ phuwin ដែលកំពុងញាំ
" ហាសទៅហើយហេសយើងញាំមិនទាន់អស់ទេធ្វើយ៉ាងមិច " phuwin
" ចាំយើងឲ្យភីmarkខ្ចប់ឲ "
បន្ទាប់ពីនិយាយគ្នារួច pond ក៏បានគិតលុយរួចឲ mark ខ្ចប់នំរបស់ phuwin ឲ្យ
" នេះភីឃើញឯងចូលចិត្តភីថែមឲមួយដុំទៀតអានេះមិនគិតលុយទេ " mark
" អគុណណាភី "phuwin
" ទៅសិនហើយភី " pond
Pond phuwin ក៏បានត្រឡប់ទៅទូកវិញពេលជិតទៅដល់ទូក phuwin ឃើញគេលក់ម្ជូរក៏ឈប់ទិញ
" នេះឯងចង់ញាំទៀតហើយហេស" pond សួរទៅ phuwin ព្រោះគេទើបតែញាំហើយចង់ញាំទៀតហើយហេស
" អឹមនឹងហើយ ហើយឯងចេញលុយឲយើងផង ភីខាប់ច្រកគ្រប់មុខឲខ្ញុំមក " phuwin
" ចាំបន្តិចណា " អ្នកលក់
បន្ទាប់ពីទិញរួចពួកគេក៏ដើរបន្តទៅកាន់ទូកពេលទៅដល់ឃើញថា4នាក់ទៀតកំពុងតែចាំ នៅពេលឡើងទូកអស់ ទូកក៏ចេញដំណើរទៅកោះវិញ
" មិចក៏យូម្លេះហា៎ " gem
" មានអ្នកខ្លះឃ្លានមិនឈប់ទើបយូ " pond
" អើមែនហើយមិញនេះភី mark line មកថាឯងនាំសង្សារទៅហាងគាត់ ឯងមានសង្សារនៅទីនេះហេសមិចមិនប្រាប់យើងឬឯងណាត់នាងមកតែមិនមកជាមួយពួកយើង " joong
Phuwin លឺ Joong និយាយចឹងក៏ស្រាប់តែឈ្លក់ទឹកភ្លាមៗ
" មិចបានផឹកឲឈ្លក់ចឹងកើតអីឬអត់ " dunk
" យើងមិនអីទេ " phuwin
" ហើយឯងទិញអីមកច្រើនម្លេះ " fourth
" ក៏យើងឃើញទំនងក៏ទិញមកទៅនំនេះយើងសាកហើយឆ្ងាញ់ណាស់ទៅដល់កោះវិញចាំឲពួកឯងញាំ " phuwin
" អើហើយឯងអៃ pond ឆ្លើយមកថាសង្សារឯងនៅឯណា " gem
" គេនៅជិតនេះទេ " pond
" ជិតហេស ឯងនិយាយឲច្បាស់តិចមើល " joong
" បើចង់ដឹងសួអៃ win ទៅគេដឹងច្បាស់ " pond និយាយចប់ទូកក៏មកដល់កោះល្មមពួកគេទាំង6នាក់ក៏ទៅអង្គុយសម្រាកនៅបន្ទប់របស់ joong បន្ទប់នោះធំល្មមបន្ទប់នោះមានគ្រែធំ1នឹងសាឡុងធំ1 ពេលទៅដល់ phuwin dunk fourth អង្គុយលើសាឡុងព្រោះគេញាំនំដែល phuwin ទិញមកចំណែក pond joong gemនៅលើពូក
" ពួកឯងញាំអត់ " fourth ក៏ហៅ3នាក់នោះញាំជាមួយ
" អត់ទេនំផ្អែមហើយម្ជូរខ្លាចរាគ " gem
" យើងអត់ទេឯងញាំទៅ " joong
" អៃ win ប្រាប់មកសង្សារអៃ pond ស្អាតអត់ " dunk
" មែនហើយ " gem/joong/fourth
" ក៏.....ស្អាតណា " phuwin ឆ្លើយទាំងស្ទាក់ស្ទើរ
" នាងឈ្មោះអីទៅ " gem
" នាងឈ្មោះ win ដូចអៃ win ដែរ " pond
" ហើយពួកឯងចង់ដឹងធ្វើអីរឿងវាសោះ " phuwin
តុក តុក
និយាយគ្នាសុខៗសម្លេងគោះទ្វាក៏បន្លឺឡើង Joong ក៏ដើរទៅបើកទ្វាឃើញថាប៉ាម៉ាក់គេមកវិញ
" នេះប៉ាម៉ាក់ក្រែងមកស្អែកមិនចឹង " joong
" គឺប៉ាមានការងារបន្តិចបន្តួចក៏មកមុន "
5នាក់ក៏មកជម្រាបសួប៉ាម៉ាក់ joong
" អើ joong នេះមិត្តភ័ក្ភថ្មីហ៎ "
" គឺ dunk fourth នឹងphuwin ណាប៉ាម៉ាក់គេមកលេងទីនេះក៏ស្គាល់គ្នាទៅ " joong
" មានមិត្តភក្តិច្រើនបែបនេះប៉ាម៉ាក់ក៏សប្បាយចិត្តហៅម៉ាក់ប៉ាក៏បានដែរណាកុំក្រែងចិត្តអី អើនេះនំដែលម៉ាក់ថាយកមកផ្ញើពួកឯង " ម៉ាក់ joong យកប្រអប់នំមក dunk ឃើញប្រអប់នំក៏សួព្រោះប្រអប់នំនេះជាហាងរបស់ម៉ាក់គេ
" ប្រអប់នំនេះជាហាងរបស់ម៉ាក់ខ្ញុំតើម៉ាក់ស្គាល់ហាងម៉ាក់ខ្ញុំដែរហ៎ " dunk
" កូនជាកូនត្រកូលBoonprasertហ៎ម៉ាក់គឺមិត្តភក្តិគ្នា " ម៉ាក់ joong
" ពិតមែនហេសផែនដីតូចពិតមែន " dunk
" ពួកកូនស្គាល់គ្នាបែបនេះក៏ល្អនឹងបានជិតស្និតគ្នា ចឹងម៉ាក់ប៉ាទៅសម្រាកសិនហើយ "
ជិតស្និទ្ធគ្នាហេសមានន័យយ៉ាងមិចទៅ?
