...ដង្កូវ...

96 28 6
                                    

.Heehoon.

នៅក្នុងវិមានដ៏ធំមួយ គឺជាកម្មសិទ្ធរបស់ម៉ាហ្វៀឈាមត្រជាក់ម្នាក់ ជាកម្លោះសង្ហារអ្វីក៏មិនចេះខ្លាចដែរ នោះគឺជាម៉ាហ្វៀ លី ហុីស៊ុង

នាយកំពុងតែអង្គុយនៅលើបង្អួចធំមួយមើលទៅមិនដឹងថានាយកំពុងតែគិតអំពីអ្វីនោះឡើយ

«ហឹម...» នាយដង្ហើមធំមួយឃូស
«ហ៉ើយ~ស្អីហ្នឹង? ម៉េចក៏មកតោងស្មាយើងអញ្ចឹង!?» នាយស្រាប់តេស្រែកឡើងភ្លាមៗនៅពេលដែលនាយឃើញដង្កូវពណ៌សមួយក្បាលនៅលើស្មារបស់គេ មែនហើយនាយមិនខ្លាចអ្វីទាំងអស់ប៉ុន្តែនាយខ្លាចដង្កូវ គេប្រុងនឹងទះដង្កូវសនោះចេញទៅហើយប៉ុន្តែភ្លាមៗមិនដឹងថាវាទៅណាបាត់

«បាត់ទៅលឿនម្ល៉េះ?» នាយព្យាយាមស្ទាបជុំវិញខ្លួនព្រោះខ្លាចថាវាទៅតោងកន្លែងផ្សេងនៃរាងកាយរបស់គេ

«ស្ទាបរកខ្ញុំមែន?» សម្តីនាយតូចម្នាក់បន្លឺឡើងនៅម្ខាង ធ្វើអោយកម្លោះម៉ាហ្វៀងាកទៅមើលឃើញថានោះគឺជាមនុស្សដ៏ស្រស់ស្អាតម្នាក់ ស្លៀកពាក់ពណ៌ស សាច់ភ្លឺរលោង ដៃជើងស្រឡូន អូហូយគួរអោយចង់ញ៉ាំ

«ឯងជានរណា?» ហុីស៊ុង

«ខ្ញុំគឺជាដង្កូវដែលតោងស្មាបងមុនហ្នឹងឯង...ខ្ញុំឈ្មោះស៊ុងហ៊ុនណា~បងថាខ្ញុំស្អាតដូចឈ្មោះខ្ញុំអត់?» ស៊ុងហ៊ុនថាហើយក៏ដើរទៅកៀកនឹងនាយក្រាស

«ដង្កូវសមុនហ្នឹងមែន? ម៉េចនឹងអាចទៅ?»

«ប៉ុន្តែឥឡូវគឺវាអាច...ខ្ញុំលង់ស្រឡាញ់បងយូរហើយណា~ខ្ញុំមើលបងពីដើមឈើដែលខ្ញុំនៅរាល់ថ្ងៃ» នាយតូចបានអង្អែលទ្រូងរបស់ហុីស៊ុងថ្នមៗ ធ្វើអោយម៉ាហ្វៀយើងមានអារម្មណ៍ស្រើបស្រាលបន្តិចបន្តួចដែរ

«នេះយើងយល់សប្តិមែន?សត្វដង្កូវដែលយើងស្អប់ក្លាយជាមនុស្សស្អាតយ៉ាងនេះ?»

«បងអត់បានយល់សប្តិទេ...ពិតៗណាចង់អោយខ្ញុំបញ្ជាក់អត់?...អឹម...» ស៊ុងហ៊ុនតោងស្មារបស់នាយក្រាសនិងនិយាយរួវសម្លឹងទៅមើលនាយក្រាសបន្តិចបន្ទាប់មកក៏ឈ្អើតជើងទៅថើបមាត់របស់នាយក្រាសភ្លាមៗ បើដៃវិញនៅមិនស្ងៀមទេដូចដង្កូវយ៉ាងអញ្ចឹងអង្អែលទ្រូង ស្មា និងសាច់ដុំគេទៀត ហុីស៊ុងគេឡើងអារម្មណ៍មិនស្ទើរទេ នាយក៏បានទាញចង្កេះស៊ុងហ៊ុនចូលមកជាប់នឹងនាយ ហើយក៏តបការថើបទៅរាងតូចវិញ

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

short/hoon bttWhere stories live. Discover now