+ប្រលានយន្តហោះ
ជេយ៍កំពុងឈរចាំយន្តហោះចេញដំណើរទាំងអន្ទះសារ នាយឈរមើលម៉ោងផង អូសទូរស័ព្ទចុះឡើងៗផងព្រោះនាយមកទីនេះតាំងពីម៉ោង4ភ្លឺ មកពីចិត្តសប្បាយពេកនឹងឯងបានមកលឿនបែបនេះ។
Skip
+Wonhoon
នាពេលព្រលឹមអញ្ចឹងប្រុសស្អាតស៊ុងហ៊ុនមិនទាន់ភ្ញាក់ពីដំណេកទេដល់តែជុងវ៉ុនមកគាស់ទ្វារទើបភ្ញាក់ មកពីយប់មិញគេផឹកស្រាជ្រុលទើបដេកមិនងាយភ្ញាក់ចឹង ស៊ុងហ៊ុងនាយកម្រដេកក្រក្រោកអញ្ចឹងណាស់ រាល់ថ្ងៃនាយតាម៉ោង6ភ្ញាក់រៀបខ្លួនទៅជួបអូនជេកបាត់ហើយ។តុកៗ!!! ផាំងៗ!!! ងឺតៗ!!!
សម្លេងគោះទ្វារផង ទាត់ទ្វារឲ្យលឺសម្លេងខ្លាំងផង ជម្រើសចុងក្រោយគឺយក ទល់ល្វីស មកមូលគន្លឹះទ្វារបណ្តោយ ហើយស្នាដៃនឹងគឺស្នាដៃរបស់ជុងវ៉ុនកូនចៅក្បាលខូចនឹងឯង។
"ទាល់តែអញ្ចឹងបានកើត!!" ជុងវ៉ុនមូលរួចរាល់អស់ហើយក៏ធ្វើបោសដៃខ្លួនឯងមានន័យថាវារួចរាល់អស់។"ហេ៎ចាហ្វាយ!!ក្រោកឡើង!!"ជុងវ៉ុនមកទាញភួយចេញពីស៊ុងហ៊ុន
"...."
ដោយមិនបានលឺពាក្យឆ្លើយពីស៊ុងហ៊ុន ជុងវ៉ុនក៏ដាស់បន្តទៀត នាយដើរទៅបើកភ្លើងផង បើកបង្អួច បើវងនងផងឲ្យមាពន្លឺជះចូលបន្ទប់"ចាហ្វាយហា៎ព្រឹកហើយភ្ញាក់ឡើងនឹងអាលបានទៅជួបអូនជេក!!"ជុងវ៉ុន
"....."
"ចាហ្វាយក្តៅខ្លួនទេដឹង!!"ជុងវ៉ុនក៏ដៃទៅស្ទាបក្បាលស៊ុងហ៊ុនឃើញថាខ្លួនក្តៅពិតមែន!!នាយក៏ប្រាប់ម៉ែដយកកន្សែងមានទឹកមកឲ្យនាយ
"ចាហ្វាយភ្ញាក់សិនមក ចាហ្វាយក្តៅខ្លួនណាស់!!"ជុងវ៉ុនបន្តដាស់ចាហ្វាយ
"អ្ហឹម..."ទីបំផុតស៊ុងហ៊ុនក៏បានភ្ញាក់
"ចាហ្វាយភ្ញាក់ហើយហ៎!! ម៉ោះខ្ញុំជូតខ្លួនឲ្យ"ជុងវ៉ុនបានចាប់ទាញដៃចាហ្វាយខ្លួនឡើង
"ចេញទៅ!!!" ស៊ុងហ៊ុនស្រាប់តែស្រែកដាក់ជុងវ៉ុនភ្លាម(ចុមស្រែកដាក់សង្សារញុម)
"តែខ្ញុំមកដាស់ចាហ្វាយតើ!!!" ជុងវ៉ុនរៀងភ័យដែរ
"យើងប្រាប់ថាឲ្យចេញ!!ស្តាប់លឺទេ?"ស៊ុងហ៊ុនមុខគេឡើងក្រហមអស់ហើយ

YOU ARE READING
និស្ស័យ និង ជោគវាសនា𐙚Sunki
De Todoរដូវរងាពិតជាមានន័យណាស់សម្រាប់ពួកយើង ប៉ុន្តែមានរឿងអ្វីកើតឡើងទៅបើរដូវរងារត្រូវបានបញ្ចប់? -ជួបគ្នាជាតិក្រោយនៅរដូវរងាទៀតណា!