The weight of a goodbye

45 8 1
                                    

ភាគ២៖ ទម្ងន់នៃពាក្យលា
++
ថ្ងៃក្លាយជាខែយ៉ាងឆាប់រហ័ស ពេលវេលាដើរលឿនហួសធម្មតាសម្រាប់គូរស្នេហ៍ដែលនឹងត្រូវលាគ្នានៅពេលឆាប់ៗនេះ គ្មានអ្វីដែលគ្មានទីបញ្ចប់ឡើយ ពេលវេលាដើរលឿនតែសម្រាប់ស៊ុងហុនវាពិតជាគួរឱ្យស្រពិចស្រពិលខ្លាំងណាស់ ចំណែកអាការៈរបស់ជេយ៉ុនក៏កាន់តែធ្ងន់ឡើងៗយ៉ាងឆាប់រហ័ស ហួសពីការរំពឹងទុករបស់ស៊ុងហុន.. ជេយ៉ុនតែងតែភ្ញាក់ពីគេងរាល់ថ្ងៃជាមួយនឹងសម្ពាធដែលដឹងថាខ្លួននឹងត្រូវចាកឆ្ងាយឆាប់ៗនេះមិនខាង តែទោះជាបែបនេះក៏ដោយ ក៏រាងតូចនៅតែព្យាយាមចំណាយពេលវេលាសេសសល់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាមួយគ្រួសារ.. ជាមួយមិត្តសម្លាញ់ ជាពិសេសគឺជាមួយម្ចាស់ជីវិតរបស់ខ្លួន ស៊ុងហុន.. ទោះបីជាមិនអាចធ្វើអ្វីបានច្រើនក៏នាយតូចនៅតែចង់ចំណាយពេលចុងក្រោយជាមួយមនុស្សសំខាន់..

  ស៊ុងហុនបានស្នើសុំខាងមន្ទីរពេទ្យដើម្បីឱ្យជេយ៉ុនបានទៅសម្រាកនៅផ្ទះនិងបានប្រើប្រាស់ធនធានមួយចំនួនធំរបស់ខ្លួនដើម្បីជួលដុកទ័រជំនាញជាច្រើនដើម្បីមកមើលថែជេយ៉ុន ទាំងដឹងថាស្ថានការមិនអាចកែលម្អបានក៏ដោយ គ្មានអ្វីដែលពេទ្យអាចជួយបានច្រើននោះទេនៅពេលនេះ ក្រៅពីគ្របគ្រងភាពឈឺចាប់ឱ្យបានធូរស្បើយខ្លះៗ ស៊ុងហុនលែងទៅគ្រប់គ្រងជំនួញរបស់ខ្លួនទៀត មួយថ្ងៃៗគិតតែពីសំកុកនៅក្បែរគ្រែរបស់ជេយ៉ុនមិនព្រមទៅណា.. នាយបានត្រឹមចំណាយពេលអានសៀវភៅដែលជេយ៉ុនចូលចិត្តឱ្យរាងតូចស្ដាប់ លេងភ្លេងដែលជេយ៉ុនចូលចិត្តស្ដាប់ និងខ្សឹបប្រាប់នូវរឿងកន្លងដែលនាយតែងលាក់ទុកក្នុងចិត្តមិនដែលប្រាប់ទៅអ្នកណាឱ្យទៅជេយ៉ុនស្ដាប់ រាងតូចគ្មានកម្លាំងកំហែងនឹងខឹងបុរសកំពូលស្នេហ៍របស់ខ្លួនឡើយ មានតែអាណិត និងខឹងខ្លួនឯងដែលមិនអាចជួយរាងក្រាស់បានពីរឿងអតីតកាលដែលនាយបានរងទុក្ខតែម្នាក់ឯង

  ពេលនេះទោះជាធ្វើអ្វីក៏វាមិនគ្រប់គ្រាន់ដែរ គ្មានអ្វីដែលគ្រប់គ្រាន់សម្រាប់ឱ្យស៊ុងហុនបញ្ជាក់ពីជម្រៅស្នេហ៍ដែលជ្រៅជាងជម្រៅសមុទ្រប៉ាស៊ីហ្វិករាប់លានដង នេះបាននោះឡើយ ភាពអន្ទះអន្ទែងរបស់នាយរាល់ពេលដែលជេយ៉ុនដេកថ្ងូរទាំងឈឺចាប់ នាយក៏ឈឺចាប់ដែរ គឺឈឺស្ទើតែស្លាប់នឹងកន្លែង រាល់ថ្ងៃនាយត្រូវរស់នៅជាមួយនឹងភាពភ័យខ្លាច ខ្លាចនឹងពិភពលោកមួយដែលគ្មានជេយ៉ុន

The echoes of a heartbeat - ស្នូរបេះដូងWhere stories live. Discover now