Actors & Actress

602 28 0
                                    

អំពីតួអង្គ

  ~ Min YoonGi : ជាសេដ្ឋីដ៏ធំនៅប្រទេសលោកខាងត្បូង
គេកាន់ភាគហ៊ុនជាច្រើន នៅក្នុងដៃ ជាបុរសដែលមានស្ទើរតែគ្រប់យ៉ាង ក្នុងដៃមិនថាអ្វីក៏ដោយឲ្យតែគេចង់បាន គេត្រូវតែបាន ដាច់ខាត ។ គេជាម្ចាស់ក្រុមហ៊ុនផលិតត្បូងអចលទ្រព្យដ៏ធំជាងគេខាងប៉ែកអាស៊ី គេមិនត្រឹមតែសង្ហារនោះទេ គេមានទាំងចំណេះដឹង មានទាំងលុយទាំងព្រម កូនមហាសេដ្ឋី ជាច្រើនប៉ងប្រាថ្នាអ្នកកំលោះមកធ្វើជាគូស្វាមីមិនតិចទេ ដល់ថ្នាក់ទៅប្រគេនខ្លួនដល់ បន្ទប់ផងក៏មាន តែលទ្ធផលចុងក្រោយ គឺគេស៊ីចោលមិនទទួលខុសត្រូវ (លទ្ធផលអាសពេក😞)ស្រីៗដែលបុរសម្នាក់នេះ ពេញចិត្តគឺលក្ខណៈជាមនុស្សស្រីដែលមាន គោលដៅក្នុងជីវិត ពិតប្រាកដ ស្រស់ស្អាតពីខាងក្នុង តែត្រូវតែស៊ិចស៊ីបែបទាន់សម័យ ពេញចិត្តបំផុតគឺចេះការងារផ្ទះពិសេសរឿងលើ...🙊។

  ~Jee WonSi :
នាងជាកូនស្រីមកពី ឋានៈកសិករប៉ុណ្ណោះ តែនាងជាមនុស្សស្រីមានល្បិចកល មួយរយជំពូកក្នុងការយកឈ្នះលើសត្រូវ អាច និយាយម្យ៉ាងទៀតថានាងជាជំនាងព្រៃភ្នំក៏ថាបាន ព្រោះថានាងជាអ្នកការពារភូមិតំបន់ នៅជាយភ្នំដែលនាងរស់នៅខ្លាំងណាស់ រហូតដល់អ្នកស្រុកដាក់រហ័សនាងថា < ជំនាងកំណាច> ព្រោះថានាងមិនលើកលែងទេឲ្យតែអ្នកណាហ៊ានប៉ះពាល់អ្នកភូមិនាងផ្តេសផ្តាស បើមិនរបួសក៏ពិការដែរ អូហ៍!នៅមួយទៀតនាងជាក្រមុំបេះដូងដែក តែអ្នកណាសុំក៏មិនព្រមដែរ ព្រោះតែនាងចាត់ទុក គេជាកូនចៅក្រោមឱវាទទៅហើយ មិនដឹងថាថ្ងៃណាទេ ទើបមានអ្នកដោះសោរបេះដូងនាងបានណ៎ បើរឹងទាំងចិត្តដៃក៏បានទៀត អ្នកជាគូនាងប្រហែលត្រូវសន្លប់ ច្រើនទឹកហើយទំរាំបានចិត្តនាង ហេហេមិនងាយទេ😅 ។

Choi Soobin : ជាមិត្តភក្តិចាស់របស់RM គេមានគូដណ្តឹងរួចទៅហើយតែគេមិនបាន ស្រលាញ់គូដណ្តឹងគេបន្តិចទេព្រោះតែការភ្ជាប់ពាក្យធ្វើឡើង ដើម្បីបង្អាក់ចិត្តគេឲ្យឈប់ដើរលេងរកស្រីញីខាងក្រៅ ព្រោះគិតថាគេនឹងកែខ្លួន តែផ្ទុយទៅវិញ គេផ្គើនលើសដើមបំណងយកលេស ដើម្បីផ្តាច់ពាក្យពីគូដណ្តឹងមានតែឈ្មោះរបស់គេ ។ មិនយូរប៉ុន្មាន គេនិងRMបានធ្វើវិនិយោគ លើគំរោងមួយជាមួយគ្នា តែមិនអាចត្រលប់មកវិញបាន ព្រោះត្រូវវង្វេងព្រៃ ហើយក៏ជួបស្រីព្រៃភ្នំម្នាក់ដែលឃោរឃៅជាងគេ តែគេបែរជាលង់ស្រលាញ់នាង ទោះបីនាងសំពងក្បែរស្លាប់ក៏នៅតែចចេសរឹងរួសតាមនាងមិនឈប់ គេមិនខ្វល់ពីគូដណ្តឹងដែលតាមរកគេស្ទើរតែធ្លាក់ខ្លួនឈឺបន្តិចនោះទេ គេព្រងើយដាក់នាងរាល់ពេលទៅហើយ។

Hae Mina : នាងជាគូដណ្តឹងដែលផ្សំផ្គុំឡើងដោយចាស់ៗដែលស្គាល់គ្នា នាងមិនបានពេញចិត្តនឹងកំលោះនេះដូចគ្នា តែនាងក៏មិនបានជំទាស់ នឹងបំណងរបសមនុស្សចាស់ដែរ នាងតាមស៊ើបប្រវត្តិប្រុសម្នាក់នោះច្បាស់ដូចថ្ងៃ គេជាមនុស្សប្រុសដែលដើរចោលផ្ទះមិនលោះថ្ងៃ ស្រីស្នេហ៍មានច្រើនរាប់ភ្លេច តែត្រូវគេទាត់ក្បាលចោលអស់ ដោយសារតែតាមរំខានជីវិតឯកជន គេខ្លាំងពេក [ហ៊ឹស!ចរឹកបែបនេះសោះ មិនសមកើតមកជាកូនប្រុសថៅកែទំពាំងបាយជូរលំដាប់ប្រទេសសោះ] Mina គិតក្នុងចិត្ត។តែការតាមដាននាង ធ្វើឲ្យនាងកើតចិត្តបារម្ភដោយមិនដឹងខ្លួន ការប្រច័ណ្ឌហួងហែងក៏ដុះដាលពីមួយថ្ងៃដោយមិនដឹងខ្លួន ចុងក្រោយមកចាញ់ស្នេហ៍ប្រុសកំពូលសាវ៉ា ទាល់តែបាន។

បេះដូងផ្ទុកស្រីល្ងង់Where stories live. Discover now