អូ អូខេនិងជាអ្វី??

71 16 2
                                    

ភាគទី3

     ក្រោយអ្វីៗក៏បញ្ចប់ពេលវេលាក៏កន្លងផុតរហូតដល់ពេលយប់ដ៏សែនស្ងាត់ប៉ុន្តែជាធម្មតាតាមផ្ទះបនផឹកស្រាអ្វីគឺនៅអូរអរមានមនុស្សចេញចូលធម្មតា ដូចពេលឥឡូវនេះអ្នកកម្លោះរូបសង្ហារនិងកូនចៅជំនិតបានបន្លំខ្លួនធ្វើជាមនុស្សសាមញ្ញអង្គុយផឹកស្រាយើងរំភើយដោយមានស្រីរបាំប្រចាំផ្ទះបនរាំកំដរភ្នែកភ្ញៀវក្តិតយស (ប្រពៃណៃកូននិងចិនលាយចូលគ្នាហើយ មួយវិញទៀតច្បាប់ប្រពៃណីគេខ្ញុំមិនបានសិក្សារទេ ដូច្នោះការសរសេរត្រូវតែមានការចន្លោះខុសឆ្គង រឿងមួយដែលត្រូវចាំថា រឿងប្រឌិតនេះជាការប្រឌិតគ្មានកាពិតទេ សង្ឃឹមអ្នកអានយោគយល់)

"ផាច់ៗៗ ល្អៗ រាំបានល្អណាស់ "ក្រោយនារីរបាំម្នាក់នោះរាំចប់ អ្នកប្រុសគ្រួសារជាច្រើនបានទះដៃផូងផាំងកោតសរសើរនៅក្បាច់រាំដ៏ល្អឥតខ្ជោះរបស់នាង នាងធ្វើការអោនគោរពទៅកាន់ភ្ញៀវជាមួយទឹកមុខញញឹមអមដោយមន្តស្នេហ៍នារីដែលបុរសណាឃើញក៏លង់ស្នេហ៍។

"យើងចង់បាននាង តើអ្នកស្រីគិតយ៉ាងណា "បុរសម្នាក់មើលតាមសម្លៀកបំពាក់បែបហឺហា៎របស់នាយក៏ដឹងថាអ្នកមានអំណាចក្តិតយសខ្ពង់ខ្ពស់ដែល នាងបានចេញមុខមកនិយាយជាមួយម្ចាស់ស្រីក្នុងផ្ទះបនរួចលើកដៃចង្អុលទៅស្រីរបាំនោះ ដោយអះអាងនិងសម្តីថែមទៀតថានាយចង់បាននារីម្នាក់និង។

"ហីយ៉ាលោកម្ចាស់សុង នារីល្អៗផ្សេងមានច្រើនណាស់ លោកម្ចាស់អាចយកផ្សេងទៀតបាន "ស្រ្តីជាម្ចាស់បននោះក៏ចូលនិយាយលួងលោមបុរសដែលជាលោកសុង សាន់ដេ ដោយសម្តីផ្អែម ជាការអូសទាញនាយទៅងាកចាប់អារម្មណ៍ស្រីបនផ្សេងទៀត។

"តែយើងចង់បាននាង" សម្តីមួយៗសង្កត់ច្បាស់ៗអ្នកដែលស្តាប់ឮហើយមិនស្រៀវឆ្អឹងខ្នងមិនបាន លោកសុងបញ្ជាក់ពាក្យនាយនិយាយទាំងសម្លឹងមើលមុខស្រ្តីមេបននិងសឹងតែមិនទម្លាក់កែវភ្នែកចុះទេ។

"ហឹសហឹស លោកម្ចាស់សុងក៏ដឹងហើយ យ៉ុង ហ្វានអឺ នាងលក់តែសម្ថភាពនិងសម្រស់ ប៉ុន្តែចំពោះរឿងនោះនាង..." ស្រ្តីមេបន ចូលខិតជិតនិងលោកសុងនិយាយតិចៗល្មមតែឮគ្នាគាត់ដោយងាកមើលទៅស្រីរបាំដែលមានឈ្មោះ យ៉ុង ហ្វានអឺ នោះ (ម៉ែហា៎3ភាគឈ្មោះច្រើនម្លឹងហើយចុះតទៀត ខ្ញុំចងចាំអស់ដែល😭)

🍃🕰️⌛បង្វិលពេលវេលា⏳🕰️🍃Where stories live. Discover now