ភាគ១

96 16 4
                                    

    ដើមរឿងដំបូងយើងឃើញមានក្មេងប្រុសម្នាក់កំពុងតែជិះឡានទៅកន្លែងមួយដែលគេមានឈ្មោះថា គីម សូនូ គេជាកូនពៅគ្រួសារគីម គេមានអាយុ១៦ឆ្នាំ ជា(Omega ) គេមានរូបរាងតូចច្រលឹង ជើងដៃរស្រឡូនព្រាបនឹងមនុស្សស្រី គេមានមុខប៉ោងៗ បបូលមាត់ពណ៍សុីជម្ពូ មានសក់ពណ៍ខ្មៅជាសក់ពីកំណើតរបស់គេ មានក្លិនខ្លួនក្រអូមខុសពីអ្នកដទៃមានសាច់សទន់ ពេលគេញញឹមព្រាបបាននឹងទេពអក្សរយ៉ាងអញ្ចឹង គេមានចរិតកាចបន្តិច ចូលចិត្តលេងច្រើន ញាំច្រើន ចេះគោរពចាស់ទុំ គេជាមនុស្សពូកែញញឹមណា សូនូគេត្រូវបានប៉ារបស់គេបញ្ចួញអោយទៅរស់នៅភូមិគ្រឹះចាស់មួយដែលជារបស់កូនប្រុសត្រកូលសាកាម៉ូរ៉ា ដែលជាគ្រួសារនៃបីសាចជញ្ជក់ឈាម ខ្លួនគេផ្ទាលមិនបានដឹងនោះទេថា ទីកន្លែងដែលប៉ារបស់គេអោយទៅរស់នៅមានបីសាច

៚ភូមិគ្រឹះសាកាមូរ៉ា

ក្រោយពីធ្វើដំណើរអស់ពេលជាយូសូនូគេក៏មកដល់ភូមិគ្រឹះដល់ធំស្កឹមស្កៃមួយនេះ សូនូគេឈរសម្លឹងមើលទៅភូមិគ្រឹះរួចហើយក៏ឈានជើងដើរចូលទៅ ពេលនោះរបងភូមិគ្រឹះក៏បើកដោយឯងៗសត្វក្រជៀវជាច្រើនក៏ហោះចេញពីភូមិគ្រឹះសូនូគេឃើញហើយភ័យយ៉ាងខ្លាំងគេក៏ឈានជើងបន្តិចម្តងបន្តិចម្តងរហូតដល់ទ្វានៃភូមិគ្រឹះ សូនូគេលើកដៃរដល់ស្រឡូវទៅគោះទ្វានោះដោយស្រែកថា

«មានអ្នកណានៅទេ?»សំឡេងដល់ស្រទន់ក៏បន្លឺឡើង សួរទៅអ្នកខាងក្នុង ពេលនោះទ្វាភូមិគ្រឹះក៏ស្រាបតែបើកឡើង សូនូគេភ្ងាក់យ៉ាងខ្លាំង គេក៏បន្តអូសវ៉ាលីដើរចូលទៅក្នុងភូមិគ្រឹះទាំងភ័យ ពេលដែលចូលមកដល់សូនូគេឈរសម្លឹងមើលជុំវិញភូមិគ្រឹះដែលស្ងាត់ដូចជាគ្មានអ្នករស់នៅយ៉ាងអញ្ចឹង គេសម្លឹងមើលចុះមើលឡើងគេក៏ ចោលភ្នែកទៅឃើញបុរសម្នាក់ពាក់ឈុតពណ៍ខ្មៅកំពុងតែឈរសម្លឹងមើលទៅព្រះចន្ទដោយដៃររបស់គេកាន់កែវមួយ សូនូឃើញហើយគេក៏ដើរសន្សឹមៗឡើងទៅខាងលើ

«ឯងជាអ្នកណា!»សំឡេងដល់ត្រជាក់សឹប សួរទៅកាន់សូនូដោយទឹកមុខកាចកែរភ្នែករបស់គេមើលទៅគួរអោយខ្លាចណាស់ សូនូគេព្យាយាមធ្វើចិត្តអោយហ្នឹងកុំអោយខ្លាចហើយក៏តប

ចំណងស្នេហ៍Vamplre🦇🖤Where stories live. Discover now