part 8

25 8 0
                                    

ព្រឹកថ្មីជាព្រឹកដែល ជេក មករស់នៅភូមិគ្រឹះត្រកូល park ដើម្បីព្យាបាលកូនស្រីរបស់ម្ចាស់ភូមិគ្រឹះនេះ

បន្ទាប់ពីស្រស់ស្រូបអាហារជុំគ្នារួចរាល់អ្នកគ្រប់គ្នាក៏ចាប់ផ្ដើមបំពេញកិច្ចការរីករៀងខ្លួនដូចជា ស៊ុងហ៊ុនបានទៅក្រុមហ៊ុនជាមួយនឹងជំនិត ជេក បង្រៀនសូហ្វីធ្វើចលនា Mr / Mrs park អង្គុយមើល ជេក និងសូហ្វី រីឯអ្នកបម្រើណាដែលត្រូវ ប្រមូលចានក៏ ប្រមូលចាន ចំណែកឯអ្នកដែលត្រូវដាំដំណាំក៏បន្តថែទាំវា

មេឃចេញថ្ងៃបន្តិច ជេក បានឲ្យសូហ្វីនាងសម្រាកសិន ហើយក៏បានណាត់មិត្តទាំងពីរនាក់របស់ខ្លួន ទៅហាងកាហ្វេមួយកន្លែង
________________________

" នាង ចេកកិន ពួកយើងទាំងពីរនៅទីនេះ " បើកក្បាលមកដំបូងអាកំពូលមិត្តទាំងពីរនាក់របស់គេនេះក៏ចាប់ផ្ដើមព្រលះគេតែម្ដង

" នាង ក្មេវ នាង ឆ្អឹង យើងឃើញហើយ " ជេក និយាយទាំងសើច
បន្ទាប់ពីចូលអង្គុយរួចពួកគេក៏បានកម្មង់ភេសជ្ជៈដើម្បីផឹក រួចក៏និយាយគ្នាពីការងារដែលពួកគេបានធ្វើផ្សេងៗ

" នៅខែក្រោយនេះ មានកម្មវិធីសម្ពោធ រថយន្តទំនើបជាច្រើនគ្រឿង តើពួកឯងបានទៅចូលរួមដែរទេ " beomgyu

" តាមពិតទៅយើងក៏មិនចង់ទៅប៉ុន្មានដែរប៉ុន្តែប៉ាម៉ាក់របស់យើងបានទទូចសុំយើងឱ្យចូលរួមព្រោះគាត់ចង់បង្ហាញមុខរបស់យើង  " Jake កូន CEO តែមិនចូលចិត្តឲ្យនរណាគេដឹងរឿងរ៉ាវរបស់គេច្រើននោះទេ

" យើងក៏មិនចង់ចូលរួមប៉ុន្មានដែរប៉ុន្តែប៉ាម៉ាករបស់យើងព្រោះបានឲ្យយើងចូលរួមនឹងចង់បង្ហាញមុខយើងក្នុងកម្មវិធីមនុស្សផងដែរ " Jungwon ខ្ជិលចង់ឱ្យអ្នកណាស្គាល់ច្រើន កូន តារាចម្រៀងដ៏ល្បី

" ពួកឯងនេះមិនខុសពីយើងសូម្បីតែបន្តិចប៉ាម៉ាក់យើងក៏បានឱ្យយើងទៅចូលរួមកម្មវិធីមួយនោះផងដែរដើម្បីបើកបង្ហាញមុខរបស់យើង យើងធុញខ្លាំងណាស់ចង់តែរត់ចោលផ្ទះឱ្យបាត់ទេនៀក " beomgyu ព្រោះខ្លួនមិនសូវជាចង់ឲ្យអ្នកណាស្គាល់ច្រើននោះទេ កូន ម្ចាស់ក្រុមហ៊ុន កាបូបប្រេនជាច្រើនមូ៉ត

បន្លំខ្លួនជួបស្នេហ៍Where stories live. Discover now