Write by moony
Enjoy your read
________________
Finally the day we wait is coming
@Monday
ថ្ងៃបើកសាវណាការនេះវាធ្វើឲ្យប្រទេសកូរ៉េដែលជាប្រជាជនទាំងអស់បានរង់ចាំមើលគ្រប់គ្នាព្រោះរឿងនេះវាមានលក្ខណៈធ្ងន់ជាងអ្វីទៀតដែលអាចធ្វើឲ្យម្ចាស់ផលិតកម្មខ្លះនឹងឈប់ធ្វើវាបន្តព្រោះអាចនឹងមាន Pedro ជាគំរូ។អ្នកកាសែតបានរង់ចាំមើលផ្លូវទាំង Jumi និង Pedro ដែលមានអ្នកកាសែតយ៉ាងច្រើនកុះករ
ងឺត!!
សម្លេងឡានបានឈប់ទ្វារឡានបានបើកដោយបង្ហាញនូវ Jumi ស្លៀកពាក់ជាឯកសណ្ឋានរបស់ក្រុមហ៊ុន J-Law រួចដើរចូលទៅជាមួយនឹងថេយ៍និងអ្នកផ្សេងទៀត
< អ្នកនាង Jumi តើរឿងដែលម្ចាស់ផលិតកម្មរបស់អ្នកនាងចង់យកអ្នកនាងទៅលក់ជាការពិតដែរទេសូមបកស្រាយផង > អ្នកកាសែតម្នាក់សួរសំណួរនេះទៅនាងដែលធ្វើឲ្យនាងចង់បាក់ស្បាត
< តើការដែលបែកធ្លាយរូបអាក្រាតកាយនោះអ្នកនាងគិតយ៉ាងមិចវិញទៅអ្នកនាង Jumi តើអ្នកនាងប្ដឹង pedro ពីរឿងនេះដែរឬទេ>
< សូមទោសពួកយើងនឹងបកស្រាយនៅពេលឡើងតុលាការសូមជៀសចេញ > ray និង Key បានកៀសអ្នកកាសែតនិងរកផ្លូវអោយ Jumi ចូលក្នុងតុលាការតែម្ដង
< អូនោះលោក Pedro មកហើយពួកយើង > គ្រាន់តែឃើញ Pedro មកភ្លាមពួកអ្នកកាសែតនោះព្រូទៅតែម្ដង
< លោក Pedro អ្នកនាងjumi ប្ដឹងលោកឡើងតុលាការតើលោកមានអ្វីបកស្រាយទេ >
< ពួកអ្នកក៏ដឹងថា Jumi បានល្បីជាតារាក៏ដោយសារខ្ញុំរឿងសិល្បៈតែងតែមានការថតខុសៗគ្នាមកប្ដឹងខ្ញុំទាំងដែលនាងជាអ្នករត់មករកខ្ញុំសុំខ្ញុំធ្វើជាតារាល្បីហឹមខ្ញុំធ្វើគុណបានទោសពិតមែន > pedro បង្ហាញមុខសោកស្ដាយទៅកាន់កាមេរ៉ាដែលពួកគេថត
< ខ្ញុំបកស្រាយតែបុិននឹងទេអ្នកទាំងអស់គ្នាអាចស្ដាប់បាននៅក្នុងតុលាការ > និយាយចប់គេក៏ដោយចេញទៅ
< អេរៗៗលោក Pedro កុំទាន់ទៅ > ពួកអ្នកកាសែតចង់សួរ
បន្តទៀតតែត្រូវបានអ្នកការពាររបស់ pedro ឃាំងជាប់
ចូលមកដល់ភ្លាមសង្គ្រាមភ្នែកនឹងភ្នែកបានកើតឡើងដោយ Jumi មើលទៅ Pedro គមតែម្ដងព្រោះនាងទ្រាំមកយូរហើយណាមួយនាងទ្រាំមកយូរហើយចំពោះរឿងនេះ
< ចៅក្រមមកហើយ > ពួកអ្នកកាសែតនៅក្នុងនោះម្នាក់និយាយ
< ធ្វើការគោរព > និយាយរួចអ្នកដែលនៅក្នុងនោះទាំងអស់បានគោរពទៅដល់ចៅក្រម
< បើកសាវណាការ >
