ក្រោយពីបានសម្រួលគ្នាក្នុងឡានហើយស៊ុងហ៊ុនក៏នាំស៊ូនូមកផ្ទះវិញ ។
" អា ហេម " លោកស្រីផាកក្រោយឃើញស៊ុងហ៊ុនចុះពីលើឡានកាន់ដៃនាយតូចរហូតដល់ក្នុងផ្ទះក៏ក្រហឹមដើមក៏បន្តិច។
" ហ៊ុនល្មមលែងដៃប្អូនហើយ មកកូនស៊ុនមកជិតម៉ាក់មក " គាត់បានងើបទៅដឹកដៃស៊ូនូឲមកអង្គុយជិតគាត់។
" ហត់ទេកូនថ្ងៃនឹង " លោកស្រីផាកបានសួទៅកាន់កូនប្រសារយ៉ាងស្រទន់។
" ហុឹម "ស៊ូនូក្រវីក្បាល ថាគេមិនហត់ឡើយ។
" នេះម៉ាក់ឲ ជាកងដៃគុជប្រចាំត្រកូលរបស់គ្រួសារផាក ពេលនេះម៉ាក់ឲទៅកូន " គាត់បានទាញប្រអប់ឈឺមួយដែរមានកងដៃពណ៌ផ្ទៃមេឃមកពាក់ឲស៊ូនូ។
" ខ្ញុំ..ខ្ញុំមិនហានទទួលទេលោកស្រី " ស៊ូនូរកប្រកែកតែគាត់បានចាប់ដៃជាប់។
" កុំប្រកែកនឹងម៉ាក់អីម៉ាក់ស្រឡាញ់កូនម៉ាក់ចង់ឲកាដូទៅកូនដែរមានចៅឲម៉ាក់បែបនេះ " គាត់ពិតជាស្រឡាញ់ក្មេងនេះខ្លាំងណាស់។
" អរគុណបាត លោកស្រី " ស៊ូនូលែងហានប្រកែកក៏ព្រមស្ងាត់មាត់។
" ឈប់ហៅម៉ាក់បែបនេះទៅហៅថាម៉ាក់ សាកហៅមើល" នាយតូចបែរមើលទៅស៊ុងហ៊ុនបន្តិចនាយក៏ងក់ក្បាល។
" អ្នក..អ្នកម៉ាក់" មួយថ្ងៃនឹងនាយតូចត្រូវស៊ុងហ៊ុនបង្គាប់ឲហៅប្តីផងហើយឥឡូវត្រូវម្តាយរបស់ស៊ុងហ៊ុនឲហៅម៉ាក់ទៀត។
"អឹមល្អណាស់កូនម៉ាក់ " គាត់ញញឹមយ៉ាងស្អាតមកកាន់សូនូ។
" កូនហ៊ុននាំប្អូនទៅលើចុះ ប្រហែលហត់ហើយថ្ងៃនឹង" គាតមិនបានសួនាំច្រើនក៏ឲកូនប្រុសនាំនាយតូចទៅលើ។
" លោកចូលមកធ្វើអី " ស៊ូនូក្រោយឃើញស៊ុងហ៊ុនចង់ចូលដែរក៏សួ។
" អៅក្រែងវាជាបន្ទប់របស់បង " នាយធ្វើមុខលីឡើចេញមក។
" ចុះយប់មុនៗ " នាយតូចឆ្ងល់ព្រោះរាល់យប់គេមិនដែរមកដេកជាមួយខ្លួនឡើយ។
" បងទៅដេកបន្ទប់មួយទៀតព្រោះខ្លាចអូនមិនស្រួលក្នុងចិត្តតែយប់នេះបងដេកជាមួយអូន " នាយតូចគ្រាន់តែឮគេហៅអូនភ្លាមអៀនហើយដើរចូលក្នុងបាត់ស៊ុងហ៊ុនក៏ដើរតាមក្រោយ។

YOU ARE READING
យប់មួយរាត្រីន័យស្នេហ៍កម្លោះម៉ាហ្វៀ
Akčníវាជាក្តីស្រឡាញ់ដែរឲទៅកម្លោះម៉ាហ្វៀសែនសង្ហាតែពួកយើងទាំងពីរមានរឿងរ៉ាវប្រទាក់ប្រលាយច្រើនតើពួកយើងបានរស់នៅដូចគូស្វាមីដទៃមើលថែកូនដូចជាគេដែរទេ។