ភាគ1:ជំនួបបង្កើតជម្លោះ🚨
ច្រិប ច្រិប ច្រិប📸
សំឡេងកាមេរ៉ាបាញ់ពន្លឺឆ្វេចឆ្វាចសំដៅទៅតារាដែលដើរលើកម្រាលព្រំពណ៌ក្រហមឆេះដោយដំណើរដើរកាច់រាងបង្ហាញស្ទីលតាមស្ទាយរាងៗខ្លួន។ថ្ងៃនេះគឺជាថ្ងៃដែលក្រុមហ៊ុន#Gold_Entertainment
បើកសម្ពោធរឿងថ្មីនិងត្រូវចាក់ផ្សាយតាម ទូរទស្សន៍នៅថ្ងៃស្អែកនេះដោយសម្ដែងដោយតួរអង្គល្បីៗនៅក្រុមហ៊ុនរបស់#Gold_Entertainmentផ្ទាល់។"ជីមីនបានមកដល់ហើយ"សំរែករបស់អ្នកកាសែតមួយរូបបានស្រែកទៅប្រាប់គ្នីគ្នារបស់ពួកគេឲ្យបាញ់កាមេរាជាច្រើនសំដៅទៅតារាល្បីមួយរូបដែលមានភាពស្រស់ស្អោតសោភាសាកសមនិងកេរនាមដែលគ្រប់គ្នាដាក់ឲ្យគឺ The Queen 👑
ច្រឹប ច្រឹប ច្រឹបៗ📸សំឡេងកាមេរ៉ាលាន់លឺរំពងនៅពេលដែរនារីរោបពណ៌សក្បុសសក់ខ្ពៅរលើបរលោងទំលាក់ដល់ចង្កេះរបៀបផាត់មុខស្រាលៗតែទាក់ទាញគួរឲ្យចង់គន់មើល។
ការបោះជំហានមួយៗរបស់កញ្ញាបានដើរមកដល់មុខកាមេរាជាច្រើនកាន់តែច្បាស់ថាស្រស់ស្អាតរកអ្វីមកប្រដូចមិនបាន។ស្នាមញញឹមមុតស្រួចផុសឡើងលើមុខកញ្ញាធ្វើឲ្យស្នូរហូរំភើបញាប់ញ័ររបស់អ្នកគាំទ្ររបស់នាងកងរំពងស្របនិងកាមេរ៉ាលាន់លឺព្រមគ្នា
"ជីមីនស្រស់ស្អាតណាស់"
"ជីមីនរៀបការជាមួយខ្ញុំទៅ"
"អា៎!!!!!!!!!!!!!!!!!!!!!!បងស្រលាញ់អូនប្រពន្ធសម្លាញ់......"
នេះជាសម្លេងរបស់អ្នកគាំទ្ររបស់ជីមីនខ្លះស្ដាប់ទៅក៏រីករាយខ្លះទៀតស្ដាប់ទៅក៏ហួសចិត្តវាជាអារម្មណ៍ដែរបង្ហាញឡើងក្នុងចិត្តរបស់ជីមីនប៉ុន្តែនាងមិនអាចបង្ហាញវាចេញមកបានឡើង ក្រៅពីញញឹមញញែមដាក់កាមេរ៉ានិងអ្នកគាំទ្រនៅក្បែនោះប៉ុណ្ណោះ
"ខ្ញុំលាសិនហើយ"សំឡេងមាត់ម្ហបៗរបស់ជីមីនទោះស្ដាប់មិនលឺតែយល់នៃបានព្រោះនាងបានក្រវីដៃជាសញ្ញាជាមួយនិងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់នាងជាប់រហូត។
"សួស្តី រៀមច្បង"ចូលមកដល់កម្មវិធីមិនទាន់បាន១នាទីស្រួលបួលផង សំឡេងរាក់ទាក់ក៏បន្លឺឡើងក្បែរជីមីនធ្វើឲ្យនាងងាកទៅមើលយ៉ាងលឿន
"Yoonna~សួស្តី"នាងញញឹមជាការគួរសមទៅ Rin Yoonnaដែលជាសិស្សប្អូនចូលប្រលូកក្នុងសិល្បះប្រហែលជាជិតមួយឆ្នាំតាមដែលនាងចាំ
"បងជីមីនពិតជាស្រល់ស្អាតខ្លាំងណាស់"នាងនិយាយទាំងញញឹមបញ្ចេញថ្ពាល់ខួចទាំងសងខាងមក
"Yoonna ក៏ស្រស់ស្អាតដែលនៅយប់នេះ ប៉ុន្តែបងសុំលាសិនហើយណាព្រោះបងប្រញាប់ចូលទៅក្នុង"នាងល្អិតក៏អោនគោរពលារៀមច្បងចេញទៅទាំងញញឹមដោយមិននិយាយអ្វី។មកដល់តុអង្គុយជីមីនក៏ប្រទះជាមួយ Ellis ដែលអង្គុយជាប់និងនាង Ellis ឃើញរៀមច្បងក៏ញញឹមជាការគរសមដាក់ជីមីនក៏ដូចគ្នា ប៉ុន្តែហេតុអ្វី manager badaមិនប្រាប់នាងផងថាខ្លួនត្រូវអង្គុយជិត Ellis ក៏ដឹងថានាងនិងEllisមិនសូវត្រូវគ្នាទេនៅតែព្យាយាមមកឲ្យក្បែ ពិតជាយ៉ាប់មែន!!។ជីមីនធ្វើជាធម្មតារហូតដល់កម្មវិធីត្រូវបានបញ្ចប់។
កម្មវិធីក៏បញ្ចប់តារាទាំងអស់ក៏នាំគ្នាត្រលប់ទៅទីសម្រាករបស់ពួកគេវិញឯខ្លះទៀតក៏ទៅបន្តកម្មវិធីផ្សេងៗដែរពួកគេត្រូវធ្វើក្នុងថ្ងៃតែមួយនេះ។

YOU ARE READING
ស្រោមមុខតារា✧
Truyện Ngắn+ប្រភេទ:មនោសញ្ចេតនា,អាថ៌កំបាំង _ការប្រកួតប្រជែងដណ្ដើមភាគល្បីល្បាយរវាងតារាសម្ដែង _អាថកំបាំងខ្មៅងងឹតតារាមួយចំនួន _ភាពកំភ្លុកកំប្លែងរបស់តួរអង្គនៅក្នុងសាច់រឿង _សើបក្ដីឃាតកម្មនៅប្រទេសចិន ដែលប៉ូលិសបើកការសើបអង្គេតអស់រយះពេល9ឆ្នាំ _ស្នេហាផ្អែមល្ហែម,ល្វីងជូរច...