Enjoy with this story and pu pu song😭🙏🏼
I'mgayforKarin👾
Jimin's POVថ្ងៃនេះជាថ្ងៃទី2ហើយដែរខ្ញុំធ្វើការនៅក្រុមហ៊ុន Kim group ខ្ញុំមិនទាន់ទម្លាប់នឹងរឿងនេះនៅឡើយ ដូចទៅនឹងម្សិលមិញម៉ាក់របស់ខ្ញុំទម្លាក់ខ្ញុំនៅខាងមុខក្រុមហ៊ុនរួចក៏ចាក់ចេញទៅ ខ្ញុំទាញនាឡិកាមើលម៉ោងឃើញថាម៉ោង7:27នាទីទៅហើយដោយក្រុមហ៊ុនត្រូវចូលនៅម៉ោងប្រាំពីរកន្លះថ្ងៃនេះខ្ញុំមកយឺតព្រោះម៉ាក់រវល់ឈានចូលទៅយកឯកសារពីផ្ទះចៅហ្វាយរបស់គាត់ទើបធ្វើអោយខ្ញុំមកយឺត ដោយមិនចាំយូរខ្ញុំក៏ដើរចូលទៅខាងក្នុង
«នាងមកយឺតហើយ ប្រាក់ខែរបស់នាងត្រូវបានកាត់កញ្ញាJimin» ថាយ៉ាងមិចកាត់ប្រាក់ខែមិនអាចទេ
«What...»ដោយមិនជឿនាងខ្ញុំក៏សម្រេចលើកនាឡិកានៅក្នុងដៃមកមើលតែថាម៉ោងទើប7:29នាទីនឹងថាគឺនៅមួយនាទីទៀតទើបក្រុមហ៊ុនអាចកាត់ប្រាក់តែរបស់ខ្ញុំបាន ហើយខ្ញុំក៏សម្រេចចិត្តតវ៉ា
«នៅខ្វះមួយនាទីទៀតអ្នកនាងKim» ដោយខ្លាចនាងមិនជឿជាក់លើនាឡិកាដៃរបស់ខ្ញុំ ទើបខ្ញុំសម្រេចចិត្តចង្អុលទៅនាឡិកាដែរបញ្ឈរនៅជិតនោះហើយខ្ញុំក៏អាចឃើញទឹកមុខរបស់នាងប្រែប្រួលភ្លាមៗពីស្រស់ថ្លាមកស្រអាប់ភ្លាមៗ
«ចាត់ទុកថានាងសំណាងថ្ងៃនេះ » និយាយចប់នាងក៏ដើរសំដៅទៅកាន់ជណ្ដើរយន្តហើយខ្ញុំក៏សម្រេចចិត្តដើរទៅតាមក្រោយនាងព្រោះខ្ញុំក៏ធ្វើការនៅជាន់ជាមួយនាងដែរ
«នរណាអោយនាងចូលមកជាមួយខ្ញុំឆាប់ចេញទៅវិញទៅមិនដឹងខ្ពស់ទាបមែន បើចង់ឡើងទៅជាន់ខាងលើត្រូវដើរតាមជណ្ដើរជើងទៅ» នាងនិយាយដោយមិនសម្លឹងនឹងខ្ញុំជាមួយនិងទឹកមុខដូចគ្នានឹងម្សិលមិញនោះ
YOU ARE READING
Fall in love with ex-girlfriend _ លង់ស្នេហ៍អតីតមិត្តស្រី
Fantasy«ខ្ញុំមិនអាចឈប់ពីការងារព្រោះតែរឿងអតីតកាលបានទេ»Yu Jimin