អ្នកជំនួញធុរកិច្ចជោគជ័យម្នាក់ ដឹងខ្លួនថា ខ្លួនឯងចាប់ផ្តើមចូលវ័យកាន់តែជរាហើយ និងដឹងថាខ្លួនថា វាក៏ដល់ពេលវេលាមួយដែល ខ្លួនគួរជ្រើសរើស អ្នកស្នងតំណែងគ្រប់គ្រង លើអាជីវកម្មរបស់ខ្លួនដែរ។
ដោយភាពឆ្លាតវៀងវ័យ និងបទពិសោធន៍របស់ខ្លួនក្នុងការធ្វើជំនួញ គាត់បានសម្រេចចិត្តថា ក្នុងការជ្រើសរើសអ្នកស្នងតំណែងថ្មី ឬប្រធាននាយកប្រតិបត្តិថ្មីនោះ គាត់នឹងមិនជ្រើសរើស ដោយក្ដីលំអៀង ទៅលើថាអ្នកនោះជាគ្នារបស់គាត់ ឬសាច់ញាតិ ក្រុមគ្រួសារ កូនចៅគាត់ឡើយ។ ដូច្នេះហើយ គាត់ក៏សម្រេចចិត្ត ហៅគ្រប់គ្នានៃប្រធានផ្នែកវ័យក្មេង ទាំងអស់នៅក្នុងក្រុមហ៊ុន របស់គាត់ មកប្រជុំគ្នា ក្នុងបន្ទប់ក្រុមប្រឹក្សា ដើម្បីប្រកាសឲ្យគ្រប់គ្នាបានដឹងពីគោលការណ៍ សម្រេចជ្រើសតាំងតំណែងប្រធាននាយកប្រតិបត្តិថ្មីបន្ទាប់ពីរូបគាត់។
ពេលគ្រប់គ្នាបានមកដល់ គាត់បាននិយាយច្បាស់ៗ ប្រាកដប្រជាថា៖
- វាល្មមគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំក្នុងតំណែងប្រធាននាយកប្រតិបត្តិក្នុងក្រុមហ៊ុននេះ ហើយ ដល់ពេលវេលាហើយសម្រាប់ឲ្យអ្នកថ្មីបង្ហាញស្នាដៃ មកកាន់គ្រប់គ្រងជំនួស.....ហើយសម្រាប់ការជ្រើសរឿងនាយកប្រតិបត្តិថ្មីបន្ទាប់ពីខ្ញុំនោះ ខ្ញុំបាន សម្រេចចិត្តរួចហើយ ថានឹងធ្វើការជ្រើសរើស យកនាយកប្រតិបត្តិថ្មីម្នាក់ក្នុងចំណោមអ្នកដែលអង្គុយប្រជុំនៅទីនេះ!!
គ្រប់គ្នាក្នុងសាលប្រជុំ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលលឺសំដីរបស់លោកប្រធាននាយក ប្រតិបត្តិ របស់ខ្លួនចំពោះការសម្រេចចិត្តបែបនេះ។ រួចគាត់បានបន្តទៀតថា៖
- ខ្ញុំនឹងឱ្យអ្នករាល់គ្នានូវគ្រាប់ពូជរុក្ខជាតិផ្សេងៗគ្នាមួយនៅថ្ងៃនេះ គ្រាប់ពូជរុក្ខជាតិនោះ ពិសេសខ្លាំងណាស់សម្រាប់អនាគតអ្នកទាំងអស់គ្នា។ ខ្ញុំចង់ឱ្យគ្រប់គ្នាយកគ្រាប់ពូជដែលខ្ញុំបានឲ្យ យកទៅដាំថែទាំវាឲ្យបានល្អ ហើយត្រឡប់មកនៅទីនេះវិញក្នុងរយៈពេលមួយឆ្នាំ រាប់គិតពីថ្ងៃនេះ ជាមួយនឹងគ្រាប់ពូជមួយនោះ! ខ្ញុំចង់ដឹងថា រយៈពេលមួយឆ្នាំដែលខ្ញុំទុកពេលឲ្យអ្នក តើអ្នក នឹងនាំយកមកវិញនូវលទ្ធផលល្អមួយឲ្យខ្ញុំបានដែរឬទេ? អាស្រ័យលើអ្វីដែលបានដុះចេញពី គ្រាប់ពូជដែលខ្ញុំឲ្យទៅកាន់អ្នកមកកាន់បន្ទប់នេះវិញ ហើយពេលនេះដែរសម្រាប់រយៈ មួយឆ្នាំ ក្រោយ ខ្ញុំនឹងធ្វើការវិនិច្ឆ័យទៅលើការខិតខំប្រឹងប្រែងរបស់អ្នក ហើយនឹងធ្វើការសម្រេចជ្រើសរើស នាយកប្រតិបត្តិថ្មី នៅពេលនោះតែម្ដង។
ESTÁS LEYENDO
គ្រាប់ពូជ
Historia Corta* If you plant honesty, you will reap trust * If you plant goodness, you will reap friends * If you plant humility, you will reap greatness * If you plant perseverance, you will reap contentment * If you plant consideration, you will reap perspectiv...