Part.1

107 12 5
                                    

Enjoy with this story and Baemon song (;

Enjoy with this story and Baemon song (;

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Jimin's POV

ស្វាគមន៍មកកាន់ជីវិតដ៏ស្មុកស្មាញរបស់ខ្ញុំ Yu Jimin ខ្ញុំបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅអាយុ24ឆ្នាំ មើលមកខ្ញុំយ៉ាងមិចដែរឆ្លាតប្រាកដហើយខ្ញុំជាមនុស្សឆ្លាតម្នាក់។តែថាកាល់ពីខ្ញុំនៅរៀនគឺថាមិនដែលបានចំណាត់ថ្នាក់ល្អទេគ្រាន់បានត្រឹមកម្រិតមធ្យមប៉ុណ្ណោះ។

ចាប់តាំងពីបញ្ចប់កាសិក្សារមកដលើពេលនេះវាគឺមានរយៈពេល1ខែហើយតែខ្ញុំនៅតែមិនទាន់រកបានការងារល្អធ្វើទេ។ហេតុផលនោះគឺព្រោះតែខ្ញុំជាមនុស្សដែលចូលចិត្តលេងហ្គេមនៅផ្ទះ មានមិត្តជាច្រើននៅលើប្រព័ន្ធ Internet ដូចនេះខ្ញុំមិនសូវជាចាក់ចេញពីផ្ទះដូចក្មេងស្រីដទៃទេ គ្រាន់តែចំណាយពេលនៅលើបណ្ដាញហ្គេមរបស់ខ្ញុំ។ ប្រហែលជាមកពីហេតុផលទាំងនេះទើបធ្វើឱ្យប៉ាម៉ាក់និងបងស្រីរបស់ខ្ញុំតែងតែបារម្ភពីអនាគតរបស់ខ្ញុំ បើទោះជាពេលនេះខ្ញុំមានអាយុ24ឆ្នាំក៏ដោយ ប៉ុន្តែថ្មីៗខ្ញុំទើបតែដាក់ពាក្យចូលធ្វើការងារនៅក្រុមហ៊ុនដ៏ធំមួយដែលជាកម្មសិទ្វិរបស់គ្រួសារKIMជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងតំបន់សឹងតែមិនគួរឱ្យជឿ ទីបំផុតខ្ញុំមានការងារដ៏ល្អមួយនៅក្នុងជីវិតដោយមិនចាំបាច់អោយគ្រួសារខ្ញុំបារម្ភពីខ្ញុំទៀតនោះទេ។

«Jimin ថ្ងៃនេះឯងត្រូវទៅធ្វើការជាលោកដំបូងឆាប់ក្រោកឡើងចង់ឱ្យគេបណ្ដេញចេញដោយសារទៅធ្វើការយឺតឬយ៉ាងមិច» នេះជាសំឡេងរបស់ម្ដាយខ្ញុំដែលជាអ្នកនិយាយព័ត៌មាននៅក្នុងប៉ុស្តិ៍ទូរទស្សហើយក៏ជាស្រ្តីមេផ្ទះផងដែរ។

«ម៉ាក់ម៉ោងទើបតែប្រាំងកន្លះទេ តើចង់អោយខ្ញុំទៅអង្គុយចាំនៅមុខក្រុមហ៊ុនឬយ៉ាងមិច» ពិតណាស់ម៉ាក់របស់ខ្ញុំនិងខ្ញុំមានចរិកខុសគ្នាទាំងស្រុងបើទោះជាពួកយើងទាំងពីរជាម្ដាយកូននឹងគ្នាក៏ដោយ គ្រួសារទាំងមូលជាមនុស្សឧស្សាហ៍ទៀងទាត់ពេលវេលាចំណែកខ្ញុំជាមនុស្សដែលតែងតែលួចខ្ចិលប្រហែលជាខ្ញុំកាត់ទៅរកលោកពូរបស់ខ្ញុំហើយ។

Fall in love with ex-girlfriend _ លង់ស្នេហ៍អតីតមិត្តស្រីWhere stories live. Discover now