Episode 06

969 48 1
                                    

      ឡានរបស់ Yibo ត្រូវបានគេលួចកាត់ខ្សែហ្វ្រាំងមុនពេលដែលគេចេញឡានមកម្លេះ , នៅពេលដែល Yibo បើកឡានចេញ Yubin មានចេតនាបើកឡានដេញតាមពីរក្រោយដើម្បីឲ្យរាងក្រាសខ្វះការប្រុងប្រយ័ត្ន

       គ្រប់យ៉ាងពិតជាធ្លាក់ចូលទៅក្នុងផែនការរបស់ Yubin ពិតមែន ឡានរបស់ Yibo ត្រូវបានបុកជាមួយនិងឡានយីដុបកង10 យ៉ាងពេញទំហឹង

      ជាសំណាងរបស់Yibo ដែលគេបានកាច់ចង្កូតចេញទាន់ដូច្នេះ កន្លែងដែលបុកត្រូវគឺខាងស្ដាំ (( ខ្ទេចតែម្ខាងទេ ))

" វាគ្រាន់តែជាឡានដូចគ្នាតែប៉ុណ្ណោះ ..!! " Zhan គ្រវីក្បាលតិចៗនិងយកដៃខ្ទប់ទ្រូងខាងឆ្វេងជាប់

TV
" ជនរងគ្រោះគឺជាកូនប្រុសពៅរបស់ម្ចាស់សម្ព័នក្រុមហ៊ុនធំ ឈ្មោះថា Wang Yibo "

" Yibo អត់ទេ... " Zhan ស្ទុះរត់ចេញទៅក្រៅយ៉ាងលឿននៅពេលដែលអ្នកសារព័ត៌មានបានថតចំមុខរបស់រាងក្រាស់

-----------------------------
* កន្លែងកើតហេតុ *
...............................

    Xiao Zhan បានឡើងតាក់ស៊ីសំដៅមករករាងក្រាស គ្រាន់តែមកដល់ភ្លាម Zhan រត់ចូលទៅកន្លែងកើតហេតុតែក៏ត្រូវប៉ូលីសចាប់ជាប់

" សំុទោសផងលោកមិនអាចចូលទៅបានទេ " ប៉ូលីស

" ឲ្យខ្ញុំចូលទៅខ្ញុំជា..ជាមិត្តរបស់គេ. " Zhan និយាយបណ្ដើរយំបណ្ដើរ

" ពួកយើងកំពុងតែត្រួតពិនិត្យកន្លែងកើតហេតុដូច្នេះលោកមិនអាចចូលទៅផ្ដេសផ្ដាសបានទេ " ប៉ូលីស

~~ វែវៗៗ ~~ 🚑🚑

       ឡានពេទ្យក៏បានមកដល់ខណៈពេលដែលរាងតូចកំពុងតែព្យាយាមសម្រុកចូលទៅខាងក្នុង

" Yibo.... "  រាងតូចហៅឈ្មោះរាងក្រាស នៅពេលដែលឃើញខាងគ្រូពេទ្យសែងគេចេញមក

" ឲ្យខ្ញុំទៅជាមួយទៅ ខ្ញុំជាមិត្តរបស់គេ " Zhan និយាយទាំងតក់ក្រហល់ ឃើញដូចនេះពួកគេក៏អោយ Xiao Zhan ទៅជាមួយ


" Yibo...លោកយ៉ាងមិចទៅហើយ.?? កំុបំភ័យខ្ញុំអី.." Zhan អង្គុយក្ដោបដៃរបស់រាងក្រាសទាំងប្រឡាក់សុទ្ធតែឈាម

🔞 Money power 🔞🔞Where stories live. Discover now