Dear Doctor Jeon🌻

7.5K 249 7
                                    

«លោកគ្រូពេទ្យJeonទៅមើលអ្នកជំងឺម្នាក់បានទេពេទ្យស្រី
ម្នាក់បើកទ្វាបន្ទប់officរបស់doctor ប្រចាំពេទ្យ
«បាទ បាន» Jungkook ងើបពីកៅអីមុននឹងដើរតាមការដឹកនាំរបស់នារីម្នាក់នោះរហូតមកដល់បន្ទប់មួយ
«គេនៅក្នុងនេះហើយលោកគ្រូពេទ្យ»
«បាទ»Jungkook ងក់ក្បាលទើបបើកទ្វាចូលទៅ
«Jungkook » សម្លេងធ្ងន់គ្រលបន្លឺឡើងធ្វើឲJungkook បញ្ឈប់ដំណើរភ្លាម ព្រោះសម្គាល់បានច្បាស់ណាស់ថាម្ចាស់សម្លេងនេះជាអ្នណា។
«ឯងទៀតហើយមែនទេ?»Jungkook សួរយ៉ាងធុញទ្រាន់ និងរំខានអារម្មណ៍មែនទែន
«យ៉ាងមិច មិនសប្បាយចិត្តទេដែលខ្ញុំមក» នាយកម្លោះក្មេងសង្ហានៅតែញញឹមស្រស់មកកាន់Jungkook
«នេះម៉ោងរបស់ខ្ញុំធ្វើការមិនមែនម៉ោងមកលេងសើចទេណាលោកKim Taehyung »Jungkook ដកដង្ហើមធំ អោបដៃសងខាងនឹងទ្រូង
«ប៉ុន្តែខ្ញុំឈឺណា មើលនែ៎បែកមាត់ហើយ»Taehyung ធ្វើមុខជូយកដៃចង្អុកមាត់ដែលបែកឈាមឡើងជាំ
«ខ្ញុំជាDoctor ណា ស្តាប់ឲច្បាស់លោកKim Taehyung មានអ្នកជំងឺច្រើនណាស់ត្រូវការខ្ញុំ ខ្ញុំវះកាត់អ្នកជំងឺមហារីក ដុំសាច់....មិនមែនអ្នកលាងរបួសនោះទេ»
«ចឹងជួយវះកាត់យកលោកគ្រូពេទ្យJeonចេញពីបេះដូងខ្ញុំផងទៅ»Taehyung ញញឹមបេះបួយទៅកាន់លោកគ្រូពេទ្យយ៉ាងមិនញញឺត
«អីយ៉ាក្មេងនេះ»Jungkook ងាកមុខចេញទាំងអៀនក្រហម មុខរបស់គេដែរ។
«យ៉ាងមិច អៀនមែនទេ ពេលលោគ្រូពេទ្យអៀនគួរឲស្រឡាញ់ណាស់ ព្រមស្រឡាញ់ខ្ញុំទៅខ្ញុំនឹងធ្វើឲអៀនរាល់ថ្ងៃ» Taehyung ដើរទៅជិតJungkook ច្បិចចង្កាគេតិចៗ ទេត្រូវគេវាសដៃចេញ។
«មិនលេងសើចទេ បើគ្មានការខ្ញំទៅធ្វើការខ្ញុំវិញ»Jungkook រៀបនឹងដើរចេញតែTaehyung ប្រញាប់ទាញដៃមកវិញ
«មិនគិតលាងរបួសឲខ្ញុំសិនទេឬ»Taehyung ព្រិចភ្នែកម៉ក់ៗដាក់Jungkook ធ្វើឲគេទន់ចិត្ត។
«ទុកថាមកហើយកុំឲអត់ប្រយោជន៍ចុះ»Jungkook ដើរទៅយកប្រអប់ថ្នាំមុននឹងឈរលាបឲគេ ដោយTaehyungអង្គុយលើគ្រែសម្លឹងមើលកាយវិការគ្រប់ជំហ៊ានរបស់ដុកទ័រវ័យក្មេងទាំងញញឹម
«អួយ!»Taehyung ស្រែកពេលJungkook សង្កត់ធ្ងន់ដៃ
«ញញឹមស្អីតិចថ្នាំចូលមាត់ពុលស្លាប់»Jungkook សម្លក់ តែមនុស្សមុខក្រាស់នៅតែញញឹម។
«ព្រមធ្វើប្រពន្ធខ្ញុំទៅ មិនបាច់ពិបាកឲខ្ញុំមករករាល់ថ្ងៃយើងបាននៅផ្ទះជាមួយគ្នា»Taehyung លើកដៃឱបចង្កេះJungkook
«ខ្ញុំថានិយាយច្រើនពេកហើលោកKim Taehyung »
Jungkook បេះដៃគេចេញទើបយកប្រអប់ថ្នាំទៅទុកវិញព្រោះលាបរួចល្មម។
«Jungkook ahh~ »Taehyung ហៅបង្អូសវែងៗពេលJungkook ធ្វើដូចមិនខ្វល់នឹងសម្តីគេសោះ។
«លាងរបួសរួចហើអញ្ជើញទៅវិញបានហើយ»
«នេះដេញខ្ញុំមែនទេ? នេះជាពេទ្យរបស់ប៉ាខ្ញុំ ខ្ញុំចង់ដេកនៅទីនេះក៏បាន»Taehyung និយាយរួចប្រាស់ខ្លួនដេកលើគ្រែ
«ចង់ដេក ចង់អង្គុយតាមចិត្ត ខ្ញុំមិនមានសិទ្ធិហាមឃាត់»Jungkook និយាយរួចបើកទ្វាចេញទៅក្រៅទុកឲTaehyung នៅដេកលើគ្រែម្នាក់ឯង។
«អីយ៉ា ពិបាកញ៉ែម្លេះតេរកអាMinធ្វើទីព្រឹក្សាសិន»Taehyung ទាញទូរស័ព្ទដៃពីហោប៉ៅ ចុចតេទៅរកជំនួយដើម្បីញ៉ែcrush

