ភូមិគ្រឹះដល់ធំស្កឹមស្កៃមួយមានមនុស្សរស់នៅជាច្រើនទាំងអ្នកបម្រើនឹងចៅហ្វាយប៉ុន្តែសភាពផ្ទះប្រៀបបីដូចជាផ្ទះដែលគ្មានមនុស្សរស់នៅអញ្ចឹង។ ក្រឡេកមកមើលក្មេងប្រុសម្នាក់ដែលត្រូវជាទាសករឯនេះវិញពេលនេះកំពុងតែបោសជូនឥដ្ឋការ៉ូកុំអោយមានធូលីជាប់។ អារម្មណ៍ដែលកំពុងតែស្ងប់ផងស្រាប់តែមានបុរសមាឌធំម្នាក់មកឈរពីក្រោយខ្នងថែមទាំងឱនមុខមកជិតគេរួចដកដង្ហើមធំវែងៗធ្វើអោយអ្នកដែលកំពុងតែបោសជូតនេះមានអារម្មណ៍ព្រឺរឆ្អឹងខ្នងទើបបែរមកក្រោយចង់ដឹងថាជានរណា។
« អៅ...លោ..លោកម្ចាស់មកទីនេះធ្វើអី? » ហ្វត ឃើញបុរសដែលជួយគេកាលពីព្រឹកមិញនេះទើបសួរចង់ដឹងថាគេមានបំណងអ្វីបានមកឱនមុខជិតគេអញ្ចឹង។
« ផ្ទះរបស់យើង យើងចង់ដើរឬដេកជាសិទ្ធយើង »
« អ៎..សុំទោសតែខ្ញុំហ៊ានសួរលោកម្ចាស់បែបនេះ »
« មិនអីទេ និយាយអញ្ចឹងអាល្អិតឯងអាយុប៉ុន្មានឈ្មោះអី? » ជេមមីណាយ៍ សួរទៅកាន់ហ្វតដោយមុខមាំ ក្រសែរភ្នែកសម្លឹងទៅហ្វតដោយមុតស្រួលប្រៀបបីដូចជាប៉ូលីសកំពុងជំរឹតសួរចម្លើយចោរ។« អា..អាយុ17 ឈ្មោះ...ឈ្មោះហ្វតបាទ » ហ្វត ឆ្លើយតបវិញទាំងរដិរដុបភ័យខ្លាចនឹងក្រសែរភ្នែកដែលជេមមីណាយ៍សម្លឹងមើលមកខ្លួនអញ្ចឹង។
បន្ទាប់ពីឮឈ្មោះនឹងអាយុអាល្អិតដែលគេបានសួរហើយ ជេមមីណាយ៍មិននិយាយអ្វីគ្រាន់តែងក់ក្បាលយល់ស្របនឹងចម្លើយរបស់ហ្វត។
« យើងជេមមីណាយ៍ កូនប្រុសពៅគ្រួសារមួយនេះ »
« បាទ » ហ្វត គេចពីក្រសែរភ្នែកដែលកំពុងតែសម្លឹងមើលមកគេ គឺជាក្រសែរភ្នែករបស់ជេមមីណាយ៍ ក្រសែរភ្នែកមុតស្រួចដូចជាខ្លាសម្លឹងមើលមកហ្វតដូចជាចំណី ហាក់បីដូចខ្លាកំពុងសម្លឹងរកមើលចំណីសុីអញ្ចឹង។« ពេលនេះយើងឃ្លានរៀបចំអាហារអោយយើង » ជេមមីណាយ៍ និយាយរួចដើរទៅតុបាយធម្មតាដោយមិនខ្វល់ពីក្មេងដែលកំពុងសម្លឹងមើលមកគេទាំងខ្លួនញ័រតតាក់។
« ឈរយូរទៀតទេ? ត្រូវការយើងដាស់អារម្មណ៍អាល្អិតឯងមកវិញទេ? » ជេមីណាយ៍ មិនឃើញហ្វតមកទើបស្រែកពីតុអាហារមកដើម្បីដាស់ហ្វតដែលឈរញ័រតតាក់ដូចកំពុងដើរចូលរូងខ្លាអញ្ចឹង។
YOU ARE READING
𝙎𝙡𝙖𝙫𝙚 𝙍𝙖𝙞𝙨𝙞𝙣𝙜-ទាសករចិញ្ចឹម🔞
Romance« ឪពុកយើងយកឯកមកធ្វើជាទាសករ ចុះបើយើងទិញឯងមកធ្វើជាទាសករយើងវិញឯងព្រមទេ? » « វាអាស្រ័យលើលោកម្ចាស់ប៉ុណ្ណោះព្រោះខ្ញុំគ្មានសិទ្ធសម្រេចការគិតរបស់លោកម្ចាស់ទេ » ___ « យើងស្រឡាញ់ឯង » « ខ្ញុំសុំអភ័យទោសផងលោកម្ចាស់ខ្ញុំគ្មានសិទ្ធទទួលយកក្ដីស្រឡាញ់ពីលោកម្ចាស់ទេលើសព...