The kiss

2.8K 166 0
                                    

      Taehyung ដើរចូលក្នុងផ្ទះទាំងក្រវីសោឡានទៅម៉ោ ហួចជាភ្លេងដូចជាមានអារម្មណ៍ល្អណាស់។
«ប៉ា?»Taehyungឈប់ហួចពេលឃើញលោកប៉ាអង្គុយអានការសែតនៅលើសាឡុង។
«ថីលោក kim ឆ្លើយយ៉ាងកំបុត មិនខ្ចីងាកមើលមុខកូន។
«ប៉ាឆ្លើយឲពិរោះតិចមើល»Taehyung និយាយមុននឹងដាក់ខ្លួនអង្គុយក្បែរគាត់។
«បាទ លោកកូនលោកKim ឆ្លើយយ៉ាងឌឺទើបបិតការសែតទុក
«ប៉ា!!!»Taehyung ហៅបង្អូសយ៉ាងវែងដូចស្ពានអ្នកលឿង។
«ទើបម៉ោពីណា
«ពេទ្យ»
«អាថេវាយ៉ាងមិចក្នុងខ្លួនឯងរាល់ថ្ងៃនឹងបានចេះតែវៃគ្នាចូលពេទ្យមួយអាទិត្យជិត8ដង» លោកkim អង្គុយតែហួសចិត្តនឹងកូនប្រុសមួយគ្រាប់របស់គាត់។
«ខ្ញុំមានយ៉ាងមិច ប៉ាក៏ដឹងខ្ញុំលួចស្រឡាញ់doctor jeonយូរហើយ បើប៉ាចូលដណ្តឹងឲខ្ញុំ ធានាថាឈប់វៃគ្នាហើយ» ថេយ៉ុងអង្គុយអេះក្រចក មើលទូរទស្សន៍ព្រងើយ
«ឯងស្មានគេស្រឡាញ់ក្មេងបាតសង្គមដូចឯងមែនទេហា៎»លោកKim ឌឺដងកូនចំៗ
«ប៉ា ខ្ញុំជាកូនប៉ាហៅខ្ញុំឲស្រួលបួលទៅមើល» Taehyung បួញមាត់មួម៉ៅ
«អីយ៉ា លាហើយក្មេងបាតសង្គម»លោកKim ងើបពីសាឡុងមុននឹងឌឺដងកូនទើបដើរទៅបន្ទប់។
«ឆឺស!!! ឪអាណាទេឌឺណាស់»Taehyung ប្រាស់ខ្លួនដេកមើលទូរទស្សន៍បន្ត។

     ថ្ងៃនេះក៏ដូចរាល់ដងTaehyung តែងតែមករកJungkookរាល់ថ្ងៃឲតែចេញពីរៀន តែថ្ងៃនេះគេចេញរាងយឺតបន្តិចដល់ម៉ោងJungkook ទៅផ្ទះទៅហើយថ្ងៃនេះឡានរបស់Jungkook ខូចទើបឈរចាំTaxi តែចំពេល Taehyung មកដល់ល្មម។
«doctor Jeon ឈរធ្វើអីនឹង?»Taehyung បើកកញ្ចក់ឡានសួរ។
«ឈរចាំTaxi»
«ចុះឯណាឡាន
«ខូច»
«ចឹងឲខ្ញុំជូនទៅ»Taehyung ញញឹមស្រស់មកកាន់ Jungkook
«មិនអីទេ មិនបាច់រំខានឈរចាំបន្តិចក៏មានឡានមកហើយ»Jungkook ញញឹមតបវិញ។
«ខ្ញុំថាឲឡើងម៉ោ»
«ហឹម»Jungkook ខ្ជិលស៊ាំញ៊ាំក៏ព្រមឡើងណាមួយមិនចាំបាច់អស់ថ្លៃTaxiផង។
«នៅទីណា?»Taehyung ងាកសួរJungkook ពេលចូលមកដល់ក្នុងឡាន
«ទៅត្រង់សិនទៅចាំខ្ញុំប្រាប់ផ្លូវ»Jungkook និយាយខណៈដាក់ខ្សែរក្រវ៉ាត់។
     Taehyung ក៏បើកតាមផ្លូវដែរJungkook ប្រាប់រហូតមកដល់Apartment មួយកន្លែង។
«ដល់ហើយអរគុណ»Jungkook រៀនឹងចុះតែTaehyung ចាប់ដៃជាប់
«តែប៉ុន្នឹងហេ៎?»Taehyung ជ្រួញចិញ្ចើមដាក់Jungkook
«ប៉ុន្នឹងយ៉ាងមិច?»Jungkook ធ្វើមុខឆ្ងល់
«មិនគិតហៅទៅផឹកទឹកមួយកែវសិនទេឬ
«ផ្ទះលោកអត់ទឹកផឹកមែនទេ»Jungkook ស៊កឲមួយម៉ាត់ចុកដល់ពោះវៀន។
«នេះសម្តីនិយាយដាក់អ្នកជូនមកផ្ទះឬ?»Taehyung យកអណ្តាតទល់ថ្ពាល់ កំពុងខ្នាញ់ដុកទ័រចំពោះមុខនេះដល់កំពូលហើយ។
«ក៏សមរម្យបំផុតហើយ»Jungkook ញញឹមយ៉ាងឌឺទៅកាន់Taehyung
«ឌឺទៀតខ្ញុំចាប់បឺតមាត់មិនខាន»Taehyung ញញឹមចាក់ បណ្តោយ
«និយាយស្អីគគ្រិចណាស់»Jungkook ខាំមាត់ ទះគេមួយដៃតែត្រូវTaehyung ចាប់ដៃទាំងពីរជាប់ទាញទៅផ្អឹបបូរមាត់ជាប់គ្នាធ្វើឲជុងគុកបើកភ្នែកធំៗឡើងភ្លឹក។
«អឹម»Jungkook ប្រមូលកម្លាំងរុញTaehyung ចេញ
«មនុស្សរោគចិត្ត»Jungkook ជូតមាត់មុននឹងប្រញាប់ចុះចេញពីឡាន តែTaehyung ក៏ចុះតាមដែរ។
«មកតាមខ្ញុំធ្វើអី អាមនុស្សរោគចិត្ត»Jungkook ងាកក្រោយសម្លក់ Taehyung តែគេបែរជាញញឹមដាក់។
«មកតាមស្គាល់បន្ទប់ ស្រួលមករក»Taehyung
«ចេញទៅ ខ្ញុំមិនឲស្គាល់»Jungkook ឈប់ដើរ ងាកមកដេញTaehyung
«មិនដើរចង់ឲខ្ញុំបឺតមាត់ទៀតឬ?»Taehyung ដើរទៅជិត Jungkook តែត្រូវគេថយក្រោយ
«នេះលោកឯង...»
«យ៉ាងមិច ចង់មែនទេ?»Taehyung លោមុខមកកាន់តែជិត ទើបJungkook ទន្រ្ទាំជើងដើរទៅរហូតដល់បន្ទប់។
«ចេញទៅមិនឲចូល»Jungkook ងាកមកនិយាយជាមួយTaehyung
«អូខេ មិនចូលក៏បាន»Taehyung ពេបមាត់លើកដៃឡើង
«តែចាំលោកក្រោយ» Taehyung ឱនមកខ្សឹបដាក់ត្រចៀកJungkook មុននឹងថើបថ្ងាសគេបន្តិចទើបដើរចេញទៅ ទុកឲJungkook នៅឆេះដុំតែឯង។

To be continued

[Completed]Doctor Jeon I love you ❤️ |TaekookWhere stories live. Discover now