សូមអានដោយយកចិត្តទុកហើយសង្ឃឹមថាគ្រប់គ្នានិងរីករាយជាមួយសាច់រឿងមួយនេះ๑>ө<๑
[*បញ្ជាក់រឿងរ៉ាវមួយនេះកើតឡើងនៅសម័យចូស៊ុនរបស់ប្រទេសកូរ៉េព្រឹត្តិការណ៍ក្នុងរឿងគឺប្រឌិត]
+ផ្ទះដេញថ្លៃត្រកូលហ្គូ
វេលាល្ងាចព្រះអាទិត្យអស្តង្គតទើបកន្លែងកម្មវិធីបើកទទួលភ្ញៀវជាទូទៅមានតែពួកអភិជនពួកអ្នកមុខអ្នកការមានអំណាចនិងទ្រព្យសម្បត្តិប៉ុណ្ណោះទើបអាចចូលរួមបានកម្លោះតូចជីមីនអមដំណើរដោយលោកប្ដីរូបស្រស់សង្ហារថេយ៉ុងរាងក្រាស់ដាក់ដៃនៅចង្កេះតូចជាប់បង្ហាញភាពជាម្ចាស់ឲ្យដឹងថាជីមីនជាកម្មសិទ្ធរបស់គេហើយកុំចេះតែមើលហើយមានគំនិតផ្ដេសផ្ដាស
"អូនមិនអីទេមែនទេ"រាងក្រាស់សួរព្រោះតែជីមីនមានចេះតែអោនមុខមករកដើមទ្រូងនាយជានិច្ចដូចជាមិនសូវស្រួលខ្លួនយ៉ាងចឹង
"អូន-អូនគ្រាន់តែមានអារម្មណ៍ថាចម្លែកហិហិ"រាងតូចតបទាំងអោនមុខដដែលព្យាយាមសម្រួលអារម្មណ៍ទាំងដែលការពិតគេកំពុងតែមិនទាន់បាត់ភ្ញាក់ផ្អើលបន្ទាប់ពីហេតុការណ៍មុននេះផង
"បបូរមាត់របស់អូនហើមហើយបងមានអារម្មណ៍ថាខុសឲ្យបងសុំទោសលើកក្រោយនិងបងថ្នមជាងនេះ"ពាក្យសម្ដីនិងកាយវិការរបស់រាងក្រាស់កាន់តែធ្វើឲ្យជីមីនអៀនចង់តែជ្រែកដីគេចចេញទេលោកអើយ
"លោកប្ដី-អុប៎"បម្រុងនិងនិយាយបន្ដស្រាប់តែត្រូវភ្ញាក់ព្រើតពេលមាននរណាម្នាក់អុកឈើច្រត់ចំពោះមុខខ្លួននាយតូចងើបមុខយឺតៗសម្លឹងទៅមនុស្សចាស់ចំពោះមុខរកនឹកថាបុរសចំណាស់ម្នាក់នេះជានរណា?
"ហឹស!!!ស្វាគមន៍មកកាន់ផ្ទះដេញថ្លៃរបស់ត្រកូលហ្គូយើង~លោកម្ចាស់ទីបីគ្រួសារគីម"បុរសចំណាស់ដៀងភ្នែកសម្លឹងដាក់នាយតូចដោយបង្ហាញាការមិនសូវគោរពនេះមានបំណងអ្វីឲ្យប្រាកដទៅ
"លោកហ្គូ!!!ធ្វើបែបនេះចង់បានន័យថាយ៉ាងមិច~លោកមិនគោរពមីននីរបស់យើងទេ"កុំគិតថានាយមើលមិនឃើញឲ្យសោះកញ្ចាស់ត្រកូលហ្គូព្រហើនមែនចង់បង្ករឿងមែនទេបានចាំគេលេងជាមួយ
YOU ARE READING
អន្ទាក់ស្នេហ៍លោកប្ដីកំណាច
Romanceជីវិតសោះកក្រោះរបស់គេបានផ្លាស់ប្ដូរព្រោះតែរឿងប្រលោមលោក