+ផ្តើមសាច់រឿង
តឹកៗៗ**ស្នូរសម្រឹកជើងរត់លាន់ឮយ៉ាងខ្លាំងបង្ហាញឲ្យឃើញវត្តមាន ក្មេងប្រុសវ័យស្របាលជា19ឆ្នាំម្នាក់កំពុងតែរត់ចេញពីរបន្ទប់គេងរបស់គេក្នុងសភាពប្រញ៉ាប់ប្រញ៉ាលជាខ្លាំង
"អរុណសួរស្តីលោកប៉ាអ្នកម៉ាក់បងធំបងទី2"សម្លេងដ៏ស្រទន់មានមន្តស្នេហ៍ របស់ក្មេងប្រុសដែលមានរូបរាងកាយតូចត្រឡឹងដៃជើងស្រឡូនស្រឡៅបាននិយាយពាក្យនាព្រឹកប្រលឹមទៅកាន់គ្រួសារ ថ្វីត្បិតតែមាត់កំពុងតែនិយាយប៉ុន្តែកាយវិការរបស់គេវិញគឺរត់ឆ្វេកឆ្វាច ចាប់នេះចាប់នោះប្រញ៉ាប់ប្រញ៉ាលដូចជាមានរឿងបន្ទាន់ត្រូវទៅធ្វើអីចឹង។
"អរុណសួរស្តី"គ្រប់គ្នាដែលជាប៉ាម៉ាក់ព្រមទាំងជាបងទាំងពីររបស់គេបាននិយាយពាក្យអរុណសួស្តីត្រឡប់ទៅវិញទាំងក្រឡេកមើលសភាពអ្នកដែលកំពុងតែទាញកែវទឹកដោះគោលើកអកផឹកក្អឹកៗ
"មួយៗទៅកុំផឹកប្រញ៉ាប់ពេកប្រយ័ត្នឈ្លក់"សម្តីអ្នកជាបងធំបងនិយាយណែនាំទៅកាន់ប្អូនប្រុសដោយក្តីបារម្ភខ្លាចក្មេងម្នាក់និងផឹកទឹកដោះគោរទៅឈ្លក់នាំតែពិបាក។
"ខ្ញុំប្រញ៉ាប់ទៅសាលាណាបង"ក្រោយលើកផឹកទឹកដោះគោមួយកែវនិងអស់គេក៏អ៊ុកកែវទៅលើតុឮសូរតែផ្លឹបលើកដៃជូតមាត់យ៉ាងជ្រះស្អាតបានងាកមកតបសម្តីទៅកាន់បងធំគេវិញ។
"កូនមិននៅញាំអាហាររួចសិនទេឬ? "ស្រ្តីរាងចំណាស់ដែលត្រូវជាម្តាយបានដើរចេញពីរក្នុងផ្ទះបាយចេញមក ក្នុងដៃមានកាន់ចានអាហារមួយដើរសម្តៅមកតុអាហារដែលមានប្តីនិងកូនអង្គុយរងចាំទទួលទានស្រស់ស្រូបអាហារពេលព្រឹកជំុគ្នា ជួនពេលគាត់កំពុងដើរចេញមក ក៏ឮការជជែកគ្នារវាងកូនទាំងពីរ ឮសម្តីកូនប្រុសពៅនិយាយថាប្រញ៉ាប់ទៅសាលាទាំងមិនរងចាំញាំអាហារ បណ្តាលជម្រុញឲ្យចិត្តអ្នកជាម្តាយចោទសួរភ្លាមៗព្រោះតែបារម្ភដល់សុខភាពរបស់កូន។
"អត់ទេ កូនមានការប្រលងនៅថ្ងៃនេះ លាសិនហើយប៉ាម៉ាក់បងធំបងទីពីរ"និយាយចប់ ក្មេងប្រុសម្នាក់នោះក៏រត់ទៅបាត់សម្តៅទៅឲ្យទាន់ចំណតឡានក្រុងរបស់សាលារៀន...

YOU ARE READING
🍃🕰️⌛បង្វិលពេលវេលា⏳🕰️🍃
Actionនាឡិកាដែលម៉ោងដើរជុំវិញពីរ24ម៉ោងទៅ24ម៉ោង ប្រសិនបើថ្ងៃណាមួយវាត្រូវថយពេលវេលាបង្វិលដើរទៅត្រឡប់ក្រោយវិញ តើនិងមានរឿងអ្វីកើតឡើង។ ជីមីន ជាក្មេងប្រុសដែលរស់ក្នុងលោកអនាគត ប៉ុន្តែថ្ងៃមួយចេញពីរសាលាគេត្រូវបានឆ្លងពេលវេលាទៅលោកអតិតកាលដោយគ្មានមូលហេតុ រហូតគេបានជួប យ៉ុ...