សម្លេងទឹករលកបោកបក់ទៅមកប៉ះនឹងច្រាំងថ្មនៃកោះមួយខ្យល់ត្រជាក់បរិសុទ្ធដែលបានមកពីសមុទ្យនឹងដើមឈើនៅដុះសងខាងផ្ទៃសមុទ្យដ៏ល្វឹងល្វើយមួយនេះធ្វើឲបរិយាកាសកាន់តែស្រស់បំព្រងថែមទៀតជាទីកន្លែងស្ងប់ស្ងាត់ដែលនៅឆ្ងាយពីភូមិស្រុកអាចធ្វើឲយើងទាំងអស់គ្នាបាត់បង់ទុកកង្វល់ក្នុងចិត្តត្រឹមតែមួយពព្រិចភ្នែកដោយសាតែភាពស្រស់ស្អាតភាពបរិសុទ្ធនៃសមុទ្យកោះមួយនេះហើយក៏សុំឲវានៅបែបនេះរហូតទៅ!
នៅលើវាលខ្សាច់សក្បោះដែលជាប់ជាមួយទឹកសមុទ្រថ្លាឆ្វេងមើលឃើញដល់បាតយើងក្រលេកឃើញបុរសម្នាក់ដែលកំពុងដើរលំហែរស្រូបខ្យល់អាកាសពីសមុទ្រនាពេលល្ងាចរួមជាមួយពន្លឺព្រះអាទិត្យដែលរៀបនឹងអស្តង្គតបន្តិចម្តងៗម្នាក់នោះគឺ JoongArchen Aydin ជានិស្សិតវិស្វកម្មឆ្នាំទី3នៃសាកលវិទ្យាល័យបាងកកជាកូនប្រុសទោលក្នុងត្រកូល Aydin ដែលជាត្រកូលស្តុកស្តម្ភ ។ Joong មកលំហែរកាយនៅកោះដែលប៉ារបស់គេជាម្ចាស់រីសតនៅទីនេះផ្ទាល់ពេលវិស្សមកាលជាមួយមិត្តភក្តិពីរនាក់ទៀត។
" អៃJoong ទៅជួយបង្កាត់ភ្លើងយើងអាំងសាច់បន្តិចមកយើងបង្កាត់វាមិនឆេះសោះមិនដឹងកើតស្អី! " សម្លេងដែលស្រែកហៅ joongពីក្រោយនោះគឺ pond ជាមិត្តភក្តិរបស់joongនេះឯង
" នេះមាឌប៉ុនក្របីបង្កាត់ភ្លើងមិនឆេះ "
" ឯងយកមាឌទៅបង្កាត់ភ្លើង? "
" Okay ហើយអៃ gem ទៅណាបានឯងមិនប្រើ "
" ឯងនិយាយធ្វើដូចវាចេះយី!លឿនមោអត់អីសុីលូវហើយ "
" អើតោះៗ " ទាំងពីរបណ្តើរគ្នាទៅដល់តុមួយដែរដាក់ក្បែរមាត់សមុទ្យដែលមានទាំង បង្ការ មឹក បង្កង នឹងគ្រឿងសមុទ្យផ្សេងៗទៀតផងដែរ ។ បន្ទាប់ពីបង្កាត់ភ្លើងរួចទាំង4នាក់នាំគ្នាអាំងសាច់និយាយគ្នាពីនេះពីនោះមិនឈប់ពេលនោះ pondដែលអង្គុយនៅកណ្តាលតុចាប់ផ្តើមនាំលេង game ប៉ាវផឹកបើអ្នកណាចាញ់ត្រូវតែផឹកស្រាដែរចាក់ទុក្ខជាស្រាច់ឲអស់មួយកែវភ្លាមៗ!
" យ៉ាងមិចលេងឬអត់វើយឬពួកឯងខ្លាចហា៎ " pond សួទៅកាន់ពីរនាក់ទៀតដែលមើលមុខគេមិនដាក់ភ្នែក
" អាណាថាខ្លាច ok វើយ " gem ចាប់ផ្តើមឆ្លើយមុនគេព្រោះគេមានទំនុកចិត្តថាគេនឹងឈ្នះច្រើនជាងចាញ់ណាមួយចាញ់ក៏មិនអីព្រោះគេក៏ចូលចិត្តផឹក។ បន្ទាប់ពីប៉ាវផឹកៗអស់មួយសន្ទុះមកអ្នកដែលធ្លាក់ភ្នែកមុនគេគឺ Gemini ដែលជាស្តេចផឹកពីនាក់ឃើញពីនាក់នេះវេទនាពេកក៏ជួយគ្នាគ្រាទៅដាក់បន្ទប់ដេក។
***********
ព្រឹកព្រលឹមអរុណរះនាពេលព្រឹកជាមួយផ្ទៃសមុទ្យធំល្វឹងល្វើយបង្កើនភាពស្រស់ស្អាតទ្វេដង បូករួមជាមួយសម្លេងទឹករលកបោកប៉ះនឹងច្រាំងថ្មនោះផង។
ចំណែកឯងនៅក្នុងបន្ទប់ដែលមានកំលោះៗវិស្វកម្មឯនេះវិញទើបតែក្រោកបានម្នាក់ទេនោះគឺjoong ដោយឃើញពីរនាក់ទៀតមិនទាន់ភ្ញាក់joong ក៏ដើរទៅបើកវាំងនងដើម្បីឲពន្លឺព្រះអាទិត្យចាំងចូលបន្ទប់ដើម្បីដាស់ភឿនទាំងពីរដោយចាំងភ្នែកពេកgemក៏ស្រែកឡើងទាំងរបៀបមនុស្សគេងមិនឆ្អែតចង់គេង ត
" នេះបើកវាំងននធ្វើស្អីអញដេកមិនទាន់ឆ្អែតទេនៅព្រឹកនៅឡើយទេវើយ "
" ព្រឹកក្បាលហែងម៉ោង9ហើយវើយងូតទឹកហើយនឹងអាងទៅរកអីសុីអញចុះទៅអាហារដ្ឋានកម្មង់មុនហើយដាស់អៃ pond ផង " joong និយាយហើយបោះកន្សែងពោះគោប៉ក់កណ្តាលមុខ gem ហើយបើកទ្វាទៅក្រៅមុនបាត់!
.....................