Jongseong បានដឹកដៃរាងក្រាស់ចេញពីទីនោះហើយនិយាយទៅរាងក្រាស់ថា:
"Ethan លោកហើយនិងនាងត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដ?"jongseong សួរទាំងធ្វើមុខឆ្ងល់។
"ហៅលោកទៀតហើយបើអញ្ចឹងបងមិនឆ្លើយទេ។"Ethan ឱបដៃហើយនិយាយទៅធ្វើមុខខឹង។
"ចុះឱ្យខ្ញុំហៅយ៉ាងម៉េច?"jongseong សួរ។
"ហៅថាបងមក!"Ethan និយាយទាំងញញឹមចុងមាត់ដាក់រាងតូច។
"ក៏បាន បងethan បងប្រាប់ខ្ញុំមក"jongseong និយាយទាំងញញឹមដាក់ Ethan។
"នាងជាសង្សារចាស់របស់បងប៉ុណ្ណាះអូនកុំគិតច្រើនអីណា ជឿបង"Ethan ក៏ចូលទៅអោប jongseong យ៉ាងណែន។
"ខ្ញុំដឹងហើយ!"jongseong អោប Ethan វិញ។
"ឈប់និយាយខ្ញុំទៅ និយាយអូនអូនមកបានបងនិយាយជាមួយ"Ethan និយាយទាំងញញឹមចុងមាត់។
"អត់អត់ទៅខ្ញុំមិនខ្វល់ទេគ្មានអ្វីទាក់ទងនឹងខ្ញុំផង" jongseong និយាយទាំងងាកមុខចេញហើយញញឹម។
"អញ្ចឹងក៏បាន"Ethan និយាយទាំងធ្វើដូចខ្លួនដើរចេញ។
"បងចង់ទៅណា?"jongseong ងាកមកវិញហើយសួរethan
"ហាក្រែកអូនឯងអត់ចង់និយាយរកបងហ្អី?"Ethan ងាកមកវិញហើយញញឹម ។
"ចុះចង់ឱ្យខ្ញុំនិយាយថាយ៉ាងម៉េច?"jongseong សួរទាំងមុខឆ្ងល់។
"ឥឡូវចេះនិយាយថាអូនស្រឡាញ់បងមក"Ethan និយាយទាំងទឹកមុខកំហូច។
"ខ្ញុំមិននិយាយទេ!"jongseong និយាយទាំងជ្រួញចិញ្ចើម។
"អ៎អញ្ចឹងអត់ក៏អត់ទៅ"Ethan ធ្វើមុខខឹងហើយក៏ប្រុងដើរចេញ។
"អូនស្រលាញ់បង"jongseong និយាយទាំងញញឹម។
Ethan ងាកមកវិញហើយញញឹមដាក់ Jongseong ហើយក៏រត់ទៅឱបរាងតូចយ៉ាងណែន។ហើយក៏ឱនទៅថើបមាត់រាងតូចយ៉ាងទន់ភ្លន់។jongseong ក៏ភ្ញាក់ផ្អើល។តែមិនបានថាអ្វីទៅរាងក្រាស់ផ្ទះហើយក៏ថើបទៅវិញ។អស់មួយសន្ទុះពួកគេពីរនាក់ក៏ដកមាត់ចេញពីគ្នា។
*Skip*
"ហយយយយនៅយំទៀត jongseong មានក្តីសុខហើយ"Benjamin បានអង្គុយលួងលោមjaeyun។
"ហឹក ហឹក!!!!"Jaeyun ស្រែកយំកាន់តែខ្លាំង។
"បាត់យំទៅ"Benjamin បានយកដៃខ្លួនទៅអង្អែលក្បាលរាងតូច។