EP2 «បងថ្លៃស្អីលោកឯង»

582 78 7
                                    


ផាំង!!!

ម៉ូតូធំពណ៌ខ្មៅបានដួលរលំដោយសារតែការប៉ះទង្គិចដៃស្ដាំរបស់សុងហ៊ុនត្រូវថ្លកភ្លាមៗអាន់យ៉ាបានចេញមកខាងក្រៅដើម្បីជួយគ្រាអ្នករបួស

ឯងមិនអីទេហេស?>អាន់យ៉ា

មិនអីក្បាលលោកឯងស្អីមិនឃើញដៃមានរបួសទេហេស?ពួកលោកបើកឡានរបៀបមិញមិនឃើញថាខ្ញុំកំពុងតែឆ្លងកាត់ទេឬ?>សុងហ៊ុនក្រវាសដៃចេញពីអាន់យ៉ាដៃម្ខាងច្រត់ចង្កេះហាស្ដីញ៉ែតៗរកតែគ្នាតមួយមាត់មិនបាន ពេលនេះលែងគិតឈឺហើយបើបានទេសដៀសតែបន្ដិចក៏ស្បើយដែរ

យើងសុំទោសជំនួសតៃកុងឡានផងគាត់គ្មានចេទនាទេ>អាន់យ៉ាព្យាយាមសម្រួលដោយភាពត្រជាក់ ក៏ប៉ុន្ដែរាងតូចហាក់មិនត្រជាក់ជាមួយទេកាន់តែមានកំហឹងលើសដើមទៅទៀត

ចុះពេលនេះគិតយ៉ាងមិចម៉ូតូសំណព្វចិត្តរបស់ខ្ញុំបានខូចហើយ>សុងហ៊ុនចង្អុលទៅម៉ូតូខ្មៅរបស់ខ្លួនពេលនេះសភាពវាគឺមើលមិនយល់ទេ ហុីសុឹងទតឃើញទិដ្ឋភាពនេះតាមកញ្ចប់ឡាន ក្មេងប្រុសរាងតូចច្រឡឹងបបូរក្រហមនិងសុិចសុីខ្លាំង ក្នុងឈុតបែបអ្នកប្រណាំងម៉ូតូ សាកសមឥតខ្ចោះ ទាក់ចំណាប់អារម្មណ៍របស់កម្លោះវ័យ26ឆ្នាំនេះឲ្យបោះជំហានចុះពីខាងលើឡាន

ហេ omegaតូច!!!ឯងមានសិទ្ធអ្វីមកស្ដីថាឲ្យជំនិតរបស់យើង>ហុីសុឹង សុងហ៊ុនចងចញ្ចើមចូលគ្នាគេដឹងបានយ៉ាងមិចថាសមាសធាតុរបស់នាយជាអូមេហ្កា?

អូ លោកជាចៅហ្វាយរបស់ពួកគេ?អញ្ចឹងទេតា៎ ទាំងចៅហ្វាយទាំងកូនចៅគ្មានខុសគ្នាសូម្បីតែបន្តិច>សុងហ៊ុនស្ដីថាឲ្យហុីសុឹងគ្មានរអា

អូមេហ្កាតូច!!!ឯងជាអ្នកណាម្ដេចក៏ហ៊ានធ្វើចរឹកក្រអឹតក្រទមមិនស្គាល់ខ្ពស់ទាបបែបនេះ?>Alphaរូបសង្ហារបោះសំណួរទៅកាន់រាងតូចដែរកំពុងតែធ្វើខ្លួនដូចជាគ្មានកំហុសយ៉ាងអញ្ចឹង

យ៉ាងមិច?ខ្ញុំនិយាយបែបនេះលោកនិងសម្លាប់ខ្ញុំមែនទេ?>សុងហ៊ុនស្រែកគំហក់ហាក់គ្មានរអានិងទាយាទត្រកូលអាន់ហ្វាល៍រីនបន្តិចសោះ រាងក្រាសចាប់ផ្ដើមមានចំណាប់អារម្មណ៍លើក្មេងនេះខ្លាំងណាស់ ហុីសុឹងផ្ដល់សញ្ញាឲ្យអាន់យ៉ាបណ្ដើរម៉ូតូទៅជាងនៅក្បែរនោះ

ហង្សភ្លើងWhere stories live. Discover now