< ក្ដីនេះដោយលោក Choi maji ហៅ Pedro និងអ្នកនាង Kang jumi ដោយអ្នកនាង Kang បានប្ដឹងពីបទរំលោភសិទ្ធផ្ទាល់ខ្លួននិងការបង្ខិតបង្ខំដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកនាងដែលជាប្រការសំខាន់ដែលនាងត្រូវការផ្តាច់កុងត្រារួចមកអ្នកនាង Kang បានដាក់ពាក្យបណ្ដឹងប្ដឹងថ្មីដល់តុលាការដោយការអស់នូវភាពអំណត់អត់ធ្មត់សូមចៅក្រមអនុញ្ញាត្តិនុងការរកយុត្តិធម៍> ជំនួយការចៅក្រមអានចប់ថេយ៍ចាប់ផ្ដើមសួរតែម្ដង
< អ្នកនាង Kang តើអ្នកនាងចុះកុងត្រាជាមួយលោក pedro ប៉ុន្មានឆ្នាំហើយ >
< តាំងពីខ្ញុំសិល្បៈដំបូង >
< តើមូលហេតុអ្វីបានជាធ្វើឲ្យអ្នកនាងមានសម្ពាធបែបនេះ >
< ក៏ព្រោះតែគេគេធ្វើឲ្យខ្ញុំធ្លាក់ដល់ចំណុចបែបនេះគេតែងតែបង្ខំអោយខ្ញុំនូវអ្វីដែលខ្ញុំមិនចង់ធ្វើ > នាងចង្អុលទៅ Pedro ពោរពេញទៅដោយការឈឺចាប់
< លោកចៅក្រមឲ្យខ្ញុំសូមអភ័យទោសជំនួសកូនក្ដីខ្ញុំព្រោះអ្នកនាង Kang គាត់មានអារម្មណ៍លើចំណុចនេះខ្លាំងដែលធ្វើឲ្យអ្នកនាង Kang គាត់ទប់ចិត្តមុនបាន > បន្ទាប់ពីនិយាយសូមអភ័យទោសរួចថេយ៍ចាប់ផ្ដើមសួរបន្តបន្ទាប់ទៀតដែលមេធាវីចុងចោទជាអ្នកសួរម្ដង
< អ្នកនាង Kang អ្នកនាងថាកូនក្ដីខ្ញុំនិងអ្នកនាងស្គាល់គ្នាយូរហើយនិងអ្នកនាងបានចុះកុងត្រាជាមួយអ្នកនាងទៀតផងអ្នកនាងបានល្បីបែបនេះរកចំណូលច្រើនបែបនេះមកពីអ្នកនាងមិនចង់រស់ក្រោមដំបូលរបស់លោក Pedro ទេឬទាំងដែលលោកបានជួយឲ្យអ្នកនាងបានល្បីនោះមានកម្មវិធីមានខនសឺតចំណូលចូលមកអ្នកនាងមិនចេះតិចនេះវាដូចនឹងមហាជនថាដែរឬទេគឺ" សុីបាយបោកឆ្នាំង" >
< ទេខ្ញុំមិនមែនមនុស្សចោរម្ស*ចឹងទេ > នាងខឹងកំហកឡើងញ័រដៃព្រោះនាងស្អប់ពាក្យនេះជាទីបំផុត
< លោកចៅក្រមមេធាវី Song និយាយពាក្យអាសារសទៅលើកូនក្ដីខ្ញុំ >
< ខ្ញុំគ្រាន់តែនិយាយតាមពាក្យនៅក្នុងបណ្ដាញសង្គមប៉ុណ្ណោះ >
< មេធាវី Song កុំនិយាយបែបនេះនៅក្នុងតុលាការវាអាចនឹងប៉ះពាល់ដល់កិត្តិយសលោកដែលធ្វើឲ្យមហាជនវាយតម្លៃមកថាលោកជាមេធាវីសិក្សាមិនបានបរិប័ត្រ >
< ខ្ញុំសូមទោសចៅក្រមខ្ញុំសូមដកពាក្យវិញអោយខ្ញុំសូមទោស
អ្នកនាង Kang...អ្នកនាង Kangតើអ្នកនាងឯកភាពទេដែលអ្នកនាងមានគោលបំណងចង់ផ្ដាច់កុងត្រានោះ >
< ឯកភាព >
< អ្នកនាងក៏ដឹងថាកុងត្រានៅសល់2ឆ្នាំទៀតទើបអ្នកនាងអាចផ្ដាច់បានបើអ្នកនាងធ្វើបែបនេះនិងត្រូវសំណងទៅក្រុមហ៊ុនតាមកិច្ចសន្យាដែលបានចុះក្នុងនេះ >
