តុក តុក តុក ៗ ៗ ៗ
" Jungkook ហា៎ដល់ម៉ោងទៅរៀនហេីយ មិចក៏ដេកស្ពឹកយ៉ាងនេះហាស៎ ក្រោកឡេីង"Jungna ដែលជាបងស្រីព្យាយាមដាស់ប្អូនដែលគេងស្ទេីរតែជិតដល់ម៉ោងទៅរៀនហេីយ សម្លេងរបស់នាងធ្វេីឲអ្នកដែលជាប្អូនប្រុសភ្ញាក់ពីសុបិនទាំងក្រញាងដៃក្រញាងជេីង.
"ហឺុយ យ៉ាងមិចបងនិងចាំបាច់ស្រែកដែរហេសថ្លង់សឹងស្លាប់ទៅហេីយ"Jungkook និយាយទាំងអារម្មណ៍មួរមៅ ព្រោះថាមិញនេះគេភ្ញាក់វីរុសនិងធ្លាក់ពីលេីគ្រែទៅហេីយនេះ.
"ឆុយ មេីលវានិយាយ"អ្នកដែលជាបងស្រីចាប់ផ្តើមក្តៅស្លឹកត្រជៀកបន្តេីៗ ព្រោះថាប្អូននាងគេជាមនុស្សមិនចេះនិយាយពិរោះអីទេ និយាយពីចារឹកវិញគឺ0តែម្តង ឈ្លេីយម៉ែអាឈ្លេីយរកលេខដាក់គ្មាន.
"បានហេីយខ្ចិលឈ្លោះណាស់ ខ្ញុំទៅរៀបចំខ្លួនទៅរៀនវិញ"និយាយចប់ហេីយJungkookក៏ដេីរចូលបន្ទប់ទឹកបាត់ ទុកឲ្ Jungnaឈរទាំងក្តៅក្រហាយ មិនគួរណាទេវតាឲនាងមានប្អូនប្រុសពិបាកប្រដៅយ៉ាងនេះទេ.
"អាកំពូលប្អូន"ជេហេីយនាងក៏ចុះទៅក្រោមបាត់ទៅ.
_Jungkook WC_
" មិចក៏ខ្ញុំសុបិន្តឃើញរឿងបែបនេះទៅវិញ ឡប់មែនទែនហេីយឲតែម៉ាកនិងអី"Jungkook យកដៃញីសក់ព្រមទាំងជេប្រទិចខ្លួនឯងជារឿយៗ.
"បានហេីយ kookoo ហា៎ឯងទាំងសង្ហារ ទាំងឈ្លេីយ អាស៎ចា៎ឡំ ទាំងចិត្តមេត្តាករុណាបែបនេះទៅធ្វេីអីនរណាបានទៅ មែនហេីយរវល់តែសរសេីរខ្លួនឯងភ្លេចម៉ោងទៅរៀន ឆ្កួតហេីយនាក"Jungkook រៀបចំងូតទឹកដោយចាក់យកៗ ដុសយកៗ វាជារឿងធម្មតាទេដែលមនុស្សប្រញាប់តែងតែធ្វេី.
_20 minute ago_
Jungkook ចុះមកក្រោមទាំងស្លៀកពាក់ស្អាតជាងសព្វដង.
"ជូនខ្ញុំទៅសាលាបន្តិចបងស្រី"Jungkook និយាយទាំងដៃកំពុងតែកឹបនាឡិកា.
"និយាយល្អចឹងម៉ោ មានអារម្មណ៍ចង់ជូនទៅខ្លះ"អ្នកជាបងស្រីនិយាយទាំងកាយវិការញញឹមញញែម ទៅកាន់ប្អូនប្រុសតែម្នាក់គត់របស់នាង.
"លង់និងសម្រស់ខ្ញុំមែនទេ បានជាញញឹមបែបនេះ"Jungkookនិយាយព្រមទាំងសេីចនិងកាយវិការបងស្រីរបស់គេ.
"បានហេីយអាប្អូនរោគចិត្ត ម៉ោទៅរៀននៅតាប៉ែដល់ណា"នាងឆាប់បង្វែរប្រធានបត់ បេីនៅតែនិយាយទៀតគេប្រាកដជាថានាងស្ពឹកមុខជាមិនខាន.
_SEU University_
"ខ្ញុំទៅហេីយ"Jungkook លាបងស្រីហេីយក៏ដេីរចូលទៅក្នុងសាលា ទាំងដែលមានមនុស្សស្រីជាច្រេីនមករោមគេ.
Jungna សម្លឹងមេីលប្អូនប្រុសដេីរចូលសាលាដោយមានស្រីៗដេីរតាមផង ខ្លះតើតាមផង នេះបេីជានាងវិញប្រហែលជាស្ទះខ្យល់ស្លាប់មិនខាន គិតហេីយនាងក៏ដេីរសំដៅទៅឡានហេីយក៏បេីកចេញទៅ.
YOU ARE READING
ReD
Вампіри"ខ្ញុំចូលចិត្តពណ៌ក្រហម ផ្កាកុលាបក្រហមគឺជាចំណូលចិត្តរបស់ខ្ញុំ តែបេីយកវាទៅជ្រលកជាមួយឈាមទៀតគឺវាកាន់តែល្អលេីសដេីម"🥀