< ត្រឡប់មកវិញរកងាប់ស្អី មិនព្រមស្លាប់ទៅអាមេរិកនឹងទៅ >ក្រោយពីយប់រៀបការនោះមក វិរុធក៏ត្រូវឡើងទៅបំពេញការងារនៅហសរដ្ឋអាមេរិកបាត់ ទុកឲ្យវិច្ចនីនៅផ្ទះដ៏ធំស្កឹមស្កៃនេះម្នាក់ឯង ហើយនាងក៏តែងតែទៅធ្វើការនៅក្រុមហ៊ុនរហូតផងដែរ។ ក្នុងក្រុមហ៊ុនមិជៈគ្រុប តំណែងធំជាងគេគឺអគ្គនិយកគឺលោកវង្សា ហើយបន្ទាប់ពីលោកអគ្គនិយកហើយ តំណែងបន្ទាប់គឺសម្រាប់កូនស្រីទាំងពីររបស់លោកគឺ វិច្ចនី និង ភិណៈរ៉ា ។ ឯកូនប្រុសច្បង វិថៈវុធវិញ គេត្រូវគ្រប់គ្រងក្រុមហ៊ុននៅបរទេស ហើយយូរៗទើបមកម្ដងព្រោះរវល់ខ្លាំង ពេលវិច្ចនីរៀបការក៏គេមិនបានមកដែរ ព្រោះមិនអាចឆ្លៀតការងារបាន។ នៅក្នុងក្រុមហ៊ុនវិច្ចនីនិងភិណរ៉ា មិនដែលត្រូវគ្នាទេ ពួកគេតែងប្រជែងគ្នាជានិច្ច និយាយរួមគឺជាសត្រូវនឹងគ្នា ណាមួយណៈរ៉ាគឺជាកូនចុងទើបជាហេតុធ្វើឲ្យវិច្ចនីមិនចូលចិត្តនាងកាន់តែខ្លាំង។ ត្បិតជាបងប្អូនឪពុកតែមួយមែន តែអារឿងប្រពន្ធចុងកូនចុង ប្រពន្ធដើមកូនដើមនឹង គ្មានអ្នកណាគេពេញចិត្តទេ។
កន្លងទៅបាន១ឆ្នាំជាងហើយ ដែលវិរុធទៅអាមេរិក ដោយមិនមានផ្ដល់ដំណឹងដល់ភរិយាសូម្បីតែបន្តិច។ ហើយថ្ងៃនេះមានការជួបជុំដ៏ធំមួយរបស់ក្រុមហ៊ុនទាំបួនមួយឆ្នាំធ្វើឡើងចំនួន៤ដងគឺ កៈសៈជៈមៈ។ ហើយអ្នកតំណាងនៃក្រុមហ៊ុននីមួយៗមិនដែរអខានទេ។ ក្រុមហ៊ុនវិកៈគឺកូនប្រុសរបស់គេពីរនាក់មកធ្វើជាតំណាងក្រុមហ៊ុនដែលមានឈ្មោៈថា វិកៈ សាម៉ាឌីន កូនបង និង វិកៈ សាមៈភុន។ ឯក្រុមហ៊ុនឆាសៈ គឺត្រូវ ថារៈវី ថៈដារ៉ង់ និងថាវិរុធ ម្នាក់ទៀត ប៉ុន្តែដោយសារគេជាប់រវល់បំពេញការងារនៅអាមេរិកទើបមិនបានមក គឺមកតែពីរនាក់ទេ។ ចំណែកឯក្រុមហ៊ុនមិជៈវិញ គឺវិច្ចនីនិងភិណរ៉ាជាអ្នកតំណាង។ និងចុងក្រោយក្រុមហ៊ុនភាមៈ គឺតែម្នាក់ទេ ឈ្មោះ ភាមៈ អាជាបុត្រ ដែលជាកូនប្រុសពៅរបស់ម្ចាស់ក្រុមហ៊ុន ភាមៈគ្រុប។ ការជួបលើកដំបូងក្នុងមួយឆ្នាំៗគឺវិកៈគ្រុបតែងតែជាក្រុមហ៊ុនដែលត្រូវទៅប្រជុំមុនគេ បន្ទាប់មកគឺឆាសៈ មិជៈ និងក្រោយគេភាមៈ។