Episode 1

4 1 1
                                    

< វាជាមង្គលការដ៏ឆ្កួតឡប់បំផុត >

មិជៈ វិច្ចៈនី ( មិ-ជាក់-វិ-ចាក់-នី) មានអាយុ25ឆ្នាំ គឺជាកូនស្រីពៅរបស់លោក មិជៈ វង្សា ដែលជាម្ចាស់ក្រុមហ៊ុន មិជៈគ្រុប ហើយក៏ជាក្រុមហ៊ុនធំក្នុងចំណោម4នៅក្នុងប្រទេស ដែលមានរហ័សនាម កៈ សៈ ជៈ មៈ។ ដែលពាក្យ 'កៈ' សម្ដៅលើក្រុមហ៊ុនដ៏ធំទីមួយគឺ វិកៈគ្រុប ឯពាក្យ 'សៈ' គឺសម្ដៅលើក្រុមហ៊ុន ឆាសៈគ្រុប ហើយពាក្យ 'ជៈ' បានន័យថាជាក្រុមហ៊ុន មិជៈគ្រុប ចំណែកឯចុងក្រោយគឺពាក្យ 'មៈ' គឺជាក្រុមហ៊ុន ភាមៈគ្រុប។ ហើយក្រុមហ៊ុនទាំងនេះដែរ ត្បិតថាជាក្រុមហ៊ុនធំពិតមែនតែក៏មិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានទេ តែងតែប្រជែងគ្នាជាញឹកញាប់ ហើយក៏មិនដែរប៉ះពាល់គ្នាដែរ។ លោកវង្សា មានប្រពន្ធ2នាក់គឺលោកស្រី សាចន្ទ និង លោកស្រី មាលី។ លោកស្រី សាចន្ទជាប្រពន្ធទី១ ហើយក៏ជាម្ដាយរបស់វិច្ចៈនីដូចគ្នា។ លោកស្រីមានកូនពីរនាក់វិច្ចៈនី និងបងប្រុសធំរបស់នាងម្នាក់ទៀតឈ្មោះ មិជៈ វិថៈវុធ មានអាយុ 30ឆ្នាំដែលជាបងគេក្នុងគ្រួសារ។ ឯលោកស្រីមាលីជាប្រពន្ធទី២ មានកូនស្រីម្នាក់ ឈ្មោះ មិជៈ ភិណៈរ៉ា មានអាយុ 27ឆ្នាំ ជាកូនស្រីទី២របស់លោកវង្សា ដែលកូនសរុបរបស់លោកមានបីនាក់។

ឆាសៈ ថេវិរុធ មានអាយុ27ឆ្នាំ គឺជាកំលោះសង្ហាររូបស្រស់ ជាកូនរបស់លោក ឆាសៈ រិទ្ធី ដែលជាម្ចាស់ក្រុមហ៊ុនឆាសៈគ្រុប។ លោកឆាសៈមានប្រពន្ធម្នាក់ឈ្មោះ យ៉ានេ ជាប្រពន្ធចុងរបស់គាត់ ឯប្រពន្ធដើមបានស្លាប់តាំងពី16ឆ្នាំមុនមកម្ល៉េះ ដោយការស្លាប់មិនច្បាស់លាស់។ លោករិទ្ធីមានកូនបួននាក់ កូនទីមួយជាមួយប្រពន្ធដើម ឈ្មោះ ឆាសៈ ថារៈវី ជាកូនស្រី អាយុ31ឆ្នាំ កូនទីពីរគឺថេវិរុធក៏ជាកូនប្រពន្ធដើមដូចគ្នា។ ទីបីជាកូនរបស់លោករិទ្ធីនិងលោកស្រីយ៉ានេឈ្មោះ ឆាសៈ ថៈដារ៉ង់ អាយុ26ឆ្នាំ ចំណែកកូនពៅ ជាកូនស្រីជាកូនលោកស្រីយ៉នេឈ្មោះ ឆាសៈ ថៈម៉ារ៉ាមានអាយុ24ឆ្នាំ។

នៅក្នុងកម្មវិធីមង្គលការដ៏អធឹកអធ័មមួយ ដោយមានកូនកំលោះកូនក្រមុំដ៏ស្រស់ស្អាតនិងស្រស់សង្ហារមួយគូ តែបើបែរទៅមើលវង្សភក្តិរបស់កូនកំលោះក្រមុំវិញ ទឹកមុខម្នាក់ៗមិនជាពេញចិត្តទេ ដូចជាមានគេចាប់បង្ខំឲ្យរៀបការ។ ដែលកូនក្រមុំមានឈ្មោះថា មិជៈ វិច្ចៈនី និងកូនកំលោះមានឈ្មោះថា ឆាសៈ ថេវិរុធ ដែលយើងអាចហៅថាវិរុធក៏បាន។

មង្គលការ ប្រគល់ចិត្តWhere stories live. Discover now