    Taehyung ណាត់ជួបJimin នៅហាងកាហ្វេមួយកន្លែងដើម្បីនិយាយគ្នា រកវិធីសាស្ត្រដើម្បីញ៉ែដុកទ័រកំពូលក្បាលរឹង
«ហ៊ើយ យើងមិនដឹងធ្វើអាមិចទៀតទេ»Taehyung ដកដង្ហើមធំមុននឹងយកកាហ្វេមកក្រេបបន្តិច
«អីយ៉ា ម្នាក់នឹងអិក៏អស្ចារ្យធ្វើឲKim Taehyung ញ៉ែមិនបាន»Jimin សើចចម្អកឲTaehyung
«យើងហៅឯងឲជួយផ្តល់គំនិតមិនមែនសើចទេអាភ្នែកលឹប»Taehyung សម្លក់
«ទៅជួបគេរាល់ថ្ងៃទៅ» Jimin ចាប់ផ្តល់យោបល់
«ជួបហើយ ឡើងគេធុញមុខអញ»
«មុខក្រាស់បន្តិចទៅគេជេកុំឈឺ»
«អញថាក្រាស់កម្រាស់ជញ្ជាំងផ្ទះហើយ បើចេះឈឺអញក្អួតឈាមតាំងពីថ្ងៃញ៉ែដំបូងហ៎រ»
«ប្រើសមត្ថភាពជំនាញញ៉ែរបស់ឯងធ្វើឲគេទន់ចិត្តទៅ»
«អញប្រើអាក្បាច់កំពូលហើយ បានអៀនម៉ាខ្វាច់ជេអញម៉ាឌីស»
«ងាប់ហៃ ចឹងហែងញ៉ែអ្នកកាន់សីល៌ក៏មិចហា៎»Jimin ទ្រាំមិនបានស្រែកឡើងផ្អើលហាង វាមិនដែលអាណាគេតាមញ៉ែប៉ុន្នឹងហើយមិនរង្គើចិត្តអីបន្តិចសោះទេ គេនេះអ្នកជំនាញខាងញ៉ែនឹងហើយមិនលឺមនុស្សចឹងទេលោក។
«យើងមិនយល់ដែរសុីអីបានក្បាលរឹងម្លឹងៗ» Taehyung អេះក្បាលខ្វោកៗឆ្ងល់ខ្លាំងៗ
«ចឹងមានតែប្រើផ្លូវកាត់ហើយ លឿន រហ័ស ងាយស្រួល ហើយមានប្រសិទ្ធភាព» Jimin និយាយចេញមកគួរឲចាប់អារម្មណ៍ធ្វើឲTaehyung តាមស្តាប់ឡើងចំហរមាត់
«និយាយម៉ោ»
«ម៉ោណេះៗ»Jimin បក់ដៃហៅTaehyung ឲមកជិតដើម្បីខ្សឹប
«រំលោភ
«ទំនងដែរ តែបើគេប្តឹងទៅគុករង់ចាំអញគ្រប់នាទី»
«អីយ៉ា ក្រែងគេជាប្រុសសោះវាមានទៅខាតស្អី ណាមួយអ្នកណាទៅប្តឹងនាំខ្មាស់គេនោះ»
«ហ៊ើយ សរុបទៅវិធីនេះមិនបានទេ និយាយជាមួយឯងអត់បាន
ការ យើងដោះស្រាយខ្លួនឯងវិញ»Taehyung ងើបចេញទៅ
«អត់ក៏អត់ទៅចឹង»Jimin ធ្វើមុខឡេឡឺទើបងើបទៅដែរ។


To be continued

[Completed]Doctor Jeon I love you ❤️ |TaekookWhere stories live. Discover now