លោកជាអ្នកណា?

73 8 2
                                    

ក្រោមពន្លឺដែលចែងចាំងដែលបានចែងមកលើមុខដ៏ម៉ត់រលង។ជេយ៌និងជេគបានអង្គុយក្បែរគ្នាអង្គុយរងចាំអ្វីម៉្យង។ពេលនោះបុរស ហ៉ីសុង ក៏បានដើរចូលមកដល់ ហើយនិយាយទៅអ្នកគ្រប់គ្នា។

"ថ្ងៃនេះពួកយើងនិងបំបោលសេះចូលក្នុងព្រៃដើម្បីរករបស់ម្យ៉ង"នាយក្រាស់បាន និយាយ

"គឺ ផ្កា កុលាបភ្លើងពណ៍ស្វាយ" នាយក្រាស់បានបញ្ចប់ប្រយោគរបស់ខ្លួន។

*****JAY POV*****

លោកហុីសុងបានបញ្ចប់ប្រយោគរបស់គាត់ជាមួយនិងសម្លេងដ៏ស្រទន់។បន្ទាប់ពីនោះសេះចំនួន100ក្បាលបានប្រលែងអោយចេញពីរោងចិញ្ចឹមសេះ។ពេលនោះខ្ញុំបានឡើងលើសេះមួយដែលមានសម្បុរពណ៌សរ។

ខ្ញុំបានបំបោលសេះនោះចូលក្នុងព្រៃយ៉ាងស្ទាត់ជំនាញដូចខ្ញុំធ្លាប់ជិះវាមកពីមុនអញ្ចឹងតែខ្ញុំដូចជាមិនដែលទេ។ហើយយយ...ខ្ញុំគិតច្រើនណាស់។ខ្ញុំបានបំបោលវាចូលព្រៃដើម្បីរកផ្កាមួយនោះ។

*Skip*!

រយៈពេល2ម៉ោងហើយដែលខ្ញុំរកវាមិនឃើញនោះ។ប៉ុន្តែខ្ញុំបានឃើញ...........វាហើយ។តែនៅខាងមុខមានបន្លាច្រើនណាស់។ជាអកុសលខ្ញុំចាប់ប្រាំងសេះនោះមិនទាន់ក៌បណ្តោលអោយសេះនោះមានរបួសជើង។ហើយវាក៏ដួល ខ្ញុំក៏បានដួលតាមវាដែរ។

"អួយ"ខ្ញុំត្អូញបន្តិចហើយក៏ងើប។ខ្ញុំក៏ដើរទៅបេះផ្កានោះ។

"ទៅវិញយ៉ាងមិចទៅ?"

"អាជេយ៌ឯងនេះវាស៊យមែន"ខ្ញុំអង្គុយមើលសេះនោះនៅផ្ទះក្បាលខ្លួនឯងមួយដៃ។ស្រាប់តែពេលនោះមានបុរសម្នាក់បានហុចដៃមកអោយខ្ញុំចាប់ខ្ញុំក៏ងើយមើលបុរសម្នាក់នោះ។ វងភ័ក្រ្តរបស់គេពិតជាសង្ហាណាស់។កែវភ្នែករបស់គេមូលក្រឡង់ ពិតជាស្អាតណាស់។ពេលនោះគេក៏ហើបមាត់មាត់និយាយមក។

"មកជាមួយខ្ញុំមកអញ្ចឹង"

"លោកជាអ្នកណា?"

"ខ្ញុំឈ្មោះ ផាក សុងហ៊ុន"

"អរររ"

"ឯងមកជាមួយយើងមក"

"អញ្ចឹងក៏បាន"

ខ្ញុំបានឡើងជាពីក្រោយគេហើយក៏បានអោបចង្កេះរបស់គេ។ពេលនោះមុខខ្ញុំក្រហមណាស់។(jg yy jg haaa) ក្លិនខ្លួនរបស់គេពិតជាក្រអូបណាស់។ប៉ុន្តែគេមុខស្រដៀងនរណាម្នាក់.....អូនឹកឃើញហើយគឺ..........លោក លីហ៊ីសុង ។តើគេជាបងប្អូនគ្នាឬ?
ពេលនោះខ្ញុំក៏បានសួរគេ។

"តើលោកជាបងប្អូនរបស់លោក លីហ៊ីសុង មែនទេ?"

"ពិតមែនហើយខ្ញុំគឺជាបងប្អូនរបស់គេ"

"អញ្ចឹងតើបានមុខដូចគ្នាណាស់"

គេបានសើចដែលចេញថ្គាមដ៏ស្រួចរបស់គេយ៉ាងស្អាត។ពេលនោះខ្ញុំក៏សួរគាត់ទៀត។

"ចុះលោកមកពីណា?"

"ខ្ញុំមកតាមរកផ្កាកូលាបភ្លើងពណ៌ស្វាយនេះដែរហ្នឹងណា"នាយនិយាយទាំងសើច។

"បើខ្ញុំវិញរកវាឡើងជិតពីរម៉ោងហើយ"

"ផ្ការមួយនេះវាកម្រនឹងមានណាស់វាមានតែក្នុងព្រៃមួយនេះប៉ុណ្ណោះ" នាយនិយាយទាំងសំឡេងស្រទន់។

"អ៎អញ្ចឹងសោះ"

ពួកយើងក៏ឈប់និយាយគ្នាហើយក៏បន្តដំណើរទៅមុខដើម្បីទៅសាលារៀនសុងលីវិញ។នៅតាមផ្លូវពិតជាស្ងាត់ណាស់។ពេលខ្លះក៏ខ្ញុំមានអារម្មណ៍ថាខ្លាចដែរ។ប៉ុន្តែនាយក្រាស់សុងហ៊ុននេះត្រឹមតែធ្វើមុខដោយស្មើធេង។

***Skip***

ខ្ញុំនឹងនាយផាកសុងហ៊ុនបានមកដល់នៅវិទ្យាល័យសុងលីវិញដោយសុវត្ថិភាព។ប៉ុន្តែថាមានការភ្នែកដល់មុខស្រួចមួយបានសម្លឹងមកខ្ញុំយ៉ាងមុត។នោះគឺជា.........លោកលី ហុីសុង!។

តែពេលនោះជេគបានរត់មកឱបខ្ញុំយ៉ាងណែន។ហើយគាត់និយាយ។

"ជេយ៌ឯងមិនអីទេមែនទេ?"

"យើងមិនអីទេ"ខ្ញុំតប







To be continue na!!!! 😭

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


To be continue na!!!! 😭

Vote oy phg b po 💗💗💗💗love u

From me :jakegf342

~°MAYBE IN ANOTHER LIFE°~Where stories live. Discover now