ភាគ២
៚ក្នុងបន្ទប់
ពេលដែលសូនូភ្ងាក់ឡើងគេក៏សម្លឹងមើលជុំវិញខ្លួនគេឃើញថាគេនៅក្នុងបន្ទប់មួយដល់ធំមានពណ៍ផ្កាឈូកយ៉ាងស្រស នៅជុំវិញបន្ទប់មានក្លិនក្រអូម ថែមទាំងតុបតែងយ៉ាងល្អ នៅលើកគ្រែជុំវិញមានស្បៃរពណ៍ផ្កាឈូកស្រាល មានផ្កាជាច្រើននៅជុំវិញបន្ទប់ សូនូក្រោយពីសម្លឹងហើយគេក៏គិត[តើខ្ងុំគួរធ្វើយ៉ាងណាទើបអាចចេញពីផ្ទះដល់គួរអោយខ្លាចនេះបាន?]សូនូគេគិតសុខស្រាបតែ
«ភ្ងាក់ហើយឬកញ្ច្រោងតូច»នីគីដែលកំពុងអង្គុយនៅចុងគ្រែក៏សួរទៅសូនូដោយស្នាមញញឹមយ៉ាងស្រស បើសុងហ៊ុនវិញគេអង្គុយនៅតុគ្រឿងសម្អាងសម្លឹងមកកាន់សូនូដូចគ្នា
«អ្នកណាជាកញ្ច្រោង»សូនូគេសួរដោយសំឡេងឆ្នាសឆ្នើម សម្លឹងនីគីដោយកែវភ្នែកពិឃាត
«គឺឯងហ្នឹងហើយ មុខមាត់គួរអោយស្រឡាញ់ណាកែវភ្នែកដូចជាសត្វកញ្ច្រោងហើយថែមទាំងពូកែរត់ទៀតផង» នីគីគេតបទាំងយកដៃរទៅទាញ់ថ្ពាល់សូនូលែង សូនូឯងណេះវិញគេអង្គុយធ្វើមុខស្អុយទាំងមិនពេញចិត្តពេលដែលត្រូវនាយក្រាយនីគីហៅថាជាសត្វបែបនេះ
«ឆ្គួតទេហីខ្ងុំមនុស្សមិនមេនជាសត្វទេ ខ្ងុំជាមនុស្សហើយមួយទៀតឈប់ហៅខ្ងុំថាជាសត្វកញ្រ្ចោងទៀតទៅ ខ្ងុំមានឈ្មោះរបស់ខ្ងុំ»សូនូគេនិយាយទាំងគ្រវីសដៃរនីគីចេញពីថ្ពាល់របស់គេ ហើយក៏ងាកមុខចេញអោបដៃរបួញមាត់
«បានហើយអាគី ឈប់ញ៉ោះគេទៅប្រញាប់ទៅរៀបចំខ្លួនទៅសាលារៀនទៅអាគី ចំណែកឯងក៏ដូចគ្នា»សុងហ៊ុនដែលអង្គុយស្តាប់ជាយូហើយគេក៏និយាយឡើង សូនូវិញគេឆ្ងល់ជាខ្លាំងអាណារៀនពេលយប់
«ហេតុអីបានជាត្រូវទៅរៀនទាំងមេឃនៅយប់បែបនេះ»សូនូគេសួរទាំងមុខមិនយល
«ពួកយើងមិនអាចអោយឯងទៅរៀនពេលថ្ងៃបានទេ ព្រោះថាឯងមានសុភមវិនិច្ឆ័យរមេងស្លាប់ ដលរ៉ាមណាឯងនៅផ្ទះនេះឯងត្រូវសម្រប់ខ្លួនរស់នៅតាមរបៀបពួកយើង»សុងហ៊ុនគេនិយាយរាបរៀបប្រាប់ទៅសូនូ
«បងប្រុសមិនបាចអោយគេទៅរៀនពេលយប់ទេអោយគេទៅរៀនពេលថ្ងៃទៅគេជាមនុស្សធម្មតាបើអោយគេរៀនពេលយប់ដូចយើង វាអាចហ្នឹងមានគ្រោះថ្នាក់ណាបង»នីគីគេនិយាយប្រកែចទៅសុងហ៊ុន គេខ្លាចសូនូមានគ្រោះថ្នាក់ព្រោះសូនូមិនមេនជាបីសាចដូចពួកគេ
YOU ARE READING
ចំណងស្នេហ៍Vamplre🦇🖤
VampireTop សុងហ៊ុន សាកាម៉ូរ៉ា× នីគី សាកាមូរ៉ា Btt គីម សូនូ ជារឿងរបស់ក្មេងប្រុសម្នាក់ដែលត្រូវបានឪពុកបញ្ជូនទៅរស់នៅភូមិមួយដែលដែលភូមិគ្រឹះនោះជារបស់កូនប្រុសរត្រកូលសាកាម៉ូរ៉ា