ព្រឹកឡើងក៏បង្ហាញឲ្យឃើញនៅឡានទំនើបមួយគ្រឿងបានចតនៅមុខភូមិគ្រឹះ sim ព្រោះ ជេក ត្រូវផ្លាស់ទៅនៅភូមិគ្រឹះ park ដើម្បីព្យាបាលប្អូនស្រីរបស់សុងហ៊ុន
" ប៉ាម៉ាក់កូនទៅសិនហើយណា បើមានពេលកូនហ្នឹងមកលេង " ជេកនិយាយចាំធ្វើមុខកំសត់ដូចជាមិនចង់នៅផ្ទះបែកពីរម្ដាយឪពុកសោះ។
" ចាសកូនមិនអីនោះទេព្រោះកូនទៅនេះដើម្បីព្យាបាលអ្នកជំងឺតែប៉ុណ្ណោះ បើកូនមកលេងពេលណាប្រាប់ម៉ាក់មុនផង ម៉ាក់ហ្នឹងរៀបចំកម្មវិធីមួយសម្រាប់កូនតែម្ដង " Mrs sim និយាយលួងលោមកូន។
បន្ទាប់ពីនិយាយផ្ដែផ្ដាំអស់ពួកគេក៏បានចាកចេញទៅភូមិគ្រឹះ park
" ក្មួយអាចចាប់ទុកទីនេះដូចជាផ្ទះទី 2 របស់ក្មួយបានណា " Mrs park និយាយទាំងញញឹមញញែមមើលទៅដូចជាពេញចិត្ត ជេក ដល់ហើយ
" បាទអ្នកមីង អ្នកមីងនិយាយដូច្នេះខ្ញុំមានអារម្មណ៍ថាក្រែងចិត្តណាស់ " ជេក
" មិនអីទេក្មួយ សុងហ៊ុនឯងឆាប់នាំប្អូនទៅបន្ទប់ភ្លាមទៅចង់នៅដល់ពេលណាទៀត !! " Mrs park និយាយជាមួយ ជេក ទន់ភ្លន់និយាយជាមួយកូនសុទ្ធតែសម្លុតទៀតផង។ គាត់មិនប្រកាន់ពណ៌សម្បុរអ្វីនោះទេទោះឃើញ ជេក មានសម្បុរខ្មៅឬសក៏គាត់នៅតែប៉ងចង់បាន ជេក មកធ្វើជាកូនប្រសាររបស់ខ្លួន
តែគាត់មិនដឹងនោះទេថាសម្បុរដែលគាត់កំពុងតែឃើញនេះគឺគ្រាន់តែជាការ make up តែប៉ុណ្ណោះ" បាទអ្នកម៉ាក់កូនដឹងហើយ " សុងហ៊ុន
_______________________
" នេះគឺជាបន្ទប់របស់ នៅមុខបន្ទប់របស់ឯងនេះគឺជាបន្ទប់របស់យើងបើមានការអ្វីអាចហៅយើងបាន ឯបន្ទប់របស់ប្អូនស្រីយើងវិញគឺនៅជាប់ខាងស្ដាំដៃនេះឯង " សុងហ៊ុន
បន្ទាប់ពីនិយាយណែនាំរួច សុងហ៊ុន ក៏បានដើរចូលបន្ទប់របស់ខ្លួន។នៅក្នុងបន្ទប់របស់ ជេក មានការរៀបចំស្អាតខ្លាំងមែនទែន ថែមទាំងមានទូដាក់សៀវភៅប្រឡោមលោកទៀតផង រួចក៏បានរៀបចំសម្លៀកបំពាក់ដាក់ក្នុងទូ ហ្នឹងរៀបចំ skin care ផ្សេងៗនៅតុដែលមានកៅអីស្រាប់និងមានកញ្ចក់មួយនៅពីមុខ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍
Romanceសាច់រឿងនិយាយអំពីក្មេងប្រុសomega ដ៏ស្រស់ស្អាតម្នាក់បានតែងទៅជាអាក្រក់ដើម្បីចង់ពិសោធន៍រកមនុស្សដ៏ល្អសម្រាប់ខ្លួន តើសាច់រឿងហ្នឹងទៅជាយ៉ាងណានៅពេលដែលតួប្រុសបានដឹងការពិតអំពីក្មេងប្រុសអ្នកនេះតើគេនឹងធ្វើយ៉ាងណា ?