ភាគ២

174 12 0
                                    

     កណ្តាលក្រុងនាយប់ស្ងាត់
     ស៊ូបីនកំពុងតែអង្គុយសំកុកនៅក្នុងបារ ដោយក្រសែភ្នែកបានបាញ់តម្រង់ទៅមើលនារីសាច់សដូចបណ្តូលចេក ទាំងញញឹមចុងមាត់ ហើយលើកកែវស្រាមកអកជាថ្មី។
     មិនយូរប៉ុន្មាន អ្នកបម្រើប្រុសម្នាក់ក៏លើកស្រាមកអោយនាយម្តងទៀត ទើបរូបគេហើបមាត់និយាយទៅកាន់គេ សភាពស្រវឹងតិចៗ
     « នាងតូចខាងណោះ តើគេមកគ្នាប៉ុន្មាននាក់? »
     « បាទទាន! នាងមកជាមួយសង្សារនាង តែគេចូលបន្ទប់ទឹកបាត់ទៅហើយ អ្នកប្រុសត្រូវការនាងមែនទេ? ចាំខ្ញុំចាត់ការជូន »
     « មិនបាច់ទេ! យើងត្រូវការនរណាដែលស័្មគ្រចិត្តសម្រាប់យើង បើយប់នេះគ្មានទេ ក៏បណ្តោយតាមហ្នឹងចុះ » រាងកាយមាំក៏ក្រោកឡើងហើយចេញទៅខាងក្រៅបង្ហុយផ្សែងបារីតាមទម្លាប់ ទើបហឺឡុងមិនមាត់រួចទៅបម្រើតុបន្តទៀត។
    « អ្នកប្រុស! ហេតុអ្វីមកឈរខាងក្រៅត្រម៉ង់ត្រមោចម្នាក់ឯងយ៉ាងនេះ? អាកាសធាតុត្រជាក់ណាស់ ចាំខ្ញុំនាំអ្នកប្រុសទៅកម្តៅខ្លួនល្អទេ ធានាថា...អ្នកប្រុសមិនខកបំនងនោះទេ »
     នារីរូបស្រស់ដើរមកក្បែររាងក្រាស់ដែលកំពុងបណ្តែតអារម្មណ៍ទៅឆ្ងាយ នាងទម្លាក់ដៃអាវទាំងសងខាងដាក់អ្នកកម្លោះដោយក្រសែភ្នែកស៊ិចស៊ី។ ស៊ូបីនក៏មើលទៅសាច់សខ្ចីនោះទាំងគ្មានអារម្មណ៍ នាំអោយស្រីល្អអៀនខ្លួនមិន
ណយទេ
     « យើងមិនត្រូវការនាងទេ ឆាប់ចេញទៅ »
     គេគំហគនាងយ៉ាងគំរោះគំរើយ ធ្វើអោយវីណាឆាប់រត់ចេញ មិនចង់អោយគេប្រើកម្លាំងលើនាងឡើយ។ ដៃធំក៏លើកសក់ជ្រោងឡើងលើបន្ធូរខ្យល់ដង្ហើមចេញ មុននឹងលើកទូរស័ព្ទដែលរោទិ៍ឡើងមុននេះបន្តិច
     « អាឡូ! ម៉ាក់ »
     « ឯងនៅស្គាល់ថាជាលេខម៉ាក់ដែរឬ? ថ្មើរនេះម៉ោងជិតដប់មួយយប់ហើយ តែឯងនៅតែមិនទាន់មកផ្ទះទៀតហ្អេស? ដឹងទេលោកយាយឯងមិនហ៊ានសម្រាក ព្រោះតែចាំឯងតែម្នាក់គត់ »
     ក្រោយពីសម្លេងរឹងត្អឹងរបស់ម្តាយហើយ បានធ្វើអោយកម្លោះវ័យឈាមរាវប្រញាប់ប្រញាល់សួរទៅគាត់ទាំងបារម្ភពីលោកយាយ
     « លោកយាយនៅចាំខ្ញុំឬ? ចាំបន្តិចម៉ាក់ ខ្ញុំនឹងទៅដល់ឥឡូវនេះហើយ »

     តាមផ្លូវធ្វើដំណើរ

     ដៃមាំកាន់ចង្កូតមើលទៅខាងមុខយ៉ាងប្រុងប្រយ័ត្ន មើលទៅតាមដងផ្លូវនេះវាមិនអ៊ូអរទាល់តែសោះ ទើបនាយទាញកាំភ្លើងមកទុកកៀកនឹងខ្លួន គ្រាន់ការពារក្នុងពេលអាសន្ន។

បេះដូងផ្ទុកស្រីល្ងង់Where stories live. Discover now