Under the sheet 🔞

3.8K 152 1
                                    

« អេ៎​អានេះ​ ល្ងាច​ទំនេរ​អត់​!? » បុរស​មាឌ​តូច​ម្នាក់​សួរ​ទៅ​កាន់​បុរស​ម្នាក់​ទៀត​ដែល​មាន​រាង​ក្រាស់​ជាង​បន្តិច​ កម្ពស់​ក៏​ខ្ពស់​ជាង​ ប៉ុន្តែ​នាយ​មាន​អា​យុ​ប្អូន​គេ​ទេ​ ។

« ទំនេរ​តេី​! hyung មាន​ការ​អី​មែន​ទេ? » Jungkook តប​វិញ​ទាំង​ងាក​ទៅ​មេីល​មុខ​ Tae ដែល​កំពុង​តែ​អង្គុយ​ក្បែរ​តុ​រៀន​នោះ​ ។

« ល្ងាច​ប៉ាម៉ាក់​យេីង​មិន​នៅ​ផ្ទះ​ទេ​ ទាល់​តែល្ងាច​​ស្អែក​ទេីប​គាត់​មក​វិញ​ ហេីយ​អឹម...យេីង​ចង់​បបួល​ឯង​ទៅ​ផ្ទះ​ដេីម្បី​ញាំ​អាហារ​ល្ងាច​អី​ជាមួយ​គ្នា​បំបាត់​អប្សុក​នឹង​ណា៎​ នៅ​ម្នាក់​ឯង​វា​ធុញ​ » Tae តប​វិញ​ទាំង​ដាក់​ដៃ​លេី​តុ​ហេីយ​ច្រត់​ក្បាល​ពី​លេី​ដេីម្បី​បែរ​ជំហៀង​ខ្លួន​ងាក​ទៅ​មេីល​អ្នក​ដែល​កំពុង​តែ​សន្ទនា​ជា​មួយ​គេ​នោះ​ ។

« ខ្ញុំ​មិន​មាន​រវល់​អី​ទេ​ តែ​ទាល់​តែ​សុំ​ការ​អនុញ្ញាត​ពី​ប៉ាម៉ាក់​សិន​ទេីប​ទៅ​បាន​ »

« អឺៗ​ តេ​សុំ​គាត់​ទៅ​ ចេញ​ពី​សាលា​ទៅ​រក​ទិញ​អី​ញាំ​ហេីយ​ទៅ​ផ្ទះ​យេីង​តែម្តង​ ឯង​មិន​ចាំ​បាច់​ទៅ​ផ្ទះ​ឯងទេ​ កុំ​អោយ​ខាក​ពេល​ »

« បាទ​ hyung »

--------------

                @​ Mart

« ទិញ​ Soju ច្រេីន​យ៉ាង​នេះ​ផឹក​អស់​ដែរ​ហ្អី​ hyung? » (​ Soju ជា​ឈ្មោះ​ស្រា​ )​ Jungkook សួរ​នៅ​ពេល​ដែល​ឃើញ​រាង​តូច​ទាញ​ដប​ Soju ចេញ​ពី​ទូ​មក​ដាក់​កន្ទ្រកឡេីង​ចង់​10ដប​ទៅ​ហេីយ​ ។

« ចុះ​ផឹក​មិន​អស់​ ក៏​ទុក​ក្នុង​ទូ​ទឹក​កកទៅ​ វា​មាន​ទៅ​ខូច​ស្អី? »

« អ៎រ... មែន​ » Jungkook ចំហមាត់​ហេីយ​ងក់​ក្បាល​តិចៗ​ ។

« អានេះ​ធំ​ហេីយ​នៅ​ប'ភ្លេី​ទៀត​ គ្រាន់​តែ​បុិន​ហ្នឹង​ក៏​វា​គិត​មិន​ដល់ដែរ! »​ Tae ងាក​មក​សម្លក់​បែប​លេង​សេីច​ Jungkook ក៏​ពេប​មាត់​ហេីយ​ងាក​ចេញ​រក​មេីល​របស់​ផ្សេង​ ។

« ណេ៎ះ​ ទឹក​ដោះគោ​រស​ជាតិ​ចេក​! » រាង​តូច​ដេីរ​សម្តៅ​ទៅ​រក​ Jungkook ហេីយ​ហុច​ទឹក​ដោះគោក្រដាស​មួ​យបន្ទះនោះ​អោយ​នាយ​ ។

ONESHOTSWhere stories live. Discover now