៚ព្រឹកថ្ងៃថ្មី…🌇🌄🍃
ព្រះអាទិត្យចាប់ផ្តើមបញ្ចេញរស្មីចាំជះមកលើកមុខសូនូ ធ្វើអោយសូនូចាប់ផ្តើមងើប គេងើបមកគេក៏ទាញ់ម៉ោងរោទិ៍មើលឃើញថាម៉ោង៦:៥០នាទី សូនូឃើញចិងគេភ្ងាក់យ៉ាងខ្លាំងគេក៏ស្រែកពេញបន្ទប់ស្ទុះរត់ចូលបន្ទប់ទឹក ធ្វើអោយហ្វីលិកដែលកំពុងតែគេងនោះគេក៏ភ្ងាក់មកទាំងមមីមើរញីភ្នែក សក់ក្បាល់សំពោងកទ្រីងកន្ទ្រឹមសម្លឹងមើលសូនូហើយគេក៏សួរទៅកាន់សូនូ
«មានរឿងអីម្ចាសតូចមិចក៏ស្រែកខ្លាំងម្លោះ»ហ្វីលិកគេសួរទៅសូនូដោយឆ្ងល់ពេលឃើញសូនូស្លរស្លោបែបនេះ
«ហ្វីលិកនេះឯងភ្លេចហើយហ្អេថាថ្ងៃនេះជាចូលរៀនដំបូងណា»សូនូគេនិយាយទាំងកំពុងតែពាក់អាវ ហ្វីលិកមុខដំបូងគេងក់ក្បាល់មិនខ្វល់ចងដាក់ខ្លួនគេងទៅវិញតែដលនឹកឃើញសម្តីសូនូគេក៏បើកភ្នែកយ៉ាងធំ
«ហាខ្ងុំបិះហ្នឹងភ្លេចទៅហើយ»ហ្វីលិកគេស្រែក ហើយក៏រត់ចេញពីបន្ទប់សូនូ ចំណែកសូនូវិញក្រោយពីរៀបចំខ្លួនហើយគេក៏ចាប់ផ្តើមរៀបកាតាបរបស់គេក្រោយពីរៀបរួចគេក៏រត់ចុះទៅក្រោម ឃើញថានៅក្នុងភូមិគ្រឹះមានអ្នកបម្រើជាច្រើនកំពុងតែធ្វើការក្រោនតែពួកគេឃើញសូនូចុះមកពួកគេក៏ប្រញាប់រៀបខ្លួនឈរជាជួនហើយក៏អោនគោរពសូនូ
«សូមគោរពម្ចាសតូច»អ្នកបម្រើនិយាយព្រមគ្នា សូនូគេក៏ញញឹមហើយក៏អោនគោរពវិញ
«បងៗមិនបាចគោរពខ្ងុំទេ ទៅធ្វើការរបស់បងៗបន្តចុះ»សូនូគេនិយាយទាំងញញឹមគេពិតជាឆ្ងលមេនទេ ម្សិលមិញពេលគេមកមិនឃើញមានមនុស្សផងតែពេលព្រឹកឡើងឃើញមនុស្សលើងពេញភូមិគ្រឹះ គេលែងឆ្ងល់ច្រើនហើយក៏រត់ចេញទៅមុខភូមិគ្រឹះ
«ម្ចាសតូចសូមអញ្ចើញ ឡាន់បានរៀបចំរួចហើយ»យុងនិយាយទាំងទឹកមុខមាំ សូនូគេញញឹមហើយក៏រត់ឡើងឡានពេលនោះហ្វីលិកគេក៏ចេញមកដែល
«បងឈប់សិន ហ្វីលិកឯងឡើងមកជិះជាមួយយើងមក»សូនូគេនិយាយទាំងញញឹមហៅហ្វីលិកអោយជិះជាមួយខ្លួន ហ្វីលិកគេញញឹមគ្រវីក្បាល តែក៏ត្រូវសូនូទាញ់ដៃរចូលឡាន
YOU ARE READING
ចំណងស្នេហ៍Vamplre🦇🖤
VampireTop សុងហ៊ុន សាកាម៉ូរ៉ា× នីគី សាកាមូរ៉ា Btt គីម សូនូ ជារឿងរបស់ក្មេងប្រុសម្នាក់ដែលត្រូវបានឪពុកបញ្ជូនទៅរស់នៅភូមិមួយដែលដែលភូមិគ្រឹះនោះជារបស់កូនប្រុសរត្រកូលសាកាម៉ូរ៉ា