< លោក Pedro បានបំពានខ្ញុំជាច្រើនលើកច្រើនសារដែលធ្វើឲ្យខ្ញុំទ្រាំមិនបានខ្ញុំត្រូវតែផ្ដាច់នឹងប្ដឹងលើក្ដីមួយនេះ >
< អូខេលោកចៅក្រមខ្ញុំអស់សំណួរហើយ > និយាយរួចមេធាវី Song បានអង្គុយនិងងាកមើលមុខថេយ៍បន្តិចក្រោយមកកូនក្ដីចុងចោទដែលជា Pedro បានមកបង្ហាញខ្លួននៅតុសាក្សី
< មើលនោះអាធ្មប់កញ្ជ្រោងបែងភាគមកហើយ > Jumi's Fan បាននិយាយជាមួយគ្នារបស់នាងទាំងប្រើក្រសែរភ្នែកស្អប់ខ្ពើម
< លោក Pedroតើអ្វីដែរពួកយើងមើលអ្មកនាង Kang មិនធ្លុះជាអ្វីដែរបានជាលោកត្រូវប្ដឹងអ្នកនាងបកទៅវិញនោះ > វេននេះជា
វេនដែលថេយ៍ត្រូវសួរ Pedro ម្ដងដោយជាចម្ងល់
< រឿងដែលគ្រប់គ្នាមិនដឹងនោះJumiនាងជាមនុស្សរឹងរុះធ្វើអ្វីក៏មិនចង់ដែររឿងដាក់កុងត្រាជា Brand Ambassador នាងមិនធ្វើតាមការសន្យានាងតែងតែខឹងត្រគោះបោះបោកមិនចង់ថតឲ្យ Client របស់ខ្លួន >
< អ្នកនាង Kang តែងតែទ្រគោះបោះបោកនៅពេលថតផលិតផលឲ្យ client តែលោកមិនដឹងទេឬជាផលិតផលអ្វីនោះ >
< អឺ...នែក...> Pedro ចាប់ផ្ដើមស្ទាក់ស្ទើរ
< គឺស្រ*មអនាម័យនោះអីនិងទឹករំអ*លលោកចៅក្រមខ្ញុំសូមទោសដែលនិយាយពាក្យបែបនេះតែលោក pedro ដូចជាទុកតារាក្នុងផលិតកម្មរបស់ខ្លួនជាតារាកូនជ្រូកឬដែលបានបង្ខំអោយ
ថតបែបនេះទាំងមានឈុតឆាកស្រើបស្រាបនោះនេះជាឯកសារដែលអ្នកនាងKangបានប្រគល់មកខ្ញុំនិងការសន្ទនាដោយបង្ខិតបង្ខំដោយការថតនិងLiveមួយខែឲ្យបាន4ដងធម្មតាកូនក្ដីរបស់ខ្ញុំអ្នកនាងKangតែងតែLiveនិងថតលើសចំនួនដែលខាងអតិថិជន
បានកំណត់តើគិតថាជារឿងធម្មតាឬដែលជាសិល្បករនីរបស់
ខ្លួនប្រចាំផលិតកម្មធ្វើបែបនេះនោះវាគួរឲ្យអាម៉ាស់ខ្លាំងណាស់ > ថេយ៍ទម្លាក់ដៃចុះផាំងដែលបង្ហាញពីភាពខឹងសម្បារដែលធ្វើឲ្យ Pedro គាំងនិយាយអ្វីមិនចេញអ្នកគាំទ្រ Jumiកាន់តែស្អប់ Pedroលើសដើមនៅពេលដឹងពីមូលហេតុនេះទៀត។
____________
To be continued...
ខ្ញុំសូមទោសសម្រាប់ការចេញយឺតយ៉ាវបែបនេះសង្ឃឹមថាអ្នកទាំងអស់គ្នាយោគយល់អរគុណ💜
YOU ARE READING
The lawyer មេធាវី
Actionរឿងក្ដីក្ដៅគគុកដែលប៉ះជាមួយនិងមេធាវីក្មេងដែលទាមទាររកយកយុត្តិធម៍សុច្ចធម៍និងតម្លាភាព នៅទីក្រុងស៊េអ៊ូលប្រទេសកូរ៉េ Write by: moony