រឿង ស្រោមមុខតារា✧

4 2 0
                                    

ភាគ២:មិនខ្វល់

"ក្រែងល្ងាចយើងត្រូវទៅលសម្លៀកបំពាក់តើហី?"ជីមីនសួរទៅbadaបន្ទាប់ពីចេញពី office លោកដុងហ្វាហើយ
"បើមិនធ្វើបែបនេះឯងច្បាស់ជាត្រូវលោកដុងហ្វាជីកឬសគល់តទៀតមិនខាន"
"Ohhh(⁠・⁠o⁠・⁠)"
"ឯងមានបញ្ហាអីជាមួយលោកជុងគុកមែនទេ"badaសួរព្រោះអម្បាញ់មិញជីមីនដូចជាមនុស្សលាក់បាំងអ្វីម្យ៉ាង
"និយាយទីនេះមិនបានទេចាំនិយាយនៅក្នុងឡានវិញ"
"Ok"អ្នកទាំងពីរក៏នាំគ្នាឡើងឡានចេញដំណើរទៅរកហាងញាំអាហារក៏ឆ្លៀតនិយាយពីអ្វីដែរជីមីនជួបកាលពីព្រឹកឲ្យbadaស្ដាប់។

#វិមានចន
ជុងគុកនិងឪពុកក៏ធ្វើដំណើរមកដល់គេហដ្ឋានបន្ទាប់ពីធ្វើដំណើរអស់រយះពេល១៥នាទី។
"បងប្រុស!!"ជុងគុកនិយាយទាំងរំភើបក្រោយពីបានឃើញបងប្រុសទាំងពីរកំពុងតែអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវ ជុងគុករត់ទៅអោបបងប្រុសទាំងក្តីនឹករលឹក ព្រោះនាយជាកូនពៅពិតមែនប៉ុន្តែឯការដោយសារបងប្រុសទាំង២រស់នៅកូរ៉េចំណែកខ្លួនវិញនៅអាមេរិកតែពីរនាក់ម៉ាក់ យូរៗទើបបងប្រុសនិងប៉ាទៅលេងខ្លួនម្ដង់ហើយទៅក៏មិនបានយូរដែរយ៉ាងយូរ២អាទិត្យអីក៏បែកគ្នាទៅរាប់ខែទើបបានជួបគ្នាម្ដង់
"ហែមៗប្រហែលជាគេភ្លេចខ្ញុំហើយមើលទៅ"សម្លេងក្រហែមរបស់បងប្រុសទី២ធ្វើឲ្យជុងគុកប្រលែងពីការអោបរបស់បងប្រុសទី១មកអោបបងប្រុសទី២វិញម្ដង់
"បងឯងចិត្តច្រើនដដែល"ជុងគុកនិយាយហើយក៏សើច
"អាក់អន់លូវហើយ"ថេយ៉ុងនិយាយបន្ទាប់ពីលឺប្អូននិយាយ
"អា៎បានហើយតោះឆាប់ទៅញាំបាយ"លោកដុងហ្វាហាស្ដីឡើងក្រោយពីឃើញកូនៗស្វាគមន៍គ្នាហើយ។នៅតុបាយធំល្មមដោយមានអាហារជាច្រើនមុខរៀបចំទទួលអ្នកមកពីបរទេស
"បងជុន"ញាំអាហារសុខៗកូនពៅក៏ហាស្ដីហៅបងប្រុសធំ
"បាទ?"
"បងមិនគិតប្ដូចិត្តមកគ្រប់គ្រងក្រុមហ៊ុនជាមួយខ្ញុំទេ?"លឺបែបនេះលោកដុងហ្វានិងថេយ៉ុងក៏ងាកទៅមើលមុខកូនប្រុសធំ
"ហេតុអ្វីបានសួរដូច្នេះ?"
"ខ្ញុំចង់ឲ្យបងមានចំណែកក្នុងក្រុងហ៊ុនដែល"
"ហាសហា បងដឹងល្បិចឯងហើយប្រុសពៅ ហើយបងក៏នៅតែរក្សាចម្លើយដដែល"ណាមជុននិយាយទាំងសើចសំណួរនេះមិនមែនលើកទី១ទេដែលនាយលឺពីមាត់ជុងគុកនិងលោកដុងហ្វាតែនាយនៅតែបដិសេដរហូត
"បងប្រុស~"
"អីយ៉ាជុងគុកបងថាឈប់សួរបែបនេះដាក់បងធំទៀតទៅយ៉ាងណាក៏គាត់មិនព្រមដែរ"
"ចុះបង?"
"បងក៏អត់"
"(⁠〒⁠﹏⁠〒⁠)"
"កូនសួរបងបែបនេះយ៉ាងម៉េចចង់ប្ដូរចិត្តមែនទេ?"
"ចុះប៉ាឲ្យកូនប្ដូរចិត្តវិញដែល??"
"ចម្លើយគឺអត់!!!!"ហាសហា គ្រប់គ្នាសើចនៅពេលដែរនរណាក៏បដិសេដនៅសំណើរកូនពៅ ជុងគុកបានត្រឹមតែសម្លក់បងប្រុសនិងឪពុកតែពួកគេមិនខ្វល់គិតតែពីសើចបន្ត។ការញាំអាហារក៏បញ្ចប់ដោយការឌឺដងកូនពៅមិនឈប់ ធ្វើឲ្យកូនពៅកើតទុកមិនសុខចិត្តក៏cellទៅម្ដាយដែលនៅអាមេរិកទូលពិតប្រាប់ថាឪពុកនិងបងប្រុសញោះខ្លួនមិនឈប់។
ចំពោះរឿងបន្តវេនក្រុមហ៊ុន Gold Entertainment កូនៗលោកដុងហ្វាគ្មាននរណាចង់កាន់កាប់បន្តឡើងព្រោះពួកគេមានក្ដីស្រមៃរៀងខ្លួន ប៉ុន្តែមិនដឹងលោកដុងហ្វាបញ្ជុះបញ្ចូលកូនពៅយ៉ាងមិចទើបនាយokហោះពីអាមេរិកមកកូរ៉េដើម្បីបន្តវេនដូច្នេះ។

