ដើមដំបូងនៃសាច់រឿងបានបង្ហាញឱ្យយើងឃើញ
កម្លោះតូចកំពុងតែគេងលង់លក់យ៉ាងស្រណុកសុខស្រួលក្នុងវីឡាដ៏ធំយ៉ាងស្គឹមស្កៃ។ ភ្លាមៗគេក៏បានបើកភ្នែកឡើង និងយកដៃញីភ្នែកតិចៗ រួចក៏ទាញទូរស័ព្ទមកមើលម៉ោងFourth « ម៉ោងដើរលឿនម្លេះ ទើបតែដេកមិញសោះ ម៉ោង 11:00 បាត់ទៅហើយ » ងើបមកមិនបានរៀបចំខ្លួនទេ ក៏បានចុះទៅក្រោមទាំងខោខ្លី និងអាវស្ដើងមើលធ្លុះដល់សាច់ខាងក្នុង ព្រោះតែឃ្លានទៅហើយ
នៅពេលដែល fot ចុះទៅដល់ក្រោមក៏បានឃើញបងប្រុសរបស់ខ្លួនកំពុងតែនិយាយការងារជាមួយ និងមិត្តភក្តិរបស់គាត់ ពេលដែល fot មើលចំទៅគឺជា Cr របស់ខ្លួន មែនហើយ fot លួចស្រលាញ់មិត្តភក្តិរបស់បងខ្លួនឯង
Fourth « ហ៉ើយ បងGemមក » fot ឈប់បន្តិចឱនមើលការស្លៀកពាក់របស់ខ្លួន បម្រុងនឹងរត់ទៅដូរចេញក៏ត្រូវបងហៅ
Pond « ចង់ទៅណា មិនមកជម្រាបសួរភ្ញៀវសិនទេអី » fot ឮហើយក៏ដើរបកក្រោយមកអង្គុយលើសាឡុងជាមួយបងខ្លួន
Fourth « ជម្រាបសួរ បាទ » fot បានលើកដៃសំពះជម្រាបសួរទៅកាន់ gem
Gem « បាទ » gem ក៏លើកដៃសំពះតបវិញ
Pond « ម៉ោងប៉ុន្មានចូលផ្ទះយប់មិញ »
Fourth « ខ្ញុំអត់ចង់និយាយរឿងនឹងទេ ខ្ញុំឃ្លាន »
Pond « ស្មានតែមិនចេះឃ្លានបាយហើយតើ ព្រោះមួយថ្ងៃៗនៅតែក្លឹប »
Fourth « បងនិយាយចឹងមិនខ្មាសបង gem ទេអី »
Pond « ហើយឯងពាក់ខោអាវបែបនេះមិនខ្មាសគេទេអី »
Fourth « ក៏ ខ្ញុំមិនដឹងថាមានភ្ញៀវមក »
Gem « បានហើយៗឱ្យប្អូនទៅញ៉ាំអីទៅ មករវល់ការងារយើងវិញ » gem ក៏បានកាត់ព្រោះមិនចង់តាប៉ែយូរ
Pond « មិនទៅ នៅដល់កាលទៀត » fot ដើរចេញទៅទាំងមុខខឹង តែក៏លួចញញឹមព្រោះ gem និយាយមុននេះ
+ Fourth គឺជាកូនពៅក្នុងត្រកូល Nothawat ដែលមាន Pond ជាកូនបង ។ Mr and Mrs Nothawat ពួកគាត់ទាំងពីរបានខូចកាលពីប្រាំឆ្នាំមុនដោយសារតែការធ្លាក់យន្តហោះ ចឹងហើយ Fourth and Pond ពួកគេទាំងពីរជាកូនកំព្រា។
Pond គេស្រលាញ់ Fourth ស្មើនឹងគ្រាប់ភ្នែករបស់គេទៅហើយ នរណាប៉ះពាល់ប្អូនមិនបានទេ ព្រោះគេមានតែពីរនាក់បងប្អូន ។
YOU ARE READING
អាពាហ៍ពិពាហ៍ចៃដន្យ
Romansaរឿងគ្រប់យ៉ាងគ្រាន់តែជារឿងចៃដន្យរវាងយើងទាំងពីរ តែបេះដូងខ្ញុំប្រគល់ឱ្យគេអស់ហើយ