@ សណ្ឋាគារលំដាប់ផ្កាយប្រាំ នាវេលាយប់ស្ងាត់បែបនេះ មនុស្សម្នាគ្រប់រូបក៏ចូលគេងយកកម្លាំងអស់ទៅហេីយ តែខុសប្លែកអីតែរាងតូចមួយរូបនេះដែលកំពុងតែឈរដាក់ដៃអោបទ្រូងសម្លឹងមេីលទៅទេសភាពភ្លេីងណណ៍នាពេលរាត្រីរបស់ទីក្រុងសេអ៊ូលដោយមានទឹកមុខស្រពាប់ស្រពោន បង្កប់ទៅដោយអារម្មណ៍ហ្មងសៅ ។ នាយតូចឈរស្ងៀមសម្លឹងមេីល បរិយាកាសជុំវិញខ្លួនដ៏ស្ងប់ស្ងាត់មួយនេះ គេកំពុងតែនៅជាន់ទី42ដែលជាជាន់ខ្ពស់បង្អស់របស់សណ្ឋាគារលំដាប់ផ្កាយប្រាំ The JW ។ ខ្យល់ត្រជាក់ក៏បក់មកភាយៗ ប្រៀបដូចជារួមរឹតកាយគេអោយរឹតតែឯកោរងារបន្ថែមទៅទៀត
តែមិនយូរប៉ុន្មានដៃមាំក្រាស់មួយគូរក៏ចូលទៅអោបក្រសោបកាយតូចរបស់គេ នាំយកភាពកក់ក្តៅអោយទៅគេភ្លាម ។ « ថេយ៉ុង.. នេះម៉ោង2ជាងទៅហេីយ មិចក៏មិនចូលគេង? » ចន ជុងហ្គុកម្ចាស់សណ្ឋាគារ The JW បានស្រដីឡេីង ស្របពេលដែលឈ្មប់មុខចូលប្រឡោះ.ក រាងតូច ស្រង់ក្លិនដ៏ក្រអូបប្រហេីរហិតមិនចេះជិនណាយ ដៃទាំងគូរអោបកាយគេយ៉ាងណែនក្នុងចិត្តបង្កប់ទៅដោយអារម្មណ៍ស្រឡាញ់រាងតូចនេះណាស់ ។
« អូនគេងមិនលក់ » ថេយ៍ងាកទៅញញឹមដាក់រាងក្រាស់យ៉ាងស្រស់ ភាពរងារឯកោដែលគេមានអម្បាញ់
មិញនេះក៏ហាក់ហេីរចេញរសាត់ទៅអស់ ព្រោះនាយម្នាក់នេះប្រៀបដូចជានាំយកកងទ័ពមកប្រយុទ្ធដេញអារម្មណ៍ស្មុគស្មាញទាំងនោះអោយចេញពីចិត្តរបស់គេ ។ « ហេតុអីគេងមិនលក់? ស្មុគស្មាញខ្លាំងឫ? » ជុងហ្គុកក៏តបដោយការបារម្ភ... ថេយ៍មិនមាត់តែក៏បែរមុខចេញពីនាយរួចសម្លឹងមេីលទៅចុងម្ខាងនៃអគារសណ្ឋាគារដែលមានរាងកោង180° នៅឯចុងខាងនោះមានលេីកប៉ាន់ណូផ្លាកឈ្មោះរបស់សណ្ឋាគារដោយមានភ្លេីងលោតភ្លឺភ្លែតៗនៅជុំវិញអក្សរ The JW នោះ ។