ភាគទី៣

4 1 0
                                    

វេលារសៀលម៉ោង៣ ផ្ទៃមេឃស្រឡះស្អាតពោរពេញទៅដោយពពកសំឡីពណ៌សក្បុស ម្ចាស់កាយតូចច្រឡឹងក្នុងអាវក្រហមវាលក្លៀក ខោប្រផេះជើងធំសាច់ក្រណាត់ក្រាស់ ទម្លាក់សក់ទឹករលក ទម្លាក់សរសៃសក់តិចៗនៅលើផ្ទៃមុខផាត់ស្រាលៗបែបធម្មជាតិ អង្គុយនៅក្នុងហាងកាហ្វេតែម្នាក់ឯងជាមួយពែងកាហ្វេឡាតេក្តៅៗ ស្របពេលដៃស្រឡូនកំពុងកាន់អានសៀវភៅដាច់ដោយឡែកពីមនុស្សនៅជាន់ឡៅតឿ។

"លូនែរី"

កែវភ្នែកទាក់ជាប់នឹងមាឌស្តើងគ្រងអាវចាក់ ខោខាប៊យ ស្ពាយកាបូបលឿងស្រាលចំហៀង ចងសក់ត្នោតចាស់កន្ទុយសេះទម្លាក់ទៅក្រោយ ពាក់វែនតាដងទឹកមាសមូល គ្រងលើផ្ទៃមុខមូលក្រឡង់ទម្រង់អាសុី ដើរចូលមកអង្គុយលបៗ ចៀសវាងបញ្ចេញសម្លេងរំខាន។

"ម៉ូ! នេះខានជួបគ្នាយូរ សុខទុក្ខយ៉ាងណាដែរ?"

"អូហ៌! យើងសុខសប្បាយជាធម្មតានោះទេ ចុះឯងវិញ?"

"យើងសុខសប្បាយជាធម្មតានោះទេ គ្រាន់តែការងារមួយរយៈនេះអាចនិយាយបានថាមមាញឹកជាងមុន"

"ជីវិតជាអនាគតសេដ្ឋីនីតែប៉ុណ្ណឹងឯង" ម៉ូណាស្រដីលេងសើច សាងឲ្យនាងតូចអស់សំណើចឡើងមក។

"ចុះជីវិតស្នេហារបស់ឯងយ៉ាងម៉េចទៅហើយ? មាននរណាចង់មកញ៉ែស្អីអត់?" នាងក្រមុំម៉ូណាបន្តសួរ។

"យើងមិនរវល់រឿងហ្នឹងនោះទេ មើលចុះ! ប្រសិនបើមិនអាចផ្គត់ផ្គង់សម្រាប់ខ្លួនឯងគ្រប់គ្រាន់ទៅតាមអ្វីដែលយើងចង់បាន ហេតុអ្វីយើងត្រូវគិតអំពីស្នេហា? សម័យទំនើបនេះគេមិនគិតរឿងបន្តពូជដូចកាលពីមុនទេ គេគិតតែពីរឿងគុណតម្លៃរវាងគ្នាដែរ"  បបូរមាត់បេះដូងអធិប្បាយឲ្យអ្នកម្ខាងស្តាប់ឲ្យពេញចិត្តគ្មានទាស់ចន្លោះ។

"អ្ហេ៎! យើងឯកភាព ម្យ៉ាងទៀតនៅពេលមានកូន ពេលយើងខ្វះខាតមិនអាចចំណាយគ្រប់គ្រាន់ទៅកាន់កូន វាមិនខុសពីការប្រើប្រាស់ហិង្សានោះទេ តែចាស់ៗមួយចំនួនតែងតែដាក់សម្ពាធថា មកពីយើងបែបនេះ បែបនោះ ទើបមិនចង់មានគ្រួសារ"

"បើយើងគិតបែបនេះ ប្រសិនបើយើងមិនទាន់លុបភាពខិលខូចក្នុងចិត្តទេ កុំទាន់អាលយកគ្រួសារលឿនពេក វាមិនត្រឹមតែមានផលប៉ះពាល់មកដល់គ្រួសារទេ យើងអ្នកសាងហ្នឹងក៏ដូចគ្នា"

You've reached the end of published parts.

⏰ Last updated: Oct 28 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់ក្សត្រីគំនូសចត្រង្គWhere stories live. Discover now