Episode 3: Her mom

2K 70 2
                                    

Seoul Hospital

«ប្អូនខ្ញុំយ៉ាងមិចហើយ?» Jin សួរ ខណៈខ្លួនអង្គុយនៅក្នុងបន្ទប់ទល់មុខជាមួយគ្រូពេទ្យ
«គឺថា... មានរឿងអីទើបគាត់ក្លាយជាបៀបនេះ» doctor សួរទាំងទឹកមុខតានតឹង
«គេខឹង ទើបច្រឡោត ទប់ខ្លួនឯងមិនបានដល់ សន្លប់» Jin

«កាលដែលសន្លប់ព្រោះមានការហត់ ជំងឺហឺតរើឡើង!!! ឯការច្រឡោតមកពីជំងឺផ្លូវចិត្ត ចូលដល់ដំណាក់កាលទី1ពេញលេញហើយ!»

«ហ៊ើយ!!!មិចក៏បែបនេះទៅវិញ!»Jin ច្បូតមុខ ទាំងធុញថប់
«ខ្ញុំធ្លាប់ប្រាប់លោករួចហើយ ថាកុំឲគាត់មានសម្ពាធ បើបែបនេះយូរទៀតវាអាចនឹងកាន់តែធ្ងន់ ឈានដល់ការធ្វើបាបខ្លួនឯងឬអ្នកដទៃក៏ថាបាន»
«បាន!ខ្ញុំយល់ហើយ»
«លោកអាចនាំគាត់ទៅបានពេលដឹងខ្លួន»
«អរគុណលោកហើយ»Jin
«មិនអីទេ ព្រោះជាតួនាទីស្រាប់»doctor ទះស្មាJin តិចៗទើបដើរចេញ Jin ក៏ដើរទៅបន្ទប់ដែលJungkook សម្រាក គេក៏ដឹងខ្លួនល្មម
«បានធូរខ្លះទេ?»Jin ដើរទៅអង្គុយលើគ្រែជាមួយ តែJungkook ងាកមុខចេញមិនព្រមឆ្លើយ
«ហឹម!កុំខឹងនឹងបងអីណា៎ បងសុំទោស!»Jin ខិតទៅកាន់តែជិតJungkook
«មិនបាច់ទេ ខ្ញុំនឹងប្រាប់ប៉ាម៉ាក់ហើយ!»Jungkook ធ្វើមាត់ស្រួចងាកមុខចេញ

«បានៗ ប្រាប់ក៏ប្រាប់ចុះ តែពេលនេះយើងទៅវិញ»Jin លើកបីJungkook ឡើងព្រោះតែជើងគេមុតអំបែងកែវ
ពេលមកដល់ផ្ទះJungkook គេងលក់បាត់ទៅហើយ ទើបJin បីគេទៅបន្ទប់តែម្តង
Skip

ឡានទំនើបពណ៌ខ្មៅបរចូលក្នុងភូមិគ្រិះធំទូលាយដែលអមដោយសួនច្បារសងខាង
«អរគុណហើយ» នាងតូចស្តាយកាតាបចុះមកពីលើឡាន ដោយមានអង្គរក្សបើកឲ
«ប៉ានៅទេ?» Aura
«លោកម្ចាស់នៅខាងក្នុង»
«ហឹម»Aura ញញឹមរួចរត់ចូលទៅក្នុង
«ប៉ា» Aura ស្រែកសឹងបែកផ្ទះ រត់ទៅឱបអ្នកជាឪពុក
«អីយ៉ា!!កូននេះ ចរិកមិនធំសោះ» សំឡេងធ្ងន់ៗ ចេញពីបបូរមាត់ក្រាស់របស់បុរសវ័យកណ្តាល ម្នាក់ ដែលមានរូបរាងសង្ហាឥតខ្ចោះ កម្លោះៗសុំចាញ់ មិនសមនឹងមានឈ្មោះជាប៉ាគេសោះ
«មិនធំទេ នៅជាកូនក្មេងរបស់ប៉ាវិញ»នាងតូចញញឹមស្រស់ដាក់អ្នកជាប៉ា
«ក្មេងនេះ!» គាត់ញីសក់នាងតិចៗទើបអង្គុយលើសាឡុងជាមួយគ្នា ទាំងនាងនៅគេគេស្អិត
«លោកម្ចាស់!» សម្តីមកកាត់ការសន្ទនារវាងឪពុកកូន

«មានអី?» គាត់បែរមុខទៅចាប់អារម្មណ៍អង្គរក្សដែលមានទឹកមុខមិនសូវស្រស់វិញម្តង
«គឺ...» គេងាកមុខទៅមើលAura ចង់បញ្ជាក់ថាគេអាចនិយាយត្រង់នេះបានឬអត់?
«មិនអីទេនិយាយមក»
«គឺថា....ម៉ាក់របស់អ្នកនាងមករក»
«ម៉ាក់ខ្ញុំ?»
«ឯងចង់និយាយពីនាង?» គេប្រើខ្សែរភ្នែកត្រជាក់នឹងថ្កល់សម្លឹងមើលនាយអង្គរក្ស ធ្វើឲខ្លួនគេញ័រចំប្រប់
«បាទ!»
«ប៉ា!!ម៉ាក់....»Aura មិនទាន់បានបញ្ចប់ប្រយោគក៏ត្រូវកាត់
«ស្តាប់ប៉ាឲច្បាស់ Kim Aura កូនមានតែប៉ាម្នាក់ ប៉ុណ្ណោះ គ្មានម៉ាក់នោះទេ» គេសម្លឹងមុខមុខនាងតូចដែលកំពុងញ័រខ្លួននឹងការតម្លើងសសៃក ដាក់ នាង

«ប៉ុន្តែ...ខ្ញុំចង់ជួបម៉ាក់!»Aura ស្រក់ទឹកភ្នែក
តក់ៗ ដៃក្តោបលើសំពត់រៀនជាប់
«ប៉ាប្រាប់ថាគ្មានម៉ាក់!!! ម៉ាក់កូនស្តាប់បាត់ហើយ ឡើងទៅបន្ទប់ពេលនេះ» សម្តីលឺៗច្បាស់ៗ ដាច់អហង្កាទៅកាន់នាងតូចល្អិតដែលអង្គុយស្រក់ ទឹកភ្នែក ត្រូវរត់ទៅយ៉ាងលឿន
«លោកម្ចាស់គិតយ៉ាងមិច?»
«ឯងថាយើងគិតយ៉ាងមិច?»
«អឺ...»
«យើងKim Taehyung មិនចង់ឃើញមុខនាងម្តងទៀតឡើយ!!!ដូច្នេះបាញ់ក្បាលនាងចោល កុំឲយើងឃើញសូម្បីសាកសព»
«បាទ លោកម្ចាស់»

To be continued

ទាសករនៃអំណាច🥀(The slave of power 🥀)Where stories live. Discover now