បន្ទាប់ពីអង្គុយនិយាយគ្នាបានមួយសន្ទុះក៏បំបែកគ្នាទៅបន្ទប់រាងខ្លួនវិញ អាហារពេលល្ងាចក៏មកដល់ពួកគេញាំអាហាររួមតុជាមួយប៉ាម៉ាក់ joong ដូចគ្នា
" អើ dunk phuwin នឹង fourth កូនមកលេងប៉ុន្មានថ្ងៃ " ម៉ាក់joong
" គឺ2ថ្ងៃហើយម៉ាក់ស្អែកព្រឹកគឺទៅបាងកកវិញជាមួយគ្នា " phuwin
" ចឹងប៉ាម៉ាក់ទៅនិយាយការងារជាមួយម៉ាក់dunkហ៎ " joong
" ត្រូវហើយ "
" ម៉ាក់និយាយរឿងអីឬម៉ាក់ចង់យកនំមកលក់នៅរីសត " gem
" នេះន៎ែ! ឯងធ្វើមិនដឹងមួយរឿងបានអត់ " pondវៃក្បាលgemមួយដៃហើយនិយាយ
" គឺរឿងនេះពួកកូនគង់តែដឹងខ្លួនឯងទេ " ប៉ាjoong
បន្ទាប់ពីញាំរួចភឿនទាំង6អ្នកក៏ដើរលេងតាមឆ្នេរសមុទ្រនាពេលយប់ដែលមានពន្លឺជះមកផ្ទៃសមុទ្រតិចៗជាមួយនឹងនឹងផ្កាយដ៏ស្រស់ស្អាតជាច្រើនដែលកំពុងបណ្តែតខ្លួនលើអាកាសគ្មានអ្នកណាអាចយកបាន
" អើ dunk នេះយើងឲយកទៅ " Joong ក៏ហុចកងដៃពណ៍ប្រាក់ដែលមានរូបផ្កាឈូករ័ត្ននៅលើនោះឲទៅ dunk
" Awwឯងឲយើងធ្វើអីមិនពាក់ខ្លួនឯងទេហ៎ " dunk
" គឺកងដៃនេះយើងទិញពេលតាំងពិពណ៍នៅសាលាយើងមិនដែលពាក់ទេឯងយកទៅ មោះយើងពាក់ឲ្យ " Joong ក៏ទាញដៃ dunk យកមកពាក់កងដៃនេះសមនឹង dunkខ្លាំងណាស់
" អឹមអគុណហើយ " dunk
" ហ៊ើយអៃ joongគ្នា5នាក់ឯងឲតែdunkមួយទេហ៎ឯណារបស់ពួកយើង "gem
" មែនហើយឬឯងស្រឡាញ់មិត្តយើងមែនទេ " fourth ក៏ចឹងទៀតនិយាយបង្អាប់ហើយនៅចង្អុលមុខ dunkនឹង joong ទៅមកទៀត
" ឯងកុំចេះដឹងរឿងគេបានទេមោះមោនេះ " gem អូសដៃ fourth ទៅណាមិនដឹង
" អើមែនហើយមនុស្ស5នាក់ឲតែមួយប្រាកដជាមានអីពិសេសហើយមែនទេហា៎ " phuwin
" ពិសេសស្អីឯងមិនលឺគេនិយាយទេហេសថាកងដៃនេះទិញយូហើយវាមានតែមួយ " dunk
" មកកុំចង់ដឹងរឿងគេគិតរឿងយើងវិញ " pondអូសដៃphuwinទៅបាត់ដូចគ្នាសល់តែ joong dunkប៉ុណ្ណោះ
" ហ៊ើយឯងអូសយើងទៅណាទៀតហើយអាចង្រៃ pond " phuwin
" នេះពួកគេទៅណាហើយចុះយើងវិញនោះ " dunkសួទៅ joongព្រោះពេលនេះសល់តែគេ2នាក់ទេ
" Dunkចូលចិត្តឬអត់ " joongនិយាយចាកប្រធានទៅកាន់ dunkវិញ
" ចូលចិត្តយើងចូលចិត្តផ្កាឈូករ័ត្ន " dunk
" Dunk ចូលចិត្តចឹងក៏ពាក់ឲជាប់ណាហាមដោះលឺទេ " Joong
" ហេតុអីមិនឲដោះដែរ " dunk
" ក៏...ចូលចិត្តមិនចឹងហ៎ចឹងពាក់រហូតទៅ " joong
" ចឹងឥឡូវយើងទៅណាទៅ " dunk
" ចង់ជិះអង្រឹងទេជិះហើយចាំទៅបន្ទប់វិញក៏បាន " joong
" អឹម okay "dunk