សូមអភ័យទោសចំពោះពាក្យពេចន៍មិនសមរម្យ
បន្ទាប់ពី Geminifourth បានមកដល់ផ្ទះរបស់ពួកគេវិញ មានរឿងជាច្រើនដែលអ្នកអាននឹកស្មានមិនដល់បានកើតឡើង
Fourth « gem បងមិចក៏ប្រញាប់ទៅយកខ្ញុំម្ល៉េះ ខ្ញុំប្រាប់ម៉ែដោះរួចហើយថាខ្ញុំទៅ 2-3 »
Gem « fot រៀបការជាមួយខ្ញុំ ហើយមិននៅផ្ទះពីរបីថ្ងៃបែបនេះតើគេមើលមកសមឬអត់ »
Fourth « គ្មាននរណាមើលឃើញទេ បើរបងផ្ទះខ្ពស់ជាងជញ្ជាំងវិហារទៀត »
Gem « តែយ៉ាងណាក៏ដោយ ក៏មិនត្រូវបាត់ពីផ្ទះពីរបីថ្ងៃបែបនេះដែរ »
Fourth « បើនឹកខ្ញុំក៏ថាទៅ បងសម្លាញ់ »
Gem « នរណាគេទៅនឹកមនុស្សដូចជាឯងនោះ » gem និយាយចប់ក៏ដើរឡើងទៅបន្ទប់របស់ខ្លួន
Fourth « មនុស្សដូចខ្ញុំវាយ៉ាងមិច បន្តិចទៀតនឹងដឹងគ្នាហើយ » fot ញញឹមចុងមាត់យ៉ាងឃោរឃៅ
ពីមួយថ្ងៃទៅមួយថ្ងៃភាពប្លែកៗ អត្តចរិតប្លែកៗរបស់ fot កាន់តែកើនឡើងទៅៗ សូម្បីតែ gem ក៏មិនហ៊ានខ្លាំងជាមួយ fot ដូចមុនដែរ រហូតដល់យប់មួយ
Fot បានចុះមកផ្ទះបាយទាំងយប់មនុម្នាគេដេកឡើងស្ងាត់អស់ហើយ គឺមកឆុងកាហ្វេមួយកែវ ហើយក៏ដើរចូលបន្ទប់របស់ខ្លួន ។ ពេលដែលចេញពីបន្ទប់វិញ fot ពាក់ឈុតអត់បានដេក ជាមួយកាហ្វេមួយកែវ ទៅគោះទ្វារបន្ទប់ gem
+ ឈុតអត់បានដេក
តុ តុ តុ
Gem « ចូលមក » gem ថ្ងៃនេះរវល់ធ្វើការដល់យប់ជ្រៅ ។ fot ឮការអនុញ្ញាតហើយក៏បើកទ្វារដើរចូល
Gem « fot ហេតុអីក៏ស្លៀកពាក់បែបនេះ » fot មិនបានតបតទេ fot ដាក់កាហ្វេលើតុ ហើយក៏ដើរទៅពីក្រោយ gem
YOU ARE READING
អាពាហ៍ពិពាហ៍ចៃដន្យ
Romanceរឿងគ្រប់យ៉ាងគ្រាន់តែជារឿងចៃដន្យរវាងយើងទាំងពីរ តែបេះដូងខ្ញុំប្រគល់ឱ្យគេអស់ហើយ