តើអាចទៅរួចបានយ៉ាងមិច?

147 18 1
                                        

ភាគទី១

    សម្លេងអ៊ូរអររបស់មនុស្សម្នាជាច្រើនបានបន្លឺដូចនៅក្នុងផ្សារលក់ត្រីអញ្ចឹង ជាកាពិតណាស់ទីនេះគឺជាផ្សារហើយគ្រប់ទិព្វភាពដែលប្រទះឃើញនោះគឺ...

"របស់ល្អៗ សូមអញ្ជើញចូលមើល"បុរសជានាក់លក់វត្ថុអនុស្សាវរីយ៍ក្នុងឈុតសម្លៀកបំពាក់បុរាណម្នាក់បាននិយាយអំពាយនាយហៅអ្នកដើរឆ្លងកាត់តូបរបស់ខ្លួនឲ្យចូលមើល ។

"គុយទាវក្តៅៗ អញ្ជើញចូលពិសារ"ចំណែកនាក់លក់គុយទាវវិញក៏មិនធម្មតាដែល គាត់ក៏អំពាវនាវហៅអ្នកដំណើរឲ្យចូលហាងគាត់ដើម្បីកម្មង់គុយទាវពិសារ។

    នាកមកមើលនៅខាងក្រោយទីធ្លាផ្សារដែលឆ្ងាយពីរមនុស្សទាំងអស់នោះនៅត្រង់ចំបើងស្រូវក្បែរទីធ្លាដ៏សែនស្ងាត់ជ្រងំក៏ឃើញមានក្មេងប្រុសម្នាក់ក្នុងឈុតបុរាណដែលកំពុងគេងលក់មុខវិញប្រលាក់សំព្រីសសំព្រូសដូចកូនឆ្មាប្រលាក់ធ្យូងអញ្ចឹង។

"តាមរកអ្នកប្រុសឃើញឬនៅ"សម្លេងរបស់ស្រ្តីរាងវ័យក្មេងម្នាក់បានសួរទៅបុរសៗ4-5នាក់ដែលឈរនៅចំពោះមុខនាង។ ម្នាក់ៗក្រវីក្បាលបញ្ជាក់ប្រាប់នាងថាតាមរកអ្នកប្រុសរបស់ពួកគេមិនទាន់ឃើញនៅឡើយទេ។

"រាយមនុស្សពេញទូរទាំងរាជធានីបន្ថែមត្រូវតែតាមរកអ្នកប្រុសឲ្យឃើញ " នារីម្នាក់និងក៏បញ្ជារទៅមនុស្សប្រុសអស់ទាំងនោះជាមួយនិងភាពមឺុងម៉ាត់របស់នាង។

"ទទួលបញ្ជា"ពួកគេទាំងអស់បាននាំគ្នាចេញទៅតាមរកអ្នកប្រុស តាមបញ្ជាររបស់នារីម្នាក់នោះភ្លាមដោយមិនបង្អូសពេលវេលានាំតែយូរ។

"រកឃើញអ្នកប្រុសហើយ"សម្លេងបុរសជាអ្នកបម្រើម្នាក់បានស្រែកប្រាប់គ្នីគ្នារបស់គេ គ្រាន់តែឮថាបានជួបអ្នកប្រុសគ្រប់គ្នាក៏រត់ទៅប្រភពសម្លេងមួយនោះនៅជ្រកផ្លូវដើរដ៏ស្ងាត់ជ្រងំទើបប្រទះឃើញអ្នកប្រុសដែលពួកគេតាមរកនោះកំពុងតែគេងលក់លើចំបើងស្រូវជាមួយនិងមុខប្រលូកប្រលាក់ដូចកូនឆ្មាតូច។

______________

   +ដំណាក់ស្តេចចម្បាំង

"ចៅប្រុសរបស់យើងយ៉ាងមិចហើយ"សម្លេងបុរសចំណាស់សក់ស្កូវមានពុកមាត់យ៉ាងស្រមូមបានសួរទៅគ្រូពេទ្យដែលកំពុងស្ទាបជីបចរទៅកាន់ចៅប្រុសរបស់គាត់ដែលសន្លប់មិនទាន់ដឹងខ្លួន ហើយម្នាក់នោះគឺជាអ្នកប្រុសដែលអ្នកបម្រើប៉ុន្មាននាក់បានតាមរកឃើញរួចក៏នាំអ្នកប្រុសពួកគេត្រឡប់មកដំណាក់របស់គ្រួសារស្តេចចម្បាំងវិញ។

🍃🕰️⌛បង្វិលពេលវេលា⏳🕰️🍃Where stories live. Discover now