ចំណាំ : គ្រប់សាច់រឿងទាំងអស់សុទ្ធសឹងតែជាការប្រមើស្រម៉ៃរបស់អ្នកនិពន្ធដូច្នេះបើមានកន្លែងខុសទោះអ្វីសូមអភ័យទោសទុកជាមុន។
ថ្ងៃត្រង់ក៏មកដល់តែនាយតូចមិនបានទៅផ្ទះឡើយព្រោះមិនចង់ឃើញមុខអតីតសង្សារបស់ប្តីនាយតូចមិនទាំងញាំបាយថ្ងៃត្រង់ផងឈរវាស់ទំហំរូបរាងភ្ញៀវនាយគិតថាពេលធ្វើឲរវល់បែបនេះវានឹងប្រសើរខ្លះ។
_________" អាគូយើងចង់កាត់ខោអាវមួយឆុតឈប់នៅហ៊ាងមុខនេះទៅ" នីគីបញ្ជាឲអាគីគូឈប់ព្រោះចង់កាត់ខោអាវ។
" បាតចៅហ្វាយ " អាគីគូក៏ចូលចតឡានរួចក៏នាំគ្នាចូលហ៊ាង។
" តើលោកចង់មកកាត់ខោអាវមែនទេចាស" បុគ្គលឹកស្រីម្នាក់ចេញមកទទួលស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ។
" មែនហើយ "
" សូមអញ្ចើញខាងនេះចាស" នាងក៏នាំនីគីទៅកន្លែងវាស់ទំហំខ្លួនដើម្បីងាយស្រួលកាត់ជូន។
" មេ " នាងមកដល់ក៏ហៅនាយតូចដែរកំពុងរៀបចំទុកម៉ែត្រ។
" បាត អេលោកតើ " ស៊ូនូងាកមកក៏ប្រទះនឹងនីគីដែរនាយដើរបុកកាលពីថ្ងៃមុន។
" បាត អូឯងជាម្ចាស់ហ៊ាងនៅទីនេះ " នីគីឃើញមនុស្សដែរខ្លួនដេកនឹកសឹងរាល់ថ្ងៃក៏សប្បាយចិត្តភ្លាម។
" បាតមែនហើយ ចូលមកជិតបន្តិចមក" ស៊ូនូក៏ចូលទៅអូសដៃនាយចូលកន្លែងវាសខ្លួនដែរធ្វើឲសាច់ដុំបេះដូងអ្នកកំលោះលោតញាប់ខុសធម្មតា។
" ខ្ញុំចង់បានអាវសាមញ្ញធម្មតាអាចកាត់ឲខ្ញុំបានទេ " នីគីបន្លប់ភាពអៀនរបស់នាយក៏សួសូនូ។
" ឲតែលោកធ្វើការកាម៉្មង់ ខ្ញុំធ្វើជូនបានជានិច្ច " ស៊ូនូក៏ងើយមកតបនាយក្រាសវិញទាំងញញឹមស្រាល។
" អូ ចង្កេះលោកតូចស្មាធំពិតជាបុរសដែរនារីគ្រប់គ្នាប្រាថ្នាមែន" សូនូក៏សរសើរពីនាយ។
" តែខ្ញុំប្រាថ្នាឯង " នីគីនិយាយទាំងមើលមុខនាយតូចចំ។
" ហុឹសៗ កំប្លែងណាស់" ស៊ូនូក៏ធ្វើជាសើចបន្លប់ភាពអៀនរបស់ខ្លួនថ្ពាល់ឡើងក្រហមហើយ។