ងាកមកមើលជីមីនឯណេះវិញនាងកំពុងតែមមារញឹកក្នុងការលសម្លៀកបំពាក់ដើម្បីឡើងកម្មវិធីនៅអាទិត្យក្រោយនេះ
"ខ្ញុំគិតថាឈុតនេះគឺសាកសមនិងជីមីនណាស់"design និយាយនៅពេលដែលជីមីនលរឈុតចុងក្រោយសាកសមទាក់ភ្នែកឥតទាស់ ជីមីនក៏មិនមាត់នាងក៏កំពុងពិចារណាដូចគ្នាមិនមែនគេចេះតែសរសើរក៏okតាមគេនោះទេ
"រៀមច្បងជីមីននេះមកលរ៉ូបដែលមែនទេ"សម្លេង Ellis ធ្វើឲ្យអ្នកស្ដាប់ធ្វើភ្នែកទៅលើកហាក់ដូចធុញទ្រាំខ្លាំង
"ចាស"មួយមាត់យ៉ាងខ្លីពោពេញដោយស្នាមញញឹម
"រ៉ូបនេះស្អាតណាស់ ខ្ញុំក៏ចង់ស្លៀកដែរ"Ellis ចង្អុលទៅរ៉ូបដែលលរនៅលើខ្លួនជីមីន
"សុំទោសផងអ្នកនាងជីមីនបាន-"
"រៀមច្បងអាចនិងមិនយកទេមើលទៅគាត់មិនពេញចិត្តផង" Ellis
"ខ្ញុំជ្រើសយកមួយនេះហើយ បង design ជួយចាប់ចង្កេះបន្តិចផងណា"នាងនិយាយហើយក៏ចូលទៅដូរសម្លៀកបំពាក់បាត់មិនខ្វល់ពីនាក់នៅចំពោះមុខខ្លួន ដំបូងក៏មិនសូវពេញចិត្តរ៉ូបមួយនេះប៉ុន្មានដែរតែបន្ទាប់ពីលឺស្រីកញ្ជោងចង់បានដែលនាងក៏ជ្រើសយកភ្លាមៗថានាងចង់ឌឺក៏បានព្រោះវាបែបនិងមែន
"អ្នក Ellis អាចមកមើលម៉ូតទាំងនេះបាន"design ហាមាត់និយាយក្រោយពីអ្នកនៅជិតហាក់សម្លក់អ្នកដែលចាកចេញអម្បាញ់មិញមិនចង់ឈប់សោះ Ellisមិនមាត់ក៏ដើរទៅតាម design ទាំងក្នុងទ្រូងនៅខឹងនៅឡើយ។

ថ្ងៃថ្មីក៏ចូលមកបន្ទាប់ពីថ្ងៃចាស់បានបញ្ចប់ទៅ ជីមីនរហ័សងើបពីប្រលឹមដើម្បីទៅក្រុមហ៊ុនព្រោះមិនចង់ឲ្យគេនិយាយដើមថាទៅយឺតរហូតដូច្នេះហើយគេនិងធ្វើឲ្យមើលថាផាក ជីមីនក៏អាចទៅក្រុមហ៊ុនលឿនដែលមិនមែនយឺតរហូតទេ
@GOLD_ENTERTAINMENT
ជីមីនក៏មកដល់ក្រុមហ៊ុនដោយមានភាពជឿជាក់ប៉ុន្តែក៏រលុបទៅវិញនៅពេលដែលឃើញក្មេងដែលនាងទើបតែស្ដីឲ្យម្សិលមិញសម្លឹងមកនាងដោយទឹកមុខរៀបស្មើរនៅមុខជណ្ដើរយន្ត
"សួរស្តីជុងគុក(⁠◔⁠‿⁠◔⁠)"
ស្ងាត់!!!
"លោកដុងហ្វាមិនមកទេមែនទេ??បានជាមកតែម្នាក់ឯង"នាងធ្វើជាសួរតែអ្វីដែលទទួលបានគឺការសម្លឹងសម្លក់ខ្លួនពីលើចុះក្រោមហើយក៏ងាកមុខចេញមិននិយាយអ្វី
"អាឈ្លើយ អាក្មេងម្សិលម្ងៃ អាក្មេងមិនគោរពចាស់ទុំ"ដោយខឹងពេកជីមីនបានត្រឹមជេអ្នកក្បែរខ្លួននៅក្នុងចិត្តប៉ុន្តែមុខនៅញញឹមដដែល ជណ្តើរយន្តក៏បើកពួកគេទាំងពីរក៏ចូលទៅដោយមិននិយាយអ្វីទាំងអស់ ជីមីនមិនដឹងសួរយ៉ាងណាទៀតដែរបើខំនិយាយរកគេហើយគេមិនតបតថែមទាំងសម្លក់ទៀត ប្រហែលជានាយនៅខឹងរឿងនាងស្ដីឲ្យម្សិលមិញទេដឹង?ហើយក្មេងនេះក៏ប្រកាន់ច្រើនម្លេះស្ដីឲ្យតិចតួចសោះនៅខឹងមិនទាន់បានទៀតពិតជាចិត្តច្រើនមែន!!!!!!។

ស្រោមមុខតារា✧Where stories live. Discover now