នៅក្នុងប្រទេសនីមួយៗតែងតែមានច្បាប់ឬការអប់រំប្រជាជនរៀងៗខ្លួនតាមបែបវិធីផ្សេងៗគ្នា ប៉ុន្តែក្រឡេកមកមើលច្បាប់នៅប្រទេសថៃវិញវាសឹងតែគ្មានទៅហើយព្រោះគោលការណ៍នឹងពាក្យស្លោកដែលគ្រប់គ្នាតែងតែប្រើនឹងយកជាធំបំផុតនោះគឺ
« មានសមត្ថភាព មានកេរ្តិ៍ឈ្មោះទើបជាអំណាច »
ដោយសារតែពាក្យស្លោកមួយនេះទើបធ្វើអោយមនុស្សដែលរស់នៅក្នុងប្រទេសថៃតែងតែនាំគ្នាធ្វើការប្រកួតប្រជែងនឹងខិតខំប្រឹងប្រែងស្វែងរកសមត្ថភាពរបស់ខ្លួនដើម្បីកម្ចាស់អ្នកមានអំណាចផ្សេងៗដូចពាក្យមួយឃ្លាពោលថា « តោថ្មីកម្ចាត់តោចាស់ » ដែលវាជាពាក្យមួយឃ្លាធ្វើអោយមនុស្សគ្រប់ជំនាន់តែងតែភ័យព្រួយខ្លាចបាត់បង់មុខដំណែងនឹងអំណាចដែលខ្លួនបានកាន់។« ឌឹប..ឌឹបៗ » សំឡេងវាយគ្នាលាន់ឮសូរឌឹបៗក្នុងបន្ទប់ឃុំឃាំងមួយកន្លែងដោយបង្ហាញអោយឃើញបុរសម្នាក់កំពុងត្រូវគេចងដៃចងជើងជាប់ឯខ្លួនប្រាណប្រឡាក់សុទ្ធតែឈាមនឹងស្នាមជាច្រើនដែលបណ្ដាលមកពីការវាយរបស់បុរសត្រូវជាកូនចៅរបស់ត្រកូលនរ៉ាវិត។
នរ៉ាវិត ឆៃប្រាសាត់ ជាត្រកូលអ្នកមានអំណាចមួយរូបដែលគ្រប់គ្នាកោតខ្លាចនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញគ្រប់ទិសទី។ ត្រកូលនេះមានកូនប្រុស 2រូប ដែលកូនច្បងនាម ប៉ន នរ៉ាវិត ឆៃប្រាសាត់ អាយុ25ឆ្នាំ ជាកម្លោះសង្ហាមាឌមាំមុខមាត់ស្រស់ស្អាតនឹងមានភាពល្បីល្បាញមកថាជាបុរសដែលមានចរឹកកាចសាហាវឃោឃៅ នឹងជាម្ចាស់សណ្ឋាគាជាច្រើនកន្លែងក្នុងប្រទេសថៃ។ ចំណែកកូនប្រុសពៅនាម ជេមមីណាយ៍ នរ៉ាវិត ឆៃប្រាសាត់ អាយុ22ឆ្នាំ ដែលគ្រប់គ្នាចាប់ទុកគេជាត្បូងមួយគ្រាប់ដ៏មានតម្លៃសម្រាប់គ្រួសារមួយនេះព្រោះតែកម្លោះសង្ហារូបនេះត្រូវជាអ្នកស្នងដំណែងតែមួយរូបសម្រាប់ត្រកូល នរ៉ាវិត ឆៃប្រាសាត់ គេមានមាឌធំ ខ្ពស់ មុខមាំ មិនសូវចេះញញឹមរួសរាយ អត្តចរឹកគេមិនខុសពីបងប្រុសរបស់គេប៉ុន្មានទេកាចសាហាវឃោឃៅដូចគ្នាប៉ុន្តែគេចិត្តក្ដៅឆេវឆាវនឹងគ្មានមេត្តាជាងបងប្រុសគេហើយអ្វីដែលកាន់តែពិសេសពីជេមមីណាយ៍នោះ គេគឺជាបុរសម្នាក់ដែលមានភាពអាថ៌កំបាំង មិនសូវចេះនិយាយស្ដីប៉ុន្តែសម្ដីមួយម៉ាត់ៗដែលចេញមកគឺត្រូវតែធ្វើមិនអាចក្រឡាស់វិញបាន។ គេជាម្ចាស់ក្រុមហ៊ុនទឹកអប់ម៉ាកល្បីល្បាញនឹងជាម្ចាស់ប្រេនល្បីៗដូចជាកាបូប គ្រឿងអលង្ការនឹងរបស់មានតម្លៃផ្សេងៗទៀតហើយអីដែលពិសេសនោះគេក៏ជាម្ចាស់បារមួយកន្លែងដែលជាបារល្បីបំផុតសម្រាប់ដែលពួកអ្នកមានឬអភិជនប៉ុណ្ណោះហើយគេក៏មានជំនួញជួញដូរអាវុធនៅស្រុកក្រៅផងដែរ គេមានឃ្លាំងអាវុធធំបំផុតដែលស្ថិតនៅសហរដ្ឋអាមេរិកនឹងប្រទេសរុស្សី។ ចំណែកលោក នរ៉ាវិត ឆៃប្រាសាត់ ត្រូវជាឪពុករបស់បងប្អូនទាំងពីររូបនេះគឺជាម្ចាស់ឃ្លាំងផ្ទុកអាវុធរាប់ពាន់ហាត់ដែលធំជាងគេបំផុតក្នុងពិភពលោកហើយលោកក៏មានការជួញដូររកសុីនៅឯស្រុកក្រៅផងដែរ។ លោកបានបើកមន្ទីពេទ្យដ៏ធំមួយកន្លែងនៅសហរដ្ឋអាមេរិក។ ពេលនេះត្រឡប់មកមើលបុរសដែលត្រូវបានកូនចៅប៉ុន្មាននាក់វាយនោះវិញគេបាននិយាយអង្វរកសុំអោយទុកជីវិតដល់គេ។
YOU ARE READING
𝙎𝙡𝙖𝙫𝙚 𝙍𝙖𝙞𝙨𝙞𝙣𝙜-ទាសករចិញ្ចឹម🔞
Storie d'amore« ឪពុកយើងយកឯកមកធ្វើជាទាសករ ចុះបើយើងទិញឯងមកធ្វើជាទាសករយើងវិញឯងព្រមទេ? » « វាអាស្រ័យលើលោកម្ចាស់ប៉ុណ្ណោះព្រោះខ្ញុំគ្មានសិទ្ធសម្រេចការគិតរបស់លោកម្ចាស់ទេ » ___ « យើងស្រឡាញ់ឯង » « ខ្ញុំសុំអភ័យទោសផងលោកម្ចាស់ខ្ញុំគ្មានសិទ្ធទទួលយកក្ដីស្រឡាញ់ពីលោកម្ចាស់ទេលើសព...