យប់ដ៏សែនស្ងប់ស្ងត់បកផាត់ទៅនៅសល់ពេលព្រឹកប្រលឹមបង្ហាញ់ពីទេសភាពពេលព្រឹកនៅទីក្រុងសេអូល ហើយក៏មានផ្ទះអភិជនមួយកន្លែងដែរមានតែប្តីប្រពន្ធមួយគូនឹងអ្នកបំរើសប៉ុន្មានអ្នកប៉ុណ្ណោះ នាយតូចជាប្រពន្ធក៏បានងើបមកធ្វើម្ហូបរៀបចំបាយទឹកបំពេញនាមជាប្រពន្ធដែរត្រូវបម្រើប្តី នាយធ្វើបែបនេះជារៀងរាលថ្ងៃមិនដែរត្អូញត្អែថាហត់ឡើយទោះខ្លួនហត់ណើយធ្វើទាំងការងារក្នុងផ្ទះនឹងការងារក្រៅផ្ទះជីវិតជាគូដែរជាគ្រួសារនឹងគ្នាមិនស្រួលដូចយើងនៅជាមួយប៉ាម៉ាក់ឬនៅម្នាក់ឯងឡើយ។ ពេលធ្វើការងារសព្វគ្រប់អស់នាយតូចក៏ប្រញាប់ទៅងូតទឹកដាស់ស្វាមីដើម្បីងើបទៅញាំបាយពេលព្រឹកអាលនឹងទៅធ្វើការ!!
" បងសម្លាញ់ហា៎ងើបមកដល់ម៉ោងហើយ" នាយតូចក្រោយពីចេញពីបន្តប់ទឹកក៏ដាស់ប្តីដើម្បីឲរៀបចំខ្លួនទៅធ្វើការ។
" ហុឹមសុំ15នាទីទៀត " ភាពងងុយមិនទាន់អស់ក៏សុំប្រពន្ធ15នាទីទៀត។
" មិនបានទេដល់ម៉ោងហើយធ្វើដល់ទៅម្ចាសក្រុមហ៊ុនមិនដេកត្រម៉កបែបនេះឆាប់ងើបមក" នាយតូចក៏ទៅទាញដៃប្តីឲងើបភ្លាម។
" បានៗបងងើបហើយ " ចំណាយពេល10នាទីនាយក្រាសក៏ចេញមកវិញប្រពន្ធក៏បានរើសខោអាវធ្វើការឲនឹងដាក់ក្រវ៉ាត់ក៏ឲនាយតូចធ្វើបែបនេះជារៀងរាលថ្ងៃ។
" អឹមតោះរួចហើយ " ពួកគេក៏ចេញមកក្រៅដើម្បីទទួលទានអាហារដែរនាយតូចធ្វើរួចទាំងញញឹមសប្បាយចិត្តភាពសប្បាយចិតកតរបស់ប្រពន្ធគឺជាការពិតតែបែជារបស់ប្តីជាការសម្តែងទៅវិញ។
" ហ៊ុនថ្ងៃនេះអូនទៅផ្ទះប៉ាម៉ាក់អូនមួយថ្ងៃ" ស៊ូនូក៏ស្នើខ្លួនសុំប្តីដើម្បីទៅលេងប៉ាម៉ាក់។
" បាតមើលថែខ្លួនផងបើប៉ាម៉ាកសួរកបងប្រាប់ថាបងសុំទោសព្រោះបងរវល់" នេះគ្រាន់តែជាលះរបស់នាយប៉ុណ្ណោះនាយតូចឮហើយក៏អន់ចង់ដែរតែសង្ស័យប្តីរវល់មែន។
" បាត គាត់មិនថាអីទេអូនជិះតាក់ស៊ីទៅបាន " នាយតូចក៏នៅតែថែរក្សាស្នាមញញឹមដដែល។
" ហុឹម ចឹងបងទៅហើយ " នាយក្រាសក៏ងើបពីតុអាហារនឹងទាញអាវក្រៅមក។