ការចាប់ផ្តើម

157 11 1
                                    

ការដែលយើងមិនយល់ពីអ្វីដែលហៅថាសិទ្ធរបស់យើង​ វាធ្វើអោយយើងបាត់បង់សេរីភាពមួយភាគធំ។​ វាមិនមែនជារឿងធំ​ ជាដុំកំភួនអ្វីនោះទេ​ ប៉ុន្តែដោយសារតែមនុស្សរាល់គ្នាគិតថាវាមិនមានបញ្ហាអ្វីចោទមកនោះហើយ​ ទើបម្នាក់ៗចេះតែ​ ហីអើៗ​ មិនសូវជាយកមកដាក់ក្នុងចិត្ត​។​ តើពួកគេ​កំពុងគិតពីអ្វីអោយប្រាកដ​ ទើបបានជាមិនខ្វល់​ពី​ សំនួរអស់ទាំងនោះ?​ ហើយសំនួរទាំងនោះបានបង្កប់អត្ថន័យ​ ដែលបានកប់ជ្រៅដល់បាតចិត្តរបស់មនុស្សបែបណាខ្លះទៅ?​ តើមានអ្នកណាដឹងទេ?​
....
ខ្ញុំអង្គុយម្នាក់ឯង​ នៅលើបង់ចាស់មួយ​ នៅចំពីមុខអាគារសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។​ ម៉ោង​ ២:៣៤​ នាទីល្ងាចទៅហើយ​ ...​ មេឃបើកថ្ងៃចេស​ បណ្តាលអោយមនុស្សម្នារអ៊ូរទាំ​ ធុញទ្រាន់នឹងកម្តៅដ៏មហិមា​របស់ព្រះអាទិត្យ​ លាយឡំនឹងខ្យល់ដែលស្ងប់ឈឹង។​ អាកាសធាតុបែបនេះ​ គួរណាតែគ្រប់គ្នារហ័សកាយចូលក្នុងបន្ទប់សិក្សាដែលបំពាក់ដោយកង្ហារ​ និងម៉ាស៊ីនត្រជាក់​ ​តែបើក្រលេកទៅមើលនិស្សិតប្រុសស្រី​ នៅឡើយមិនទាន់រូតរះចូលក្នុងបន្ទប់សិក្សាទេ​។​ អ្នកខ្លះកំពុងអង្គុយអានសៀវភៅ​ដោយជ្រកក្រោមដើមឈើធំៗតាមបណ្តោយផ្លូវចូលធ្លាសាកលនេះ ខ្លះទៀតអង្គុយជជែកគ្នាជាមួយមិត្តភក្តិ​ ជាមួយនឹងម្ជូរលាងមាត់មួយស្បោង​។​ ខ្ញុំកាន់ទូរសព្ទ័​ និពន្ធសាច់រឿងខ្លីមួយនេះ​ ក្នុងអត្ថន័យចង់បង្ហាញពី​ សំនួរមួយចំនួន​ ដែលមនុស្សស្រីដូចជាខ្ញុំ​ ភាគច្រើន​ តែងតែឆ្ងល់ប៉ុន្តែមិនហ៊ានសួរ​ ហើយក៏មិនដឹងគួរសួរអ្នកណា​ នៅទីណាផងទេ។​ អម្បាញមិញនេះ​ មានគូស្នេហ៍មួយគូ​ បានជិះកាត់​ តែអ្វីដែលចំឡែក​ គឺប្រុសម្នាក់នោះមានទឹកមុខដូចជាធុញថប់រកថាមិនត្រូវ​ ហាក់ដូចជាធុញនឹងមិត្តស្រីរបស់ខ្លួន​ ខណ:ពេលដែលស្រីនោះឈ្ងោកមុខចុះ​ ដៃទាំងពីរដាក់នៅលើភ្លៅរបស់ខ្លួនក្តាប់ដៃណែន​ ប្រៀបដូចជា កំពុងរងនូវការឈឺចាប់។​ ចំពេលដែលខ្ញុំកំពុងតែសញ្ជឹងគិត​ថាមានរឿងអ្វីកើតឡើងដល់គូស្នេហ៍នេះ​ ប្រុសនោះក៏និយាយខ្សឹបៗប្រាប់មិត្តស្រីរបស់ខ្លួន​ "​បងប្រាប់អូនឯងហើយតើ!​ ថាបងអត់ទាន់ចង់គិតរឿងហ្នឹងទេ​ បងស្រលាញ់អូនឯងមែន​  ហើយក៏មិនមែនលេងសើចអីដែរ​ ប៉ុន្តែបងមិនទាន់ដែលគិតសោះដល់អារឿងរៀបការអីហ្នឹង​!"​
...ប្រុសនោះដកដង្ហើមធំលឺសូរឃូស!​ បញ្ចេញអក្ការ:មិនពេញចិត្តខ្លាំងលើមិត្តស្រីរបស់ខ្លួន​ ពេលឃើញថា​ នាងបានញ័រទាំងខ្លនប្រាណខ្សឹកខ្សួលដោយទឹកភ្នែកខ្លួនឯង​។
"អូនដឹងហើយ​..."​  នាងតបដោយសម្លេងខ្សោយ​ អួលដើមក។
ពាក្យបីម៉ាត់​ ស្តាប់ទៅដូចជាមិនមានន័យណាស់ណាទេ​ តែបីម៉ាត់នោះហាក់បញ្ជាក់ថានាងបានទទួលដឹងឮ​ ទទួលយកអ្វីគ្រប់យ៉ាងដែលបុរសនោះបានប្រាប់នាង។​

វេលាមួយ​ ការចងចាំមួយDonde viven las historias. Descúbrelo ahora