6/....

41 10 2
                                    

    "ចុះអ្នកនាងiren?"
តើirenនាងជាអ្នកណា ?ត្រូវជាអ្វីនិងនាយ?
ក្រលែកមកមើលពីអ្នកប៉ាកូនដែលមានកូនចៅឈរមើលទាំងឆ្ងល់សំណួរហោះពេញខួរក្បាលវិញ
" អូហូនេះកន្លែងប៉ាធ្វើការមែនទេ ធំណាស់ហើយស្អាតទៀតផង"អាល្អិតលាន់មាត់ភ្ញាក់ផ្អើលពេលចូលដល់ក្នុងបន្ទប់ធំទូលាយមានការរៀបចំយ៉ាងប្រណិតទៀតផង
" ពិតមែនហេស តែប៉ាមើលទៅធម្មតាៗទេ"
" នេះប៉ាថាធម្មតាទៀតហេស៎ វាធំជាងបន្ទប់ធ្វើការប៉ាតូចឆ្ងាយណាស់ ហេតុអីម្ចាស់ក្រុមហ៊ុនរៀបចំបន្ទប់ឲបុគ្គលិកធំយ៉ាងនេះ " Jungwon លាន់មាត់ភ្ញាក់ផ្អើលទាំងមិនដឹងអ្វីបន្ដិចពីកន្លែងនេះ
" បុគ្គលិក?...មិន..មែនទេអ្នកប្រុស"jihoនិយាយឡើងស្ទើមិនគួឲជឿថាឃើញប៉ុណ្ណឹងហើយនៅមិនយល់ទៀត
" មិនមែនចុះនេះហ៎ " jungwon មិនត្រឹមតែនិយាយនៅចង្អុរទៅប៉ារបស់ខ្លួនទៀត ធ្វើឲjihoស្ទើតែបោកក្បាលទៅហើយតែបើងាក់មកមើលseokmin វិញនាងបែរជាឈរសើចទៅវិញមុននិងនិយាយទៅកាន់កូន
"តើកូនគិតទៅមើលថាបុគ្គលិកណាដែលមានបន្ទប់ធ្វើការផ្ទាល់ខ្លួនហើយធំចឹងនោះ   វាមានតែ.."នាយនិយាយមិនទាន់ចប់ផងjungwonក៏និយាយកាត់
" នៅប៉ាជាម្ចាស់ក្រុមហ៊ុនហេស ...មិនគួរឲជឿ"និយាយទាំងយកដៃខ្ទប់មាត់ជាប់ព្រោះភ្ញាក់ផ្អើលខ្លាំងពេកវាខុសពីការគិតរបស់ខ្លួនទាំងស្រុង
" ត្រូវហើយ អ្នកប្រុស "
"មិននឹកស្មានថាខ្ញុំមានប៉ាជាអ្នកមានចឹងសោះ"
" អាចនិយាយថាលើសពីមានទៅទៀតបាទ"jiho បន្ទូលពីក្រោយទាំងសើច

Jungwon នៅអង្គុយលេងក្នុងបន្ទប់ធ្វើការរបស់seokminដែលមានjiho អង្គុយកំដរអាល្អិតចំណែកឯនាយអង្គុយធ្វើការជួនកាលក៏ងាក់មកមើលពីនាក់នេះម្ដងម៉ាកាលដែរ ពេលរួចពីធ្វើការក៏នាំគ្នាទៅរកអីញាំនិងជូនអាល្អិតទៅដើរលេងផងដែរ

" ងឺត.."លំលេងឡានឈប់នៅមុខផ្ទះ
" ប៉ាតើខ្ញុំអាចទៅក្រុមហ៊ុនប៉ារាល់ថ្ងៃបានទេ "អាល្អិតសួរទៅប៉ារបស់ខ្លួនទាំងធ្វើមុខផ្លឹសៗ
" ហេតុអ្វីថាមិនបាននោះ សម្រាប់កូនទៅបានជានិច្ចចង់ទៅពេលណាក៏បានដែរ"
"ពិតមែនហេស៎?"
"គឺពិតមែនហើយ"
" ហ៊ឹម..ខ្ញុំស្រលាញ់ប៉ាខ្លាំងណាស់"រួចក៏ហក់អោបនាយជាប់
" ប៉ាក៏ដូចគ្នា"
" ហ៊ឹម..ចឹងកូនលាចូលផ្ទះសិនហើយ"ក្រោយប្រលែងការអោបក៏ប្រញាប់សដកខ្លួនចូលក្នុងផ្ទះ
" ហ៊ឹម..ទៅចុះ goodnight អាល្អិត"
" បាទ goodnight.លាសិនហើយពូjiho"
" បាទ"jiho

