សូមអានដោយយកចិត្តទុកហើយសង្ឃឹមថាគ្រប់គ្នានិងរីករាយជាមួយសាច់រឿងមួយនេះ๑>ө<๑
[*បញ្ជាក់រឿងរ៉ាវមួយនេះកើតឡើងនៅសម័យចូស៊ុនរបស់ប្រទេសកូរ៉េព្រឹត្តិការណ៍ក្នុងរឿងគឺប្រឌិត]
@ភូមិគ្រឹះឧបរាជគីម
បរិយាកាសក្នុងសាលប្រែជាស្ងាត់ស្ងៀមជីមីននៅពុំទាន់តបឆ្លើយចំពោះពាក្យសម្ដីរបស់ចាស់ទុំក្នុងត្រកូលឡើយហើយគ្រប់គ្នាកំពុងតែរង់ចាំមើលថានាយតូចបកស្រាយរឺមានការប្រកែកប្រណាំងយ៉ាង
"លោកយាយគឺ~មីននីពុំមានសិទ្ធអំណាចឯណាធំជាលោកប្ដីឡើយរឿងទាំងនោះខ្ញុំម្នាក់ឯងមិនអាចសម្រេចបានឡើយសូមលោកយាយអនុគ្រោះផងចុះ"តបបណ្ដើរក្រោកមុខលួចសើចបណ្តើរបើជាផាក ជីមីនពីមុនប្រហែលជាមិនហ៊ានសូម្បីតែប្រកែកឡើយតែថានេះគេជាមនុស្សមកពីសតវត្សទី២១ណាឲ្យព្រមចាញ់បានយ៉ាងមិច
"នេះ~ហ៊ើយជីមីនអើយជីមីនឯងនេះពិតជាហឹសចំជាគ្មានបានការពិតមែន"លោកស្រីគីមអាក់សម្ដីដកដង្ហើមធំបង្ហាញអំពីការនឿយចិត្តព្រោះនោះជាការពិតដែលថាជីមីនគ្មានសិទ្ធទេតែគាត់នៅតែមិនអាចបណ្ដើរឲ្យចប់ងាយបែបនេះទេដាច់ខាត
"លោកយាយចៅសូមអនុភ័យផង"នាយតូចកាន់តែចូលតួរយ៉ាងកំណត់ដូចជាទន់ជ្រោយយ៉ាងខ្លាំងធ្វើឲ្យអ្នកបំរើនិងសមាជិកគ្រួសារដទៃទៀតអាណិតជីមីនជាខ្លាំងបានរៀបការហើយតែនៅមិនអាចបានសុខ
"នេះពិតជាបំបង់បាយឥតប្រយោជន៍មែនយើងឲ្យឯងរៀបការជាមួយពួកគេទាំងនោះគឺដើម្បីអ្វីហាសផាក ជីមីនឯងនិយាយមកមើល~ប្រាវ"សំឡេងគំហកយ៉ាងខ្លាំងរបស់លោកឧបរាជព្រមជាមួយកាយវិការខឹងសម្បារខ្លាំងរបស់គាត់រហូតដល់គប់ពែងតែទៅស្ទើតែត្រូវនិងដងខ្លួនរបស់ជីមីនទៅហើយ
"មែនហើយបានរៀបការចេញទៅហើយបែជាមិននាំប្រយោជ៍ននាំលាភនាំយសសក្ដិមកចូលគ្រួសារទេដូចជះទឹកចោលអញ្ចឹងឥតបានការ"សម្លេងរបស់លោកម្ចាស់ទី៣គាត់ម្នាក់នេះកាន់ផ្នែកឃាំងទ្រព្យរបស់អធិរាជអាចថាជាមោទនភាពមួយក្នុងចំណោមត្រកូលគីមទាំងមូល
YOU ARE READING
អន្ទាក់ស្នេហ៍លោកប្ដីកំណាច
Romanceជីវិតសោះកក្រោះរបស់គេបានផ្លាស់ប្ដូរព្រោះតែរឿងប្រលោមលោក