ខណៈពេលនេះនីគីបានត្រឡប់មកពីអូស្ត្រាលីវិញហើយព្រោះគេអស់កាតព្វកិច្ចនៅទីនោះទៀតហើយ ណាមួយគេបានយល់សុបិន្តអាក្រក់អញ្ចឹងផងទើបប្រញ៉ាប់មកតាមតែអាចធ្វើបាន។
ឡានមួយគ្រឿងក៏បានបញ្ឃប់ដំណើរដោយឈរមិខនៅកណ្តាលបរិវេនភូមិគ្រឹះ។
"អញ្ជើញចុះចាហ្វាយ""ល្អហើយ!!"នីគីនិយាយតបរួចក៏ដើរចូលទៅក្នុងភូមិគ្រឹះយ៉ាងលឿន
"ស្វាគមន៍លោកប្រុសមកកាន់ផ្ទះយើងវិញ"ម៉ែដោះ
"ម៉ែដោះសូនូនៅឯណា??"មីគីដើរចូលមកមិនឃើញសូនូក៏សួរទៅនាក់ម៉ែដោះ
"ចាសអ្នកប្រុសតូចបានចេញទៅក្រុមហ៊ុនមុននេះបន្តិចឯង ដោយសារតែអ្នកប្រុសមកមិនប្រាប់មុនទើបអ្នកប្រុសសូនូមិនបានដឹងមុន"
"ចេញឡានទៅក្រុមហ៊ុនទៅ!!"នីគីបញ្ជា josh
"បាទចាហ្វាយ"និយាយរួចក៏ចេញឡានទៅយ៉ាងលឿន
+កំពុងជិះតាមផ្លូវ
*តែថាសូនូទៅក្រុមហ៊ុននឹងទៅក្រុមហ៊ុនគេក៏ទៅក្រុមហ៊ុខ្ញុំ?*នីគីគិតក្នុងចិត្ត"អាjoshឯងជិះទៅណានឹង?"នីគី
"ក្រែងចាហ្វាយឲ្យខ្ញុំជូនទៅក្រុមហ៊ុននោះ!!"
"ទៅក្រុមហ៊ុនណា??"នីគី
"ក្រុមហ៊ុនចាហ្វាយនឹងឯង!!"
"ចង្រៃយ៎អើយយើងមិចនឹងដឹងថាសូនូនៅក្រុមហ៊ុនណាទៅ??"
"ចុះមិនខលទៅគាត់ទៅលោកប្រុស!!"
"អើមែនភ្លេចឲ្យឈឹង!!"នីគីដូចបែកមិចទេ បាត់អូនយូរពេក
+hospital
ទីកន្លែងដែលមនុស្សគ្រប់គ្នាខ្លាចរអារមិនមានចិត្តថាចង់នឹងស្នាក់អាស្រ័យនៅបាននាំឲ្យឃើញមានពន្លឺព្រះអាទិត្យពេលព្រលឹមចែងជះមកចូលក្នុងបន្ទប់ពេទ្យនៅទីនោះ។ហាក់មើលទៅដូចជាពន្លឺសំណាងល្អចែងចូលមកនាំសំណាងដល់អ្នកនៅក្នុងនោះ។
មនុស្សប្រុសស្រីពីរនាក់កំពុងអង្គុយទល់មុខគ្នាវោហារនូវពាក្យសម្តីទៅវិញទៅមកដែលធ្វើឲ្យយើងឆ្ងល់ថាពួកគេនិយាយពីអ្វី?"អាការៈនៃជំងឺនេះនឹងប្រសើរឡើងជាងមុនបើសិនជាលោកធ្វើចិត្តឲ្យសប្បាយ"អ្នកគ្រូពេទ្យ

YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki
Randomរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!