+កាត់មកច្រើនថ្ងៃកន្លងផុតទៅទំនាក់ទំនងអាល្អិតjungwonនិងនាយកាន់តែជិតស្និតគ្នាខ្លាំងឡើង អាចនិយាយបានថាបើកចំហរតែមិនមានអ្នកដឹងច្បាស់ពីទំនាក់ទំនងនេះច្បាស់ឡើយក្រៅពីបីនាក់នេះ
ដូចថ្ងៃនេះជាដើម:

" ប៉ា..."អាល្អិតស្រែកហៅប៉ារបស់ខ្លួនគ្រាន់តែបើកទ្វាចូលក្នុងបន្ទប់ភ្លាម
" បាទ.."គ្រាន់តែងាក់ឃើញកូនសម្លាញ់ភ្លាមប្រញាប់ឆ្លើយយ៉ាងពិរោះទៅកាន់កូន
" ប៉ាស្អែកទំនេរទេកូនចង់ញាំអាហា៎ពេលថ្ងៃជាមួយប៉ា"Jungwon ដើមកអោបប៉ាខ្លួនពីក្រោយដែលកំពុងអង្គុយនិងតុធ្វើការ
" ប៉ាទំនេពេលរសៀល "
"បាទ ពេលរសៀលក៏បានដែរព្រោះកូនមានរឿងចង់ sunrise ប៉ាណា"
" មានអ្វីមែនទេ"
"គឺវាសំខាន់ខ្លាំងណាស់ប៉ាទៅកុំខានណាទីតាំងចាំកូនផ្ញើឲ"
" បាន"
" ចឹងកូនលាទៅវិញសិនហើយ"
"នេះកូនមកនិយាយតែរឿងនេះទេហ៎?"
"បាទ ព្រោះថ្ងៃកូនរវល់បន្តិចមិនបាននៅជាមួយប៉ាយូទេ"
" បានទៅចុះ"
"លាសិនហើយប៉ា"
" បាទ" នាយឆ្លើយទាំងញញឹមមើលចរិកកូនខ្លួនគឺមិនខុសពីប៉ាតូចគេសោះ បើនិយាយថាមិនមែនប៉ាកូននិងគ្នាក៏ពិបាកដែរ
+ខាងក្រោម
" អាក់..អួយ "jungwon ដើរមិនប្រយ៉ាត់ក៏បានបុកនិងស្រ្តីចំណាស់ម្នាក់
" សុំទោសផងលោកយាយ "អាល្អិតប្រញាប់អោនសុំទោសយ៉ាងលឿនព្រោះដឹងថាជាកំហុសរបស់ខ្លួន
" មិនអីទេ "
"ខ្ញុំពិតជាសុំទោសពិតមែន តើលោកយាយមិនអីទេមែនទេ ?"
" យាយមិនអីទេអាល្អិតតែថ្ងៃក្រោយដើរប្រយ័ត្នផងណា"អ្នកស្រីleeនិយាយ
" បាទ."
" មុខមាត់គួរស្រលាញ់ណាស់តើ  តើចៅមករកអ្នកណាដែរក្មេងតូច"
" បាទអរគុណដែរសរសើរ ជួនជាខ្ញុំមករកប៉ារបស់ខ្ញុំ"
" ប៉ារបស់ចៅធ្វើការនៅទីនេះមែនទេ"
" បាទ លោកយាយស្អាតណាស់"
"សរសើរពេកហើយ "
"បាទពិតមែនបាទ"
" ហឹស...យើងនេះ "គាត់និយាយទាំងយកដៃមកច្បិចចុងច្រមុះអាល្អិត
" ចឹងខ្ញុំសទៅសិនហើយបាទ"
"ទៅចុះ ប្រយ័ត្នប្រយែងតាមផ្លូវផង"
"បាទ ជំរាបលា"
"ជំរាបលា"គាត់ឈរមើលការចាក់ចេញរបស់អាល្អិតបន្តិចមុននិងដើរទៅជាន់លើតបាត់ ជួបគ្នាម្ដងហាក់មាននិស្ស័យនិងគ្នាជាមួយអាល្អិតនេះណាស់មិនដឹងជាកូនចៅអ្នកណាទេ ....
    

    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.....

ជួបគ្នាភាគក្រោយដឹងតែផ្ទុះហើយលេងជាមួយអ្នកណាមិនលេងមកលេងជាមួយHong jungwon ឲស្ពៃ😂😂



អាប៉ាOmegaWhere stories